Jungkook x jimin
________
ខ្ញុំជាមនុស្សម្នាក់ដែលមិនជឿលើរឿងនិស្ស័យទេហើយក៏មិនដែល គិតថាវាមានពិតប្រាកដ ខ្ញុំមិនជឿថាមនុស្សអាចស្រលាញ់ភេទដូចគ្នា បានវាជាការគិតពីមុនរបស់ខ្ញុំ។ តែពេលនេះខ្ញុំជឿហើយថាមកពីនិស្ស័យ ទើបបណ្តាលឲ្យខ្ញុំជួបគេ គេពិសេសសម្រាប់ខ្ញុំណាស់ខ្ញុំពិតជាមិនចង ឃ្លាតពីគេសូម្បីតែមួយវិនាទីចង់នៅក្បែគេរហូតគ្រប់ដង្ហើមចេញចូល របស់ខ្ញុំគឺមានតែរូបគេម្នាក់គត់ រាល់ស្នាមញញឹមរបស់គេខ្ញុំនឹងថតទុកវាក្នុងការចងចាំរបស់ខ្ញុំរហូតដល់ថ្ងៃ ដែលខ្ញុំលេងមានវត្តលើផែនដីនេះ ។
" ជុងបងកំពុងគិតអី? " សម្លេងស្រាលស្រទន់ក៏បានបន្លឺសួរទៅអ្នកជា សង្សារដែលកំពុងភ្លឹកគិតរឿងអ្វីម្យ៉ាង។
" គិតពីអូន " ជុងហ្គុក តបទៅសង្សារទាំងស្នាមញញឹម។
" គិតពីអូន រឿងអ្វី..? " ជីមីន ឆ្ងល់ក៏សួរ។
" បងមិនគិតថាបងអាចជួបអូនទេ អូនពិសេសសម្រាប់បងពេក ហើយបងពិតជាមិនអាចបាត់បង់អូនទេ កូនទាតូច " ជុងហ្គុក
" បងហៅអូនបែបនេះទៀតហើយ ឈ្មោះនេះអូនស្តាប់ទៅដូចជាយ៉ាងមិច មិនដឹងទេ...! " ជីមីន និយាយតិចៗដូចជាខ្លាចអ្នកម្ខាងទៀតឮចឹង។
" យ៉ាងមិច?បងថាឈ្មោះនេះសមនឹងអូនណាស់ វាគួឲស្រលាញ់ ដូចអូនចឹង "
នាយមិននិយាយតែមាត់ទេតែក៏យកដៃក្តោបមុខ តូចឲបែមកមើលមុខនាយ រួចពោលទាំងញញឹមធ្វើឲ្យកាយតូចអៀននិងនាយណាស់។
" ជុប...អូនគួរឲស្រលាញ់ណាស់ដឹងទេ " នាយថើបមាត់រាងតូចមុននឹង និយាយធ្វើឲ្យម្ចាស់សមីខ្លួនកាន់តែអៀននិងនាយខ្លាំងលើសដើម។
" បានហើយយើងឆាប់ទៅវិញទៅ "
ជីមីន ក្រោកឈរថារកដើរមុនតែ អ្នកជាសង្សារហៅឲ្យឈប់(ពួកគេអង្គុយលើខ្សាច់នៅសមុទ្រ)
" ជួយបងបន្តិចមក " នាយហុចដៃឲ្យសង្សារជួយទាញនាយក្រោក ជីមីន កាន់ដៃនាយទាញឲ្យនាយក្រោកតែបែរជាត្រូវនាយទាញឲ្យដួលទៅលើខ្លួននាយវិញ ជុងហ្គុក ឱបចង្កេះនាយតូចរួចញញឹមមន្តស្នេហ៍ដាក់នាយតូច រាងតូចមើលឡើងភ្លឹក បានឱកាសរាងក្រាស់ក៏ថើបថ្ពាល់រាងតូចមួយខ្សឺត
" បងលេងខូច "
" បងអត់បានលេងខូចទេ មកពីអូនកម្លាំងខ្សោយ " ជុងហ្គុក នៅតែមិនព្រមលេងនាយតូចនៅឱបខ្លាំងជាងមុន។
" ជុង បានហើយកុំឱបខ្លាំងពេកអូនដកដង្ហើមអត់រួចទេ " ជីមីន ប្រឹងងើបចេញតែអ្នកនៅក្រោមនេះឱបនោះឱប។
" បងបន្ធូរដៃប៉ុណ្ណឹងបាននៅ? "
" បងលេងអូនទៅ យប់ហើយអូនចង់ទៅគេង "
ឮថានាយតូចចង់គេងរាងក្រាស់ព្រមលែងហើយក្រោកឈររួចលុតជង្គុងបែរក្រោយដាក់នាយតូច រាងតូចឆ្ងល់ថានាយចង់ធ្វើអី?
