Episode 19:បើនាងមិនចង់សល់តែឆ្អឹងត្រឡប់ទៅវិញទេ នៅឱ្យឆ្ងាយពីគ្រួសាររបស់ខ្ញុំ!

Depuis le début
                                    

យ៉ុនហ្គី អង្គុយអានសៀវភៅឱ្យកូនប្រុសស្ដាប់ទាំងលើមុខមានស្នាមញញឹមតិចៗ គេមិនដែលបែបនេះទេពីមុនមក ។ យ៉ុនហ្គី មានចរិតបែបណា ជីមីន អាចនឹងមិនដឹងច្បាស់នោះទេប៉ុន្តែគេដឹងត្រឹមថា យ៉ុនហ្គី ជាបុរសម្នាក់ដែលតែងតែនៅក្បែរ មើលថែទាំគេ មើលថែទាំកូន ផ្គត់ផ្គង់គ្រប់យ៉ាងជាពិសេសផ្ដល់សេចក្ដីសុខ ភាពកក់ក្តៅដល់កូននិង ភរិយា ។

បន្ទាប់ពីបែកបាក់ស្នេហាកាលនោះគេលែងមានក្ដីស្រឡាញ់ចំពោះនរណាទៀតហើយ គេប្រែជាមនុស្សម្នាក់ផ្សេងទៀត ។ កាលពីមុន យ៉ុនហ្គី ជាមនុស្សរួសរាយ ចូលចិត្តញញឹម ចូលចិត្តជួយយកអាសាអ្នកដទៃ ។ ប៉ុន្តែក្រោយបែកបាក់ស្នេហាជាលើកដំបូងគេក៏ផ្លាស់ប្តូរខ្លួនឯងទាំងស្រុង

___

ក្រឡេកមក ជុងហ្គុក និង ថេហ្យុង វិញអ្នកទាំងពីរក៏មានក្ដីសុខមិនខុសពី យ៉ុនហ្គី និង ជីមីន ដែរ ពួកគេរស់នៅខន់ដូជាមួយគ្នាដដែលហើយ ថេហ្យុង នៅតែបន្តធ្វើជាតារាម៉ូដែលដដែល ។ មួយរយៈមុនគេចង់លាឈប់ពីការងារនោះដើម្បីអាចមានពេលវេលាគ្រប់គ្រាន់នៅជាមួយ ជុងហ្គុក ប៉ុន្តែ ជុងហ្គុក មិនអនុញ្ញាតនោះទេព្រោះគេដឹងថា ថេហ្យុង ស្រឡាញ់ការងារនេះទើប ជុងហ្គុក ស្ម័គ្រចិត្ដធ្វើជាអ្នកចាត់ការឱ្យរាងតូចតែម្ដង ។ ដោយប្រគល់ការងារក្រុមហ៊ុនឱ្យទៅ យ៉ុនហ្គី ខ្លះចំណែក យ៉ុនហ្គី មិនបានបដិសេធទេគេថែមទាំងអនុញ្ញាតឱ្យ ជុងហ្គុក ឈប់ទៀតផង ។

« ថ្ងៃស្អែកអូនមានថតនៅ...អឹម!? » ជុងហ្គុក និយាយមិនទាន់ចប់ផង ថេហ្យុង ស្រាប់តែចូលមកថើបមាត់របស់គេភ្លាម ។

« អូនយ៉ាងម៉េចនឹង ថេហ៍? » ជុងហ្គុក សួរឡើងបន្ទាប់ពី ថេហ្យុង ដកចេញពីការថើប ។

« បងមិនចង់ធ្វើវាជាមួយអូនទេឬ? » ថេហ្យុង លើកដៃទៅក្រសោបមុខរបស់ ជុងហ្គុក ហើយទើបសួរទៅរាងក្រាស់ទាំងពេបមាត់តិចៗ ។

« ថេហ៍? »

« តើបងរអើមអូនមែនទេ ជុង? » គ្រាន់តែនិយាយចប់ទឹកភ្នែករបស់គេស្រាប់តែហូរមកភ្លាម ហេតុអ្វីពាក្យរអើមនេះនិយាយហើយវាឈឺចាប់យ៉ាងនេះ?

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Où les histoires vivent. Découvrez maintenant