ភាគ១:ចាកចេញពីcomfort zone

Start from the beginning
                                    

នៅពេលដែលពូប៉ូសិលឃើញថាខ្ញុំបានចូលជួរហើយ គាត់ក៏បានដើរត្រឡប់ទៅរកការងារគាត់វិញ ចំណែកខ្ញុំវិញឈរចាំការcheck in មិនយូរប៉ុន្មានទេ វាក៏ដល់វេនខ្ញុំ ពេលរួចរាល់ហើយខ្ញុំក៏បានដើរចូលទៅក្នុងដោយទឹកមុខល្ងង់ៗព្រោះថានេះជាលើកទីមួយរបស់ខ្ញុំហើយមិនដឹងទៅណាមកណីទេ!

តែការភ័យបារម្ភអម្បាញ់មិញនេះក៏បានរលាយទៅបាត់នៅពេលខ្ញុំបានឃើញមានបុរសម្នាក់មានវ័យប្រហែលសាបសិបឆ្នាំផ្លាយ មានកម្ពស់មិនទាបពេកហើយក៏មិនខ្ពស់ពេកព្រមជាមួយនឹងសម្បុលខ្មៅស្រអែមធ្វើអោយយើងដឹងច្បាស់ថាគាត់គឺជាជនជាតិខ្មែរ គាត់លើកស្លាកឈ្មោះខ្ញុំឡើង ខ្ញុំក៏បានដើរទៅរកគាត់ ព្រោះគាត់ជាហ្គាយ(Guide)របស់ខ្ញុំ។

<<សួស្តីក្មួយ!>>

<<ជម្រាបសួរលោកអ៊ំ!>>ខ្ញុំលើដៃសំពះជាការគោរពដល់គាត់យ៉ាងទន់ភ្លន់សមជាកូនខ្មែរមួយរូប

<<លើកដៃថ្វាយព្រះណាក្មួយ!>>ខ្ញុំបានត្រឹមញញឹមបន្ទាប់ពីឮគាត់និយាយបែបនេះ

<<បានហើយ អ៊ំថាពួកយើងចាប់ផ្តើមនិយាយរឿងសាលាដែលក្មួយត្រូវចូលរៀនអោយហើយទៅ!>>

<<ល្អណាស់អ៊ំ!>>ពេលនិយាយគ្នាបានប៉ុណ្ណឹងគាត់ក៏នាំខ្ញុំជិះឡានចេញទៅបាត់ទៅ នៅតាមផ្លូវខ្ញុំឃើញរបស់ប្លែកភ្នែកជាច្រើនដែលមិនធ្លាប់ឃើញពីមុនមក តែនៅក្នុងភាពប្លែកភ្នែកទាំងនោះក៏មានការសោកស្តាយណាស់ដែរ ដោយទ្រាំមិនបានខ្ញុំក៏សម្រេចចិត្តពោលឡើង

<<អ៊ំ!នេះពួកយើងជិះជិត1ម៉ោងហើយណា ប៉ុន្តែខ្ញុំមិនឃើញមានដើមឈើសូម្បីតែមួយដើម>>ខ្ញុំបន្លឺឡើងដើម្បីកាត់ពាក្យស្ងប់ស្ងាត់

<<ដោយសារតែទីនេះជាតំបន់អភិវឌ្ឍន៍ដូច្នេះហើយគេគ្មានកន្លែងសម្រាប់ដាំដើមឈើឡើយ>>លោកអ៊ំហ្គាយបកស្រាយអោយខ្ញុំងាយយល់

<<ពិតជាគួរអោយសោកស្តាយណាស់!អូរ!មែនហើយអ៊ំ តើនេះអ៊ំនាំខ្ញុំទៅណាដែរ?>>ខ្ញុំសួរគាត់ព្រោះឆ្ងល់ថាហេតុអីគាត់ជិះទៅខុសពីទីតាំងដែលខ្ញុំមើលតាមgoogle map និយាយតាមត្រង់ទៅខ្ញុំមិនស្គាល់អ្វីទាំងអស់នៅទីនេះស្គាល់តែឈ្មោះសាលា ដូច្នេះខ្ញុំអង្គុយនៅក្រោយក៏បានដាក់mapមើលព្រោះថាការពារប្រសើរជាងព្យាបាល ទោះបីគាត់ជាជនជាត់ខ្មែរដូចគ្នាតែក៏មិនគួរទុកគាត់ទាំងស្រុងដែរ ព្រោះមនុស្សឥលូវមានគ្រប់សណ្ឋានទាំងអស់

ស្រមោលរបស់ខ្ញុំWhere stories live. Discover now