part9(កូនជាដង្ហើម!)

Start from the beginning
                                        

Wonwooបានត្រឹមមើលទៅការដើរចេញរបស់beakhoតែwonwooមិនអាចជួយបានពិតមែនព្រោះនេះជាអារម្មណ៍ស្នេហ៍មិនមែនការអាណិត។
--^-^--
ព្រឹកថ្ងៃថ្មី!

អ្វីៗស្រស់ស្រាយដូចរាស់ដង wonwooក្រោមពីរប្រលឹម នឹងសំអាតផ្ទះ ហាត់ប្រាណសម្រាប់កូននឹងខ្លួន អង្គុយនិយាយលេងជាមួយwoominដែលនៅក្នុងពោះ នឹងដើរលេងនៅតាមភូមិ និយាយគ្នាលេងជាមួយនឹងមនុស្សចាស់ក្នុងភូមិ។

Wonwooធ្វើបែបនេះរាស់ថ្ងៃ ទើបwonwooមិនដែលគិតនឹងឈឺចាប់នៅរឿងខ្លួននឹងmingyu។

"ហឹមហឹក!" សម្លេងដកដង្ហើមធំៗ នឹងសម្លេងយំបានលឺឡើងក្រោយមនុស្សប្រុសក្នុងភូមិម្នាក់បានរត់ចូលមក ក្បែរwonwooនឹងមនុស្សចាស់2-3អ្នកផ្សេងទៀត។

"មានរឿងអ្វីអាលី?" លោកយាយម្នាក់សួរឡើងមកក្រោយពីឃើញសភាពបរុសនោះ។

"គ-គឺ! ទូករបស់beakhoបានលិចមុននេះហើយ-ហើយbeakhoបានស្លាប់បាត់ហើយ" បរុសនោះនិយាយទាំងដកដង្ហើមមិនដល់គ្នា ក៌បានធ្វើអោយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើរជាពិសេសwonwoo។

Wonwooយកដៃខ្ទប់មាត់ខ្លួនឯង ពេលឃើញមនុស្សប្រុសក្នុងភូមិ2-3អ្នកបានលើកសាកសពbeakhoឡើងមក wonwooមិនជឿរនោះទេ នេះទើបតែជួបនិយាយគ្នាយប់មិញសោះ ព្រឹកឡើងក៌មានរឿងបែបនេះ។

"ហឹកហឹក!" Wonwooមិនអាចនៅបន្តនឹងដើរចេញឆ្ងាយពីសពរបស់beakho រួចក៌ដើរមកយំនៅជ្រុងម្ខាងទៀត ទឹកភ្នែកដេញចេញមកប្រណាំងគ្នា ម្ចាស់វាយំឡើងញ័រនឹងទុនខ្លួន ធ្វើអោយរាងកាយwonwooដួលនឹងដីតិចៗហើយក៌សន្លប់បាត់ទៅ។

Wonwooត្រូវបានអ្នកភូមិនាំមកបន្ទីពេទ្យ wonwooបានដឹងខ្លួនឡើងវិញ មុននេះព្រោះភ័យនឹងខ្លាចដោយសារបានឃើញសាកសពនៅចំពោះមុខ ណាមួយដោយសារwonwooមានផ្ទៃពោះផងទើបខ្សោយបែបនេះ។

"Beakhoយ៉ាងមិចហើយលោកយាយ?" Wonwooសួរទៅលោកយាយម្នាក់ដែល បានអង្គុយមើលថែwonwoo គាត់ក៏ជាម្ចាស់ផ្ទះរបស់wonwooផងដែល។

"ពិធីបុណ្យសពកំពុងប្រព្រឹត្ត! Wonwooចៅកំពុងមានកូនកុំទៅមើលល្អជា" លោកយាយអង្អែលក្បាលwonwooតិចៗ មុននឹងអោយwonwooសម្រាកនៅលើគ្រែពេទ្យជាថ្មី។

Wonwooមើលភ្នែកមើលទៅដំណើរលោកយាយចេញទៅ ទឹកភ្នែកwonwooបានហូរមកតិចៗ នឹងឃើញរឿងយប់មិញ នេះជីវិតមនុស្សមើលមិនឃើញពិតមែន ទើបជួបគ្នាសោះក៌ទៅចោលគ្នាភ្លាមៗបែបនេះ។
--^-^--

