" ហ្ហឹកៗ ជុងហ្គុកក៏ជុងវ៉ាន់គេទៅណាទៅ? ក្មេងមានអាយុតែប៉ុន្មានឆ្នាំតើគេអាចទៅណាបានទៅ?? ហ្ហឹកៗ ខ្ញុំពិតជាបារម្ភពីគេណាស់ ស្មើនេះប្រហែលជាកូនឃ្លានខ្លាំងណាស់ហើយ ជុងវ៉ាន់កូនម្តាយ ទ្រូងម្តាយស្ទើរប្រេះបែកជាបំណែកទៅហើយ ហ្ហឹកៗ"ដិបៗ ថេយ៍បន្ទន់ជង្គង់ដៃគក់ទ្រូងរបស់ខ្លួន ស្រែកយំឡើងខ្លាំងលែងខ្មាស់អ្នកដំណើរឆ្លងកាត់ទៅមួយ ពេលនេះគេឈឺចាប់ខ្លាំងណាស់ក្នុងទ្រូងចាប់ផ្តើមចុកហើយបេះដូងវាតែគាំងម្តងៗទៅហើយ។ កូនបាត់ទៅទាំងមូលទៅណាក៏មិនដឹង ទាំងដែលវាជាថ្ងៃដំបូងនៃការចូលរៀនរបស់គេ ។ ទាំងដែលព្រឹកមិញគេទើបតែឃើញស្នាមញញឹុមរបស់កំលោះតូចសោះ តែពេលនេះ បែបជាបាត់ស្រមោលឈឹងទៅវិញ។
" បានហើយថេយ៍...អូនកបន្ទោសខ្លួនឯងអី តោះឡើងឡានទៅ យើងទៅរកកូនជាមួយគ្នាណា" ជុងហ្គុកជួយក្រសោបរាងកាយថេយ៍ឲ្យងើបឡើង រួចក៏ជួយទប់ស្មារដើម្បីឲ្យគេចូលឡាន ព្រោះតឺថេយ៍គេយំឡើងទន់ខ្លួនអស់ទៅហើយគឺយំទងពីជុងហ្គុកបានខលទៅបាត់មកម្ល៉េះ។
" ឈប់ៗ...ឈប់សិនជុង...." បើកឡានមកដល់រៀងឆ្ងាយបន្តិចហើយផ្លូវក៏រៀងស្ងាត់ផងដែលពេលនោះថេយ៍ក្រឡេកទៅឃើញអ្វីម្យ៉ាងនៅមាត់ទឹកទើបប្រាប់ឲ្យជុងហ្គុកទប់ឡានសិនដើម្បីចុះទៅមើលឲ្យជិត។ ហើយក៏លួចសង្ឃឹមក្នុងចិត្តខ្លួនឯងផងដែរ កុំឲ្យដូចអ្វីដែលខ្លួនបានគិតអី។
" បាទ...ថេយ៍!" ជុងហ្គុកអៀបឡានទៅកៀកមាត់ផ្លូវ មិនទាន់បញ្ឈប់ស្រួលប្រួលផងថេយ៉ុងក៏បើកទ្វារឡានស្ទុះតម្រង់ទៅអ្វីដែលគេបានឃើញមុននេះ។
" កាបូប?? កាបូបនេះខ្ញុំចាំច្បាស់ណាស់ ជុងហ្គុកហ្ហឹកៗកាបូប...កាបូបណា...ហ្ហឹកៗ មិចក៏វាមកនៅទីនេះទោវិញ...ជុងវ៉ាន់..ជុងវ៉ាន់កូន...ជុងវ៉ាន់ឮMommyហៅទេ?? កុំលែងបែបនេះអីចេញមកកូនMommyស្ទើតែប្រេះទ្រូងស្លាប់ទៅហើយ ម្ចាស់បេះដូងMommy ហ្ហឹកៗៗ..." ថេយ៍ក្រសោបអោបកាបូបជាប់ទ្រូងស្រែកយំខ្លាំងៗម្តងទៀត សម្លឹងមើលទៅក្នុងទឹកទន្លេដែលមានជម្រៅយ៉ាងជ្រៅសម្បើមនោះទាំងទទន់ខ្លួនខ្សោះគ្មានកម្លាំងសូម្បីតែកម្លាំងដកដង្ហើមរបស់ខ្លួន។
