ដៃក្រាស់ដែលកំពុងតែលូកចូលមកចាប់ក្រសោបចង្កេះតូចដែលកំពុងតែភ្លេចខ្លួននោះអោយចូលមកកាន់តែជិតដល់ថ្នាក់ទាញគេមកអោយអង្គុយលើភ្លៅរបស់ខ្លួនហើយនៅអោបគេជាប់នឹងខ្លួនទៀតផង។

កាយវិកាលរបស់រាងក្រាស់ហើយនឹងអីដែលកំពុងតែធ្វើនេះបែបជាធ្វើអោយក្មេងម្នាក់នេះបើកភ្នែកធំៗមើលមកកាន់គេដោយការភិតភ័យហើយនឹងច្របូកច្របល់អស់ហើយ...

" .... " ជុងហ្គុកមិននិយាយអីទំាងអស់ក្រៅពីដៃរបស់ខ្លួនដែលកំពុងតែស្ទាបមុខតូចក្រញិបនោះថ្នមៗអង្អែលទៅអង្អែលមកវាក៏ធ្វើអោយរាងតូចនេះកាន់តែបុកពោះខ្លំាងឡើងៗដល់ថ្នាក់គេចពីក្រសែភ្នែកមួយនេះ។

" យើងមិននៅប៉ុន្មានថ្ងៃមកនេះឯងមាននឹកយើងទេ? " សំនួរនេះបែបជាធ្វើអោយរាងតូចដែលខំគេចចេញពីក្រសែភ្នែកព្រាននោះក៏ត្រូវបង្វែរមកមើលវិញដោយសារតែសំម្តីនេះ...

" មិននិយាយក៏មិនអីដែរ... តែយើងវិញគឺនឹកឯងណាស់...យើងមិនយល់ថាហេតុអីយើងនឹកឯងនោះទេ? អារម្មណ៍យើងវាប្រាប់ថាមកបែបនឹងឯង...  យើងមានរបស់អោយចំាតិច "

ជុងហ្គុកក៏ដកហូតរបស់ដែលខ្លួនបានទុកវានៅក្នុងឡានមុននឹងហុតមកអោយអ្នកដែលនៅចំពោះមុខខ្លួនដោយវាមានប្រអបបួនជ្រុង...

" ជាខ្សែក... "

" ហ៊ឹម... ពេញចិត្តទេ? យើងធ្វើវាជាពិសេសសំរាប់ឯងដោយសារតែរងចំាវាទើបយើងមកកូរ៉េយឺតបែបនេះចំាយើងពាក់អោយ " ជុងហ្គុកក៏ដោះវាមុននឹងពាក់អោយរាងតូចដែលនៅតែមិនទាញ់ចេញពីភ្លៅរបស់រាងក្រាស់នោះទេតែក៏ត្រេកអរណាស់ពេលដែលបានលឺពាក្យគ្រប់ម៉ាត់ចេញពីប្រុសម្នាក់នេះទោះវាជាស្អីក៏ដោយឬមួយគ្រាន់តែជាការលួងលោមក៏ដោយតែពេលនេះរាងតូចរំភើបណាស់ហើយក៏មានក្តីសុខ...

" វាជាត្បូងពណ៌ស្វាយដែលធ្វើចេញជារូបតំណក់ទឹកភ្នែកសង្ឃឹមថាឯងនឹងដូចជាត្បូងមួយគ្រប់នេះ... "  សម្តីរបស់ជុងហ្គុកនិយាយចេញមកវាក៏ធ្វើអោយរាងតូចនេះយំតែម្តងក៏ដឹងហើយថាពណ៌ស្វាយគឺជាត្បួងដែលមានអំណាចណាស់ហើយក៏ជាត្បួងមួយគ្រប់ដែលមានពន្លឺហើយក៏អាចនំាមករកអ្នកដែលកំពុងតែមានវានៅក្នុងដៃចឹង។

☘️CEO JEON🥀Where stories live. Discover now