" យាយអុំសម្អាតវាតចោះអូនទៅមើលរឿងវិញ..." មិនមែនគេមិនស្តាប់សម្តីមនុស្សចាស់នោះទេហើយក៏មិនមែនគេមិនដឹងថាវាធ្វើឲ្យក្តៅខ្លួននោះដែលតែធ្វើមិចបើគេឃ្លាននោះ??
" ចា៎អ្នកប្រុសតូច! "គាត់នឹងអ្នកបម្រើស្រីម្នាក់នោះក៏ប្រញាប់សម្អាតយ៉ាងលឿនព្រោះខ្លាចរាងតូចចុះមកឃើញ។
.ទឺតៗ....សម្លេងសុីផ្លែឡានបន្លឺឡើងនៅខាងមុខផ្ទះដោយដឹងមុនថាជានរណាជុងវ៉ាន់ក៏ប្រញាប់ស្ទុះរត់ចេញទៅយ៉ាងលឿន។ហើយកុំបារម្ភខ្លាចគេមានបញ្ហាអីនោះ ព្រោះតែមានអង្គរក្សជាច្រើនឈរយាមនៅខាងមុខផ្ទះ ដូច្នេះគឺគ្មានបញ្ហាចំពោះអាល្អិតនេះនោះឡើយ។
"លោកពូ...មកហើយមែនទេ?ឯណារបស់អូន!" ជុងវ៉ាន់រត់មកនាយហ្វូនដែលទើបតែចុះពីលើឡានរួចនាយក៏បើកទ្វារឡានខាងក្រោយដើម្បីយករបស់ដែលជុងវ៉ាន់បានពឹងទៅឲ្យគេទិញឲ្យនោះ។
" នេះបាទអ្នកប្រុសតូច! អ្នកប្រុសតូចយកវាទោជូនmommyតើមែនទេ??" នាយហ្វូនបានហុចផ្កាឈូរ័ត្នមួយបាច់យ៉ាងធំល្មមដែលជាផ្កាសំណព្វចិត្តរាងតូចឲ្យទៅជុងវ៉ាន់ ជុងវ៉ាន់គេអោបផ្កានោះឡើងមិនចង់ជុំព្រោះតែវាមានទំហំធំជាងខ្លួនរបស់គេទៅទៀត។
" បាទមែនហើយ...លោកពូសង្ហារពូអាចជួយយកវាទៅដល់មុខបន្ទប់mommyរបស់អូនបន្តិចបានទេ?? ចាំអូនឲ្យលុយលោកពូណា តែពេលនេះអូនគ្មានលុយទេទល់តែmommyឈប់ខឹងបានអូនមានលុយ!"
"បាទបានអ្នកប្រុសតូច! តែរឿងលុយខ្ញុំមិនទទួលនោះទេ មកខ្ញុំជួយបាទ"
"ហិហិ..អរគុណលោកពូសង្ហារ!" ជុងវ៉ាន់សើចស្ងាញ់ក្រោយពេលគេឮនាយហ្វូនិយាយបែបនេះ។ ល្អហើយដែលនាយមិនយកលុយព្រោះគេក៏ខ្ចិលសុំប៉ាតូចរបស់គេដូចគ្នា ណាមួយគេជាប់លោកតាគេមិនទាន់សងផង។
.ក្នុងផ្ទះ
" អៅនាយហ្វូន ក្នុងដៃរបស់ឯងជាស្អី??"អ្នកទាំងពីរបានដើរចូលមកដោយជុងវ៉ាន់ដើរខាងមុខហើយនាយហ្វូនដែលតាមក្រោយ។តែក៏ត្រូវវ៉ាក់អឺជាមួយនឹងថេយ៉ុងដែលទើបតែចុះមកពីខាងលើល្មម។
"អឺគឺ..គឺអ្នកប្រុសតូចគាត់..."
"ឲ្យមកខ្ញុំមកលោកពូ..." ហ្វូនមិនមាត់រួចក៏ហុចវាទៅឲ្យជុងវ៉ាន់។ ជុងវ៉ាន់ទទួលយកផ្កាមកអោបព្រមទាំងដើរទៅក្បែរប៉ាតូចរបស់គេទាំងញញឹមតែមើលវាមិនឃើញនោះទេព្រោះផ្កាបានបាំងមុខរបស់គេទៅហើយ។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...
36:សួរតែមួយម៉ាត់ទេតែបកមកឯងវិញជិត១០០ម៉ាត់ យីសលោកកូន!
Start from the beginning
