ដាក់ទោសសំណព្វចិត្ត

Start from the beginning
                                    

" នេះ!!! " រាងតូចហាក់គិតឃើញកាលពីល្ងាចមិញទើបដឹងថា លោកម្ចាស់នេះបានយល់ច្រឡំចំពោះខ្លួនឯងហើយទើបចង់បកស្រាយអោយនាយបានស្តាប់កុំអោយគិតអគតិ មានឯណា? នាយឡើងទៅខាងបន្ទប់បាត់ធ្វើដូចជាមនុស្សខឹងហើយប្រចណ្ឌប្រពន្ធទៅកើតណ៎?

" ចាំយប់ ចាំទៅបកស្រាយល្អជាង ស្រួលមិនស្រួលទៅឥឡូវច្រឡោតខឹងឯងលើសដើម" រាងតូចក្រវីក្បាលបែបតឹងចិត្តកុំបាច់មើលមុខជូរសម្បើមណាស់

សុខៗត្រូវនាយបន្ទោសបែបមិនសម រាល់ដងមិនដែលធ្វើចរិតអញ្ចឹងដាក់គេផងមានតែតាមtake care ខ្ជិលគិតច្រើន ស៊ាវចាន់សម្រេចចិត្តថាទៅផ្ទះខ្លួនឯងបន្តិចសិន ចាំយប់បន្តិចត្រឡប់មកទីនេះវិញ។

" យើងកំពុងខឹងមិនគិតលួង បែរជាចេញទៅណាទាំងល្ងាចហើយ!!! " រាងក្រាស់ឈរអោបដៃកៀនបង្អួចបានសម្លឹងឃើញស៊ាវចាន់បើកឡានចេញទៅណាបាត់ ទុកអោយនាយក្រឺតខឹងម្នាក់ឯង។

ម៉ោង៨យប់

រាងតូចបានត្រឡប់មកពីផ្ទះវិញមួយសន្ទុះហើយគេងូតទឹកសម្អាតខ្លួនឯងរួចរាល់បានចូលទៅបន្ទប់អុីយានអានរឿងនិទានអោយស្តាប់គេកេងលក់ទើបចេញពីបន្ទប់អុីយានដើរទៅជាន់ក្រោមចូលទៅផ្ទះបាយឆុងកាហ្វេ១កែវ តែកុំច្រលំមិនមែនផឹកខ្លួនឯងនោះទេ បំណងគឺយកអោយលោកម្ចាស់វ៉ាងដែលខឹងគេពីក្បាលល្ងាចប៉ុណ្ណោះ គោលបំណងមួយទៀតគឺចង់បកស្រាយ។

តុក!!តុក!!

គោះទ្វា២-៣ដងហើយគ្មានការឆ្លើយតបទើបស៊ាវចាន់សម្រេចចិត្តរុញចូលទៅខ្លួនឯងព្រោះទ្វារមិនបានចាក់គន្លឹះច្បាស់ណាស់លោកម្ចាស់នេះលេងចរិតទាំងដឹងថាគេប្រាកដជាមក!

" លោកម្ចាស់ ខ្ញុំយកកាហ្វេមកអោយ" រាងតូចចូលទៅខាងក្នុងបន្ទប់រេសម្លឹងមើលរាងក្រាស់តែមិនឃើញសោះ

" ជួយយកកន្សែងអោយបន្តិច!!! " អ្នកណាទៅដឹងថារកនាយមិនឃើញតាមពិតនៅក្នុងបន្ទប់ទឹកនោះ បំណងថាយកកាហ្វេមកអោយនាយហើយនិយាយបកស្រាយក៏ទុកសិន

រាងតូចទុកកែវកាហ្វេលើតុ រួចដៃលូកបើកទូរខោអាវយកកន្សែងអោយរាងក្រាស់ក្នុងបន្ទប់ទឹក

Short novelWhere stories live. Discover now