"ហឺលៗៗៗ" សម្លេងសើចមើលទៅកញ្ចក់ipadទំនើបមួយស្នាមញញឹមនោះកាន់តែគួរអោយខ្លាច ពេលដែលកញ្ចាក់ipadបង្ហាញរូបភាពសាកសពbeakhoដែលស្លាប់មិនបានប៉ុន្មានម៉ោងមុននេះ។

"Kang woomin? គួរអោយអស់សំណើចណាស់" មនុស្សប្រុសស្បែកស្រអែមសើចយ៉ាងអាក្រក់ នឹងនិយាយដោយកំណាចជាថ្មី។
"វាមានតែkim woominមួយគត់"

កាលពីថ្ងៃដំបូងដែលmingyuដឹងថាwonwooនឹងនាំកូននៅក្នុងពោះចេញពីនាយ។

"ឆាប់ចេញទៅតាមwonwooមក!" Mingyuស្រែកដោយកំហឹង មើលទៅកូនចៅប៉ុន្មានអ្នកកំពុងឈរដឹងកំហុដែលមិនបានខុស។

ដឹម! Mingyuទាត់កូនចៅខ្លួនឯងខ្លាំងៗធ្វើអោយពួកគេដួលទៅម្ខាង ពេលនោះមានអង្គរក្សម្នាក់បានចូលមក។

"លោកម្ខាស់ពេលនេះអ្នកប្រុសwonwooបានហោះទៅកោះជេជូរបាត់ទៅហើយ" នាយជាកូនចៅនិយាយធ្វើអោយmingyuខេងឡើងមួយតង់ទៀត។

"ឆាប់ទៅតាមទៅ!" Mingyuស្រែកពួកគេក៌នាំគ្នារត់ចេញទៅតាមបញ្ជាចៅហ្វាយនាយ។

"បាទទាន!" ក្រោយពីកូនចៅចេញទៅបាត់ភ្នែកមូលក្រាសឡើងក្រហមព្រោះការខឹង ក្នុងចិត្តចង់តែទៅចាប់ហែងwonwooជាពីរនោះទេ។

--^-^--

Mingyuអង្គុយដកដង្ហើមយ៉ាងធំមើលទៅiPad ដៃកាន់iPadស្ទើរតែប្រេសមុននឹង
ប្រាវ!! IPadត្រូវខ្នាតទៅជ្រុងម្ខាង ក្រោយពីនាយក្រាសបានឃើញរូបភាពwonwooជាមួយនឹងbeakho កាលពីថ្ងៃដែលអោយកូនចៅទៅតាមwonwooនោះគឺគ្រាន់តែទៅតាមមើលធម្មតាៗ តែពេលនេះក៏ប្រែជាមិនធម្មតាទៅវិញ។

"យើងមិនចង់ឃើញមុខវាទៀតទេ!" Mingyuនិយាយកូនចៅម្នាក់អោនគោរពតិចៗ មុននឹងចូលនិយាយជាថ្មី

"ពួកខ្ញុំនឹងទៅចាប់ការទាន!" នាយជាកូនចៅនិយាយហើយក៌មើលមុខចៅបន្ទិចព្រោះmingyuបានលើកដៃអោយគេឈប់សិន។

"ធ្វើវានៅព្រឹកស្អែក ធ្វើអោយដូចហេតុការណ៍លិចទូកធម្មតា!" Mingyuប្រាប់មុននឹងដាក់ខ្លួននៅលើកៅអីធ្វើការទាំងដកដង្ហើមយ៉ាងធំ។

--^-^--
ពេលគេនិយាយថាblack flagនឹងមិចទៅ? នេះkim mingyuក្នុងរឿងនេះចាស! នេះមានត្រឹម40%នៃបុរសស្បែកស្រអែមនេះទេនៅមានច្រើនៗទៀត🥲

_ GREEN _

ម្ចាស់បំណុល(ចប់!)Where stories live. Discover now