បន្ទប់ទទួលភ្ញៀវ

     ក្រោយសម្រួលគ្នារួចក៏ចុះមកខាងក្រោម ជីមីន ឱ្យយ៉ុនហ្គី អង្គុយនៅលើសាឡុងហើយគេចូលផ្ទះបាយដើម្បីរៀបចំធ្វើបបរសម្រាប់ប្ដីទោះនាយហាមយ៉ាងណាក៏មិនស្ដាប់ដែរ ។

« ចៅហ្វាយយ៉ាងម៉េចហើយ? »

« យើងមិនអីទេ! ការងារយ៉ាងម៉េចហើយ? »

« ខ្ញុំបានជួបលោកស្រីហើយចៅហ្វាយ! »

« ជាការពិតវីន? » យ៉ុនហ្គី សួរទៅនាយជំនិតទាំងភ្ញាក់ផ្អើលនិងរំភើប ត្បិតថាកូនចៅរបស់គេបានជួបនឹងម្ដាយរបស់គេហើយ ។

« ការពិតចៅហ្វាយ! លោកស្រីនៅដេហ្គូផ្ទះរបស់គាត់នៅមិនឆ្ងាយពីចម្ការរបស់ចៅហ្វាយប៉ុន្មានទេ ជាពិសេសគាត់ក៏ធ្វើការក្នុងចម្ការរបស់ចៅហ្វាយដែរ » វីន

« ឯងត្រូវតែការពារគាត់ឱ្យបានល្អណាវីន យើងទុកចិត្ដលើឯងហើយចំពោះរឿងនេះ! » វីន និងហ្សេនជាកូនចៅដែលមិនដែលធ្វើអ្វីឱ្យគេខកបំណងនោះឡើយ ។

« រឿងនេះទុកចិត្តចុះចៅហ្វាយខ្ញុំនឹងការពារលោកស្រីឱ្យបានល្អបំផុត ចឹងខ្ញុំសុំទៅធ្វើការបន្តសិនងើយចៅហ្វាយ »

« ហឹម! » យ៉ុនហ្គី ងក់ក្បាលក្រហឹមតិចៗជាការ អនុញ្ញាតឱ្យនាយទៅ ។ ក្រោយវីនចេញទៅបាត់ ជីមីន ក៏ចេញពីផ្ទះបាយមកល្មម ។

« និយាយការងាររួចហើយមែនទេបង? មោះមកញ៉ាំអាហារមកអូនធ្វើរួចហើយ »

« បាទ! » ពួកគេក៏នាំគ្នាទៅញ៉ាំអាហារពេលព្រឹកជាមួយគ្នា ក្រោយញ៉ាំរួចជីមីនក៏បបួលយ៉ុនហ្គីទៅអង្គុយលេងនៅសួនក្រោយភូមិគ្រឹះដោយមិនអនុញ្ញាតឱ្យនាយទៅធ្វើការអ្វីទាំងអស់ ។

____

     កន្លងទៅប៉ុន្មានថ្ងៃ យ៉ុនហ្គី ក៏ត្រឡប់ចូលមកធ្វើការវិញព្រោះបើឈប់យូរការងាររបស់គេនឹងកកស្ទះមិនខាន សមមួយរយៈនេះមានរឿងរកាំរកូសច្រើនផងគេមិនអាចបណ្ដោយយូរនោះទេ ត្រូវចាត់ចែងឱ្យបានរៀបរយ ។ រាងសង្ហាអង្គុយស៊ីញេឯកសារយ៉ាងមមាញឹកព្រោះឯកសារគចង់ផុតក្បាលទៅហើយតែភ្លាមៗ ទូរស័ព្ទដៃរបស់គេក៏រោទ៍ឡើង ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Where stories live. Discover now