រៀនក្នុងការដើរ

Start from the beginning
                                        

"មែនហើយបង អូនមិនចង់អោយកូនយើងទៅលំបាកជាមួយវាទេ បងគិតទៅមើលកូនយើងស្អាតហេតុអីក៏ត្រូវបានប្ដីជាជនពិការហើយថែមទាំងនៅមើលថែវារុញរទេះចុះឡើងទៀតគួរអោយធុញណាស់" ម្ដាយរបស់Yuuniបន្ថែមពីក្រោយ ព្រោះតែគាត់ខ្លួនឯងក៏មិនចង់បានមនុស្សពិការមកធ្វើជាកូនប្រសារដែរ

"បងនិងទៅនិយាយជាមួយលោកNorawitសុំផ្ដាច់ពាក្យ" ឪពុកYuuni

"មិនបាច់ចាំអ្នកនិយាយមុនទេ ចាំខ្ញុំនិយាយមុនចុះ ខ្ញុំសូមផ្ដាច់ពាក្យជាមួយនឹងកូនស្រីអ្នកហើយភាគហ៊ុនដែលស្វាមីខ្ញុំដាក់នៅក្រុមហ៊ុនអ្នកខ្ញុំសុំដកចេញវិញទាំងអស់ យ៉ាងម៉េចកូនប្រុសខ្ញុំពិការវានាំទុកលំបាកស្អីដល់កូនអ្នក កូនខ្ញុំ ខ្ញុំមើលថែបាន ខ្ញុំអាចរុញរទេះអោយគេបានទោះជាត្រូវរុញពេញមួយជីវិតរបស់ខ្ញុំក៏ដោយ "Mrs.Norawit ដើរមកជាមួយស្វាមីទាំងកំហឹងបន្លឺទៅកាន់គ្រួសារYuuniទាំងការខឹងសម្បារ

"កូនរបស់អ្នក អ្នកត្រូវទ្រាំរុញចឹងហើយ តែកូនស្រីខ្ញុំមិនមែនម៉ែរបស់កូនអ្នកទេចឹងហើយខ្ញុំមិនស៊ូទ្រាំអោយកូនខ្ញុំនៅលំបាកជាមួយកូនអ្នកទេ"ម្ដាយរបស់Yuuniបន្លឺតបទៅMrs.Norawitវិញ

"ល្អ ចាប់ពីពេលនេះទៅត្រកូល Norawit នឹងត្រកូល Phinadon មិនពាក់ព័ន្ធនឹងគ្នានោះទេ" Mr.Norawit បន្លឺហើយក៏គ្រាប្រពន្ធដើរត្រឡប់ទៅវិញ

"នាងស្រីជើងល្អកុំបកក្បាលមករកកូនយើងវិញអោយសោះ" មុននឹងទៅMrs.Norawitក៏ងាកមករកYuuniបន្លឺទាំងញញឹមចុងមាត់រួចហើយក៏ងាកដើរទៅជាមួយស្វាមីបាត់

"មុខខ្ញុំនេះហេស ស្ដាយក្រោយខ្ញុំមិនស្ដាយជនពិការទេ" នាងក្រមុំស្រែកតបទាំងឌឺដងទៅកាន់គាត់ហើយទាំងគ្រួសារក៏នាំគ្នាចេញឡានទៅផ្ទះវិញបាត់ទៅ

#Skip#
"ម៉ាក់ឃើញទេ មនុស្សស្រីដែលម៉ាក់នឹងប៉ាផ្សំផ្គុំអោយខ្ញុំ" Geminiបន្លឺទៅកាន់គាត់ទាំងសើចហួសចិត្តពួកគាត់បានផ្សំផ្គុំនាយនឹងYuuniទាំងនាយផ្ទាល់មិនបានស្រឡាញ់នាងសូម្បីបន្តិច នាយព្យាយាមប្រកែកទៅម្ដាយតែម្ដាយមិនព្រមដោយប្រាប់ថានាងជាមនុស្សស្រីល្អពេលនេះឃើញផ្ទាល់ភ្នែកហើយមនុស្សស្រីល្អដែលគាត់សរសើរគ្រាន់តែកូនគាត់ពិការភ្លាមនាងក៏ចេញធាតុពិតមកបាត់

My First love Where stories live. Discover now