part10(កូនជាដង្ហើមpt2)

Start from the beginning
                                        

"កូនពិតជាដូចប៉ាកូនណាស់ដឹងទេ?" Wonwooមើលមុខកូនប្រុសនិយាយ ដោយក្មេងតូចញញឹមស្រស់ធ្វើអោយwonwooសើចតាមដែល។

"Woominរបស់ប៉ាប៉ាចូលចិត្តញញឹមណាស់កូន" wonwooពរwoominមកក្នុងបន្ទប់របស់ខ្លួនសម្រាកវិញ រួចក៌ធ្វើទឹកដោះគោខ្លះយកមកអោយកូន ក្មេងតូចឆ្លាតក្រវីដៃក្រវីជើងយ៉ាងរីករាយ។

"ចេះណាស់!" Woominសំបូរសាច់នេះទើបតែនឹងកើតទេតែក៏មានមាឌធំគួរអោយស្រឡាញ់ នឹងចេះច្រើនរឿងផងដែល។

Wonwooចំណាយពេលពេញមួយថ្ងៃជាមួយកូនប្រុស រហូតដល់woominគេងហើយគូរពេទ្យក៏នាំwoominទៅបន្ទប់កុមារវិញផង។

ក្រោយពីការមើលកូនពេញមួយថ្ងៃ ហើយមុខរបួសក៌មិនទាន់សះwonwooត្រូវបន្តញាំថ្នាំនឹងចូលសម្រាកផងដែល។

"លោកwonwoo! លោកwonwoo!!" សម្លេងគ្រូរពេទ្យម្នាក់ស្រែកហៅwonwooនៅពាក់កណ្តាលអធ្រាត្រម៉ោងប្រហែល12យប់។

"មាន-មានរឿងអ្វី?" Wonwooទាំងភ្នែកមិនទាន់នឹងស្វាងងងុយដេកធ្វើជាតិថ្នាំផង។

"គឺ-កូនលោក!" អ្នកគ្រូរពេទ្យនិយាយនាំអោយដៃwonwooញ័រឡើងតិចៗព្រោះភ័យ ពេលឃើញសភាពអ្នកគ្រូរពេទ្យបែបនេះ តើwoominមានរឿងអ្វី។

"Woomin? Woominមានរឿងអ្វី?" Wonwooក្រោយយ៉ាងពេញភ្នែកមើលទៅអ្នកគ្រូរពេទ្យ។

"Woominត្រូវបានមនុស្សមួយក្រុមយ៉ាងទៅមុននេះ!" អ្នកគ្រូពេទ្យនិយាយធ្វើអោយwonwooបើកភ្នែកធំៗនេះមានរឿងអ្វីនឹង។

Wonwooមិនបាននិយាយភ្នែកឡើងក្រហមរត់ចេញយ៉ាងលឿនទៅរកកូនប្រុស ដែលក្នុងមន្ទីរពេទ្យពេលនេះក៏ស្ងាត់គួរសម។

Wonwooយកដៃខ្ទប់ស្នាមរបួសព្រោះការរត់ធ្វើអោយវាឈឺភ្នែកមើលឃើញក្រុមមនុស្សប៉ុន្មានអ្នកនៅខាងមុខមន្ទីរពេទ្យ។

"Woomin!" Wonwooរត់ឆ្ពោះទៅពួកគេ ក៌ដឹងភ្លាមថាពួកគេជាមនុស្សរបស់mingyu។
"កូនខ្ញុំ!" Wonwooឃើញwoominនៅខាងក្នុងឡាន ដោយមានគ្រូរពេទ្យស្រីម្នាក់ដែលwonwooមិនធ្លាប់ឃើញ។

ផ្លាច់!
ថ្ពាល់ស្អាតត្រូវបានទះដោយ មនុស្សម្នាក់ដែលwonwooស្គាលច្បាស់ មនុស្សប្រុសម្នាក់ដែលកំពុងនាំយកដង្ហើមរបស់wonwooទៅ

"Woominគឺជាកូនរបស់យើង! យើងក៌មកយកកូនយើងទៅ" mingyuឈរនៅចំពោះមុខwonwooនិយាយដោយមិនខ្លាចរអានឹងពាក្យខ្លួន ព្រោះwoominគឺជាកូននាយមែន។

"ហឹកហឹក! កុំយកwoominទៅអីហឹកហឹកខ្ញុំសុំអង្វរ" wonwooលោតជង្គង់ចុះនៅចំពោះmingyu ដៃសំពះទៅmingyu

"ឯងប្រើសិទ្ធអ្វីអង្វរយើងអោយទុកwoominនៅឯង?" Mingyuដើរចេញនឹងឡើងឡានដែលត្រៀមទុករួចជាស្រាច់ ដោយមិនស្រាយស្រណោះ មនុស្សប្រុសដែលទើបបង្កើតកូនអោយនាយហើយនេះនោះទេ។

"ហឹកហឹកកុំយកwoominទៅហឹកហឹក" wonwooស្ទើរតែវាលទៅតាមឡានមួយក្រុមដែលបើកចេញនេះទៅហើយ តែបានក្រុមគ្រូរពេទ្យជួយលោកនឹងនាំមនុស្សដែលទុនខ្សោយនេះទៅបន្ទប់ពេទ្យវិញ។

Wonwooគិតតែពីយំហៅឈ្មោះwoomin រហូតពេទ្យបានដាក់ថ្នាំគេងលក់អោយនាយតូចសម្រាកខ្លះ មើលមិនអញ្ចឹងទេនឹងប៉ះពាក់ដោយស្នាមវះកាត់ហើយ។

Wonwooបើកភ្នែកឡើងមកដោយគ្មានកូននៅក្បែរក្នុងទ្រូងស្ទើរតែប្រះ មិនដឹងរកទីពឹងឯរណាដើម្បីទទួលបានwoominមកវិញ។

ភ្លាមៗទោះជារបួសមិនទាន់ជា តែwonwooនៅតែព្យាយាមចេញពីពេទ្យនឹងទៅក្រុងសេអ៊ូលដើម្បីយកwoominមកវិញ។

យន្តហោះបានហោះហើរលើអាកាសពីជេជូរទៅកាន់សេអ៊ូល មនុស្សប្រុសម្នាក់ដែលអង្គុយនៅលើយន្តហោះនេះមានរបួសវះកាត់ មិនបានប៉ុន្មានថ្ងៃអង្គុយទាំងទឹកមុខស្លេកស្លាំងខ្លាំង។

"ចាំប៉ាប៉ាណាwoomin!" Wonwooនិយាយម្នាក់ឯងនឹកឃើញមុខកូនប្រុសដែលគួរអោយស្រឡាញ់នោះខ្លាំងណាស់។

Wonwooដើរចូលក្នុងភូមិគ្រិះmingyuទាំងញ័រដៃយ៉ាងខ្លាំងនេះwonwooទើបវះកាត់កើតwoominមិនដល់ប៉ុន្មានថ្ងៃផងត្រូវនាំខ្លួនដែលស្លែកស្លាំងមកមើលមុខកូនប្រុសព្រោះmingyuបាននាំមកទីនេះ។

"អ្នកប្រុសមិនអាចចូលបានទេ!" Wonwooឈរនៅមុខទ្វាខាងក្រៅមានអង្គរក្សពីរអ្នកហាមមិនអោយwonwooចូលក្នុង។
--^-^--
និយាយមែនpartក្រោយសេធ×10🥲

_ GREEN _

ម្ចាស់បំណុល(ចប់!)Where stories live. Discover now