🔞រោគចិត្ត🔞

Start from the beginning
                                    

     Skip~~

     តឹង~~

     ថេយ៉ុងអង្គុយម្នាក់ឯងជាមួយវ៉ាលីយ៉ាងស្ងៀមស្ងាត់បំផុត តែគ្មានកោះក្រើយយ៉ាងកំសត់។ ភ្លាមនោះសម្លេងលោត notification តឹង~ ចូលទូរស័ព្ទនាង នាងក៏លើកមកមើលហើយអាន បន្ទាប់ពីអានចប់នាងបែរជាសើចហើយនិយាយឡើង÷

" មិត្តឬ? មិត្តកំដរសិចមែនទេ? មកទល់ពេលនេះឯងនៅតែនិយាយពាក្យមិត្តជាមួយយើងយ៉ាងធម្មតា..!! " គួរឲ្យអស់សំណើចណាស់ សម្រាប់នាងនៅពេលនេះ មិត្តឬ? កន្លងមកនាយប្រហែលចាត់ទុកនាងគ្រាន់តែជាមិត្តកំដរសិចតែប៉ុណ្ណោះ! ទោះបីដឹងថាពីនាងប្រព្រឹត្តទង្វើមិនគប្បី តែពេលនេះវាមិនដូចមុនទេ!

" ម្តងនេះឯងគ្មានថ្ងៃរកយើងឃើញទេ! " ថេយ៉ុងញញឹមតិចៗទើបហៅឡានតាក់ស៊ីជិះទៅប្រលាន តាំងពីនាងចេញពីផ្ទះមកនាងគ្មានទៅណាទេគឺអង្គុយសម្រុក អង្គុយគិតម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ រហូតឃើញនាយផុសប្រកាសរកនាងនេះឯងទើបនាងនឹកឃើញចង់ទៅប្រលាន។

      Skip~~

      ចំណែកជុងហ្គុកបន្ទាប់ពីផុសតាមស្វែងរកថេយ៉ុងហើយនាយក៏អង្គុយចាំ followers នាយរាយការក្នុងខមិន! ហើយការរងចាំរបស់នាយក៏មិនខកបំណងនោះទេ ពេលនេះបានតម្រុយហើយ!

       In comment

<< ខ្ញុំបានឃើញនាងឡើងឡានតាក់ស៊ី សម្តៅទៅប្រលានយន្តហោះឈុនគីល(ព្រាវ🙏) >>

     បន្ទាប់ពីអានចប់ នាយក៏ញញឹមឡើងទាំងមានសង្ឃឹម ប្រញាប់រត់ចុះពីលើផ្ទះចុះមកក្រោមសម្តៅទៅរកឡានដែលចតទុកនូវម្ខាងនៃផ្ទះ។

     ល្បឿនដ៏លឿនបើកឆ្ពោះទៅព្រលានយន្តហោះឈុនគីល ដោយនៅតែទន្ទេញជាប់មាត់ថា....

" ថេយ៉ុង! ចាំយើងបន្តិចណា អូ!!អត់ទេចាំបងបន្តិចណា តែបន្តិចទៀតនោះទេ សូមអង្វរកុំទៅចោលបងអី បងសុំទោស !! " មាត់ជាប់ទន្ទេញពាក្យក្នុងចិត្ត ចំណែកឯដៃបញ្ជាលើការបើកបរ រីឯភ្នែកយូៗងាកមកសម្លឹងមើលទូរស័ព្ទដែលមានខមិនមួយលោតឡើងធ្វើឲ្យនាយកាន់តែបុកភ័យព្រួយកាន់តែខ្លាំង..

<< នាងដល់ប្រលានយន្តហោះហើយ ពេលនេះកំពុងឈរទិញសំបុត្រ >> មិនមែនខមិនតែអក្សរទទេរនោះទេ ព្រោះខ្លាចគេថាបោកទើបថតរូបថេយ៉ុងដែលឈរទិញសំបុត្រនោះភ្ជាប់ជាមួយខមិន។

       Skip~~

" សួស្តីខ្ញុំត្រូវការទិញសំបុត្រយន្តហោះមួយ " ចំណែកថេយ៉ុងនៅឯប្រលានក៏កំពុងឈរទិញសំបុត្រពិតមែន!

" ទៅប្រទេសណាដែរ? " បុគ្គលិកសួរទៅកាន់នាងតូច!

