ភាគទី១ : [អំណាចនៃក្រដាសប្រាក់]

650 33 0
                                    

នៅក្នុងទីធ្លានៃព្រលានយន្តហោះដ៏ធំមួយកណ្តាលក្រុងការរៀបចំភោជនីយដ្ឋានហាងធំៗជាច្រើននៅទីនោះការតុបតែងយ៉ាងប្រណិតវាជាព្រលានដ៏ធំមួយនៃទីក្រុងនេះ ។ មនុស្សម្នាធ្វើដំណើរខ្វែងខ្វាត់ដើរជ្រួសផ្លូវគ្នាសំដៅទៅទីតាំងរបស់ខ្លួនរំពេចនោះបរិយាកាសនៅទីនោះមនុស្សគ្រប់គ្នាពិសេសនារីៗក៏ស្រាប់តែឈូឆរប្រសាចដូចមាន់រក
ពងសម្លេងខ្សឹបខ្សាវលាន់ឮពីមាត់មួយទៅមាត់មួយ ។

«អ្នកណានិងម្តេចក៏សង្ហាម្លេះ?»ស្រីក្រមុំម្នាក់លាន់មាត់ឡើងប្រាប់មិត្តខ្លួនក្រោយប្រទះឃើញ
កម្លោះខ្ពស់សង្ហារមាឌមាំមានស្នាមសាក់នៅលើដៃម្ខាងគ្រងឈុតក្រសេរយ៉ាងគួរឪ្យទាក់ទាញបូករួមនិងបុរសដែលនៅក្បែរហាក់ដូចជាមនុស្សជំនិតនាយក៏សង្ហារមិនអន់ដែរ ។ សម្រស់របស់ចៅហ្វាយនាយនិងកូនចៅធ្វើឪ្យមនុស្សចាស់ក្មេងខ្ចីសម្លឹងព្រោងព្រាត ។

_____

ង៉ឺត

សម្លេងហ្រ្វាងរបស់រថយន្តស៊េរីទំនើបមួយគ្រឿងឈប់ផ្ងក់ក្នុងវិមានដ៏ធំស្គឹមស្គៅមួយ ។ កម្លោះសង្ហារឈានជើងចុះពីឡានទំនើបឈរអស់កម្ពស់សម្លឹងមើលភូមិគ្រិះដ៏ធំដែលខ្លួនតែងហៅថាផ្ទះក្នុងចិត្តនាយក៏បែ្រជាល្ហល្ហេវបន្តិចក្រោយបាត់បង់នូវរបស់សំខាន់មួយដែលខ្លួនគោរពស្រលាញ់ស្មើរជីវិត ។

«អ្នកម៉ាក់!»កម្លោះសង្ហារញញឹមស្រស់លាន់មាត់ក្រោយឃើញស្ត្រីម្នាក់ក្នុងសម្លៀកបំពាក់ថ្លៃថ្នូរសាកសមនិងកិត្តយសដើរសំដៅមករកខ្លួនទាំងទឹកមុខនិងកែវភ្នែកពោរពេញដោយក្តីនឹករលឹក ។

«ជុងហ្គុក...កូនម៉ាក់!ក៏មកមិនផ្តល់ដំណឹងសោះ!
ហៃយ៉ា..មើលចុះកូនម៉ាក់ធំដឹងក្តីច្រើនណាស់..បើមកប្រទេសកំណើតបង្ហើបប្រាប់ម៉ាក់តែបន្តិចម៉ាក់និងរៀបចំអាហារដែលកូនប្រុសម៉ាក់ចូលចិត្តមិនខាន»
សម្លេងសម្តីសម្តៅដែលពោរពេញទៅដោយការយកចិត្តទុកដាក់ភាពកក់ក្តៅនិងក្តីស្រលាញ់ចំពោះកូនប្រុសតែម្នាក់គត់របស់ខ្លួនគឺ ចន ជុងហ្គុក ជាអ្នកជំនួញវ័យក្មេងនិងជាកូនប្រុសដែលចេះដឹងហើយចាស់ទុំមួយរូបរបស់លោកស្រី ចន ។

UNHOLY Место, где живут истории. Откройте их для себя