"ថេយ៍...កុំយំអីណា បងជឿថាកូនយើងមិនអីនោះទេ ជុងវ៉ាន់គេជាក្មេងដែលឆ្លាត់ណាស់គេមិនចុះលែងទឹកនោះឡើយណា ជឿបងទៅ" ជុងហ្គុកទាញរាងកាយរបស់ថេយ៍មកអោបអង្អែលខ្នងលួងលោម ។ មិនមែមនាយមិនខូចចិត្តមិនជឿចាប់នោះទេនាយក៏ឈឺដូចគ្នា នាយឈឺចាប់រាប់មឺុនដងជាងថេយ៉ុងទៅទៀតព្រោះតែនាយជាដើមហេតយដែលធ្វើឲ្យជុងវ៉ាន់រត់ចេញទៅ។
"លោកមិនដឹងអ្វីនោះទេ ជុងហ្គុក លោកមិនដឹងថាជុងវ៉ាន់គេជាមនុស្សបែបណានោះទេ ជុងវ៉ាន់គេឆ្លាតគេពូកែខ្ញុំទទួលស្គាល់ រឺលោកមិនដឹងនោះទេ ថាជុងវ៉ាន់គេត្រូវការប៉ាធំរបស់គេបិុនណា?? គេតែងតែយំប្រាប់ខ្ញុំថាគេចង់មានប៉ាធំគេចង់ឲ្យបង្កើតគ្រួសារមួយដែលកក់ក្តៅមានទាំងប៉ាធំមានទាំងតូច ហ្ហឹកៗ "
" បើបែបនឹងហេតុអ្វីក៏អូនលាក់ ជុងវ៉ាន់មិនឲ្យស្គាល់បង?ហើយនៅតែមិនព្រមប្រាប់បងថាអូនមានជុងវ៉ាន់ជាកូនរបស់ពួកយើង??"
"តើលោកឲ្យខ្ញុំប្រាប់កូនបែបណា? ប្រាប់កូនថាលោករំលោភខ្ញុំរហូតដល់មានគេក៏មែនទេ? ប្រាប់ថាប៉ាធំរបស់គេមិនដែលខ្វល់ពីប៉ាតូចរបស់គេតើមែនទេ?ប្រាប់ថាប៉ាធំរបស់គេមិនគិតសូម្បីតែតាមរកមនុស្សដែលខ្លួនឯងតែងតែនិយាយពាក្យថាស្រឡាញ់តើពិតទេ?? ប្រាប់ថាប៉ារបស់គេទៅរៀននៅ សហរដ្ឋអាមេរិកហើយក៏មានស្រីរាប់មិនអស់នៅទីនោះតើមែនទេ?? លោកសាកនិយាយទៅមើលថាខ្ញុំគួរតែនិយាយប្រាប់កូនបែបណា បើលោកខ្លួនឯង គ្មានមួយចំណុចឲ្យខ្ញុំលើកយកមកផងប្រាប់គេនឹង??ហ្ហឹកៗ"
"ថេយ៍បងសុំទោស...បង... Ringing ringing...ចាំបន្តិច " ជុងហ្គុករៀននឹងបន្តនិយាយ តែភ្លាមនោះសម្លេងទូរស័ព្ទដៃរបស់នាយក៏បានបន្លឺឡើង។
.To be continued 🥰🙏
វគ្គនឹងមីនៗមិនបានកែពាក្យនោះទេបើមានពាក្យពេច៍ខុសឆ្គង់ឬក៏ខ្វះខាត់អីនោះសុំទោសផងណា🙏🙏♥️
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...
40:តើលោកឲ្យខ្ញុំប្រាប់ទៅកូនបែបណា??
Start from the beginning