" Cambodia country🥲 "

" សូមចាំ15នាទី នេះសំបុត្រអ្នកនាង " ទទួលបានសំបុត្រហើយថេយ៉ុងក៏ដើរទៅកន្លែងត្រៀមពិនិត្យរួចឡើងទៅអង្គុយលើយន្តហោះ បាត់ទៅព្រោះខ្ជិលអង្គុយចាំនៅខាងក្រៅ!

      រីឯជុងហ្គុកឃើញបែបនេះ ក៏កាន់តែបន្ថែមល្បឿនលឿនទ្វេដង ចំណាយពេល 10 នាទីនាយក៏បានមកដល់ប្រលានឈុនគីល។

" សួស្តី! ជើងយន្តដែលត្រូវហោះក្នុងពេលនេះសល់ពេលប៉ុន្មានម៉ោងទៀត? " គ្រាន់តែមកដល់ភ្លាមនាយក៏រត់មកសួរបុគ្គលិកទាំងពិបាកភ្នែកមើល!

" សល់តែ4នាទីទៀតប៉ុណ្ណោះ យន្តហោះនិងហោះចេញហើយលោក "

" ចុះមានភ្ញៀវឈ្មោះគីម ថេយ៉ុងទេ? ហើយនាងហោះទៅប្រទេសណា? ម៉ោងហោះចេញប៉ុន្មាន? " ហេតុតែចង់ដឹង នាយសួរទៅបុគ្គលិកឡើងមួយដង្ហើមរកតែនាងតបមកវិញសឹងតែមិនបាន!

" សុំទោសលោក! ខាងយើងខ្ញុំមិនអាចជម្រាបប្រាប់ទៅលោកបានទេ ព្រោះនេះជាគោលការណ៍ខាងក្រុមហ៊ុនយើង! "

" ហេតុអ... " តឹង~~ នាយមិនទាន់និយាយចប់ផងសម្លេងសារក៏លោតឡើង បង្វែរចំណាប់អារម្មណ៍នាយឲ្យងាកមើល ក្រោយមើលហើយនាយក៏ញញឹម ព្រោះជាសារដែលថេយ៉ុងផ្ញើរមក តែក្រោយអានអត្ថន័យក្នុងសារចប់ នាយសឹងតែផុតដង្ហើមស្លាប់នឹងកន្លែងកើតហេតុ។(ស្ទាយអ៊ុបប៉ាហេង)

     អត្ថន័យក្នុងសារ~~

<< យើងឃើញឯងហើយ ជុងហ្គុក! ឯងមិនបាច់ខំស្វែងរកយើងទេ យើងទៅនេះមិនមែនដោយសារដោយសារឯងមានសង្សារនោះទេ តែយើងទៅក្នុងនាមជាស្រីលួចលាក់របស់ឯង! ជូនពរឯងនិងអាកូស្រឡាញ់គ្នារហូតទៅ ឆាប់មានក្មួយឲ្យយើងពរ >> 

" អត់ទេ!!!!!! ថេយ៉ុងមកវិញមក កុំទៅអី! យើងស្រឡាញ់ឯង ឮទេ? ឮថាយើងស្រឡាញ់ឯងទេ? ឆាប់មកវិញមក សូមអង្វរ កុំទៅអី ហុឹកៗ~~ បងស្រឡាញ់អូន ឮទេថាបងស្រឡាញ់អូន ហុិកៗ~~ " ក្រោយអានសារចប់នាយក៏ស្រែកឡើងដោយមិនខ្មាសនរណា សំខាន់ពេលនេះនាយទទួលយកមិនបាន! ពេលនេះនាយយំលែងខ្មាសនរណាហើយ ចង់មនុស្សយ៉ាងមិចក៏នាយមិនខ្វល់ដែរ ព្រោះពេលនេះគ្មានថេយ៉ុងទៀតនោះទេ....

       To be coutinue 🤟

    មានអារម្មណ៍ថាភាគនេះភ្លាវខ្លាំង អធ្យាស្រ័យផងព្រាយមិត្ត🥲🙏

    ចង់យាយថាខំអត់ងូតទឹក សង្ងំគុយសរសេររឿងឲ្យអានហា៎😭 លះបង់នៅប៉ុណ្ណឹង?

រឿង រោគចិត្ត[ចប់]Where stories live. Discover now