" មកបងអៀវ " នាយតូចញញឹមរួចឡើងជិះលើខ្នងនាយដើម្បីនាយអៀវ។ ជុងហ្គុក អៀវរាងតូចបន្តើរនិយាយរឿងពួកគេបន្តើរពេលជួបគ្នាដំបូងរាងក្រាស់ពិតជាមានក្តីសុខ។
* រំលង *
ពេលនេះពួកគេបានរៀបការនិងគ្នាហើយ ។ ហើយថ្ងៃនេះគ្រួសារទាំងពីរ បានមកជួបជុំគ្នា នៅផ្ទះជាម៉ាក់ ជុងហ្គុក។ គូស្វាមីភរិយាក៏សុំបញ្ចេញ ស្នាដៃធ្វើម្ហូបឲ្យគ្រួសារបានញុាំ។
" អូនសាកភ្លក់មើលថាអាចទទួលយកបានឬអត់? "
ជុងហ្គុក ដួសសម្លរដាក់ស្លាបព្រាចង់ឲ្យរាងតូចភ្លក់ រាងតូចក៏បែរមកថារកភ្លក់ជិតដល់ហើយតែនាយលើកស្លាបព្រាឡើងលើ ហើយមាត់កំប៉ះគ្នា ខណៈកំពុងតែពេលដែលប្ដីប្រពន្ធកំពុងតែ ផ្អែមល្ហែមនឹងគ្នា ជុងវ៉ុនមកឃើញតែបែរក្រោយវិញធ្វើដូចគ្មាន រឿងអី(ជុងវ៉ុនជាប្អូនរបស់ជុងហ្គុក)
" ឆ្លៀតឱកាសណាស់ " ជីមីន វាយទ្រូងនាយតិចៗ លើកណាក៏គេងចំណេញដែរ គួរឲ្យស្អប់។
" មានឯណា មកពីមាត់គួរឲ្យចង់ថើប បានថើបហើយជាប់មាត់ មាត់អូនផ្អែម "
" ឆ្កួតបំផុតហើយ ឆាប់ធ្វើឲ្យលឿនទៅ " ជីមីន លួចញញឹមអឹមអៀនម្នាក់ឯង។
" បាទប្រពន្ធសម្លាញ់ ហឺសៗ..! "
ក្រោយធ្វើម្ហូបរួចលើកដាក់លើតុហើយ ពួកគេចាប់ផ្តើមញុាំ និយាយពីថា រាងក្រាសចាប់ម្ហូបដាក់ចានប្រពន្ធរហូតសាច់ឡើងពេញបានហើយនៅតែចាប់ដាក់ទៀត អ្នករួមតុទាំងអស់នៅមើលពួកគេអត់បានញុាំអីទេ។
ចប់
__________
ស្រង់ចេញពីរឿងចាស់កាលពីឆ្នាំមុនរបស់មីនតែដាក់តួtxtពេលនេះមីនយកមកផុសសាថ្មីដាក់តួjikook អរគុណសម្រាប់ចូលអានរឿងមីន🫰។
Jikook
30.1.2025
Writer HunMii
