Part 2

110 21 8
                                    

ខ្ញុំបានស៊កដៃចូលក្នុងហោប៉ៅខោខ្ញុំម្ខាងឯដៃម្ខាងទៀតកំពុងតែកាន់សោឡានទាំងនោះរួចក៏ដេីរកាត់អ្នកចូលរួមទាំងអស់នោះ ពួកគេមើលខ្ញុំមិនដាក់ភ្នែកដោយភាពភ្ញាក់ផ្អើលមិនតិច

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ខ្ញុំបានស៊កដៃចូលក្នុងហោប៉ៅខោខ្ញុំម្ខាងឯដៃម្ខាងទៀតកំពុងតែកាន់សោឡានទាំងនោះរួចក៏ដេីរកាត់អ្នកចូលរួមទាំងអស់នោះ ពួកគេមើលខ្ញុំមិនដាក់ភ្នែកដោយភាពភ្ញាក់ផ្អើលមិនតិច

ទីបំផុតខ្ញុំក៏បានដើរទៅដល់ផ្លូវចេញដើម្បីទៅរកកំព្យូទ័ររបស់ខ្ញុំនោះឯង ពេលខ្ញុំបើកវាបានបន្តិចខ្ញុំក៏អាចរកឃេីញថាប្រុសម្នាក់នោះជានរណា

ខ្ញុំរៀបនឹងដើរចេញទៅហើយក៏ស្រាប់តែមានបុរសប៉ុន្មាននាក់សម្តៅមករកខ្ញុំរួចបុរសម្នាក់ក្នុងចំណោមពួកគេបានញញឹមដាក់ខ្ញុំថែមទាំងហុចដៃម្ខាងមកកាន់ខ្ញុំទៀតផង

«សួស្តីលោក ខ្ញុំឈ្មោះAsherជាម្ចាស់នៅទីនេះ»

ខ្ញុំមិនបាននិយាយអ្វីនោះទេបានត្រឹមតែសម្លឹងមុខគេរួចគេទម្លាក់ដៃចុះវិញព្រោះខ្ញុំមិនបានចាប់ដៃគេវិញ មកពីខ្ញុំមិនចង់រញ៉េរញ៉ៃជាមួយនរណាច្រេីននោះទេ

«លោកគួរតែណែនាំខ្លួនមកពួកខ្ញុំបានដើម្បីបានឡានទាំងនោះ»

«ប្រហែលជាលោកអាចប្រាប់ពួកយើងពីម្ចាស់ឡានដែលឈ្នះខ្លះបានទេ?»

ពួកគេគិតថាខ្ញុំស្គាល់គេហើយមើលទៅ ទោះជាយ៉ាងណាក៏ដោយខ្ញុំមិនដែលសូម្បីតែឃេីញបុរសម្នាក់នោះសូម្បីតែម្តងនៅក្នុងជីវិតខ្ញុំ ហើយម៉េចបានគេមកសួរខ្ញុំចឹង

«ខ្ញុំមិនចង់បានទេ»

«ខ្ញុំមិនយល់ទេ?»បុរសម្នាក់នោះក៏ឆ្ងល់ជាមួយនឹងទង្វើរបស់គេ ហើយគេក៏ឆ្លើយ

«មិនយល់ពីអ្វី?»

«ហេតុអីបានជាលោកមិនចង់បាន?»

Enough for youWhere stories live. Discover now