" កូន?? រយៈពេលប៉ុន្មានឆ្នាំមកនេះអ្នកទាំងពីរ ទៅរស់នៅជាមួយគ្នាតើមែនទេ?" ច្រមុះរបស់ជុងហ្គុកចាប់ផ្តើមឈួលតែនាយខំប្រឹងទប់រួចក៏និយាយទៅកាន់ពួកគេទាំងពីជាមួយនឹងសម្លេងយ៉ាងធម្មតាបំផុត។
" Mommy... mommy អូនឈឺជើង..ហា" ដោយហេតុតែឈររាងយូរពេកជុងវ៉ាន់ក៏អង្រួលដៃរបស់ថេយ៍ប្រាប់ថាគេឈឺជើង។
" មកចាំប៉ាពរណា...ពួកយើងត្រឡប់ទៅវិញទៅ សិស្សច្បង..."ថេយ៉ុងក៏លើកកូនប្រុសមកពរជាប់នឹងចង្កេះរបស់គេ។
" ឲ្យជុងវ៉ាន់ មកនេះមកចាំបងជួយ!" អ៊ុនវ៉ូក៏ទទួលជុងវ៉ាន់ពីរដៃរបស់ថេយ៉ុង។ហើយពួកគេក៏ដើរចាក់ចេញទៅដោយមិនមាននរណាម្នាក់និយាយឬឆ្លើយតបជាមួយនឹងសំណួររបស់រាងក្រាស់ឡើយ។
"ហឹស....!" ក្រោយអ្នកទាំងបីចេញផុតទៅជុងហ្គុកនាយក៏ទន់ជង្គង់នឹងដីរួចក៏សើចចំអកដល់ខ្លួនឯង។ តាមការពិតថ្ងៃដែលថេយ៉ុងចាក់ចេញទៅគឺកេទៅរស់នៅជាមួយនឹងនាយអ៊ុនវ៉ូម្នាក់នឹងសោះ ៕ មើលទៅពួកគេពិតជាមានសុភមង្គលនឹងគ្នាណាស់មិនដូចជានាយនោះទេ ឲ្យតែមានស្នេហាលើកណាក៏មិនដែលដូចបំណងនោះដែរ។
"គេមានសុភមង្គលយ៉ាងនេះទេតើ...ហើយនៅមានកូនជាមួយគ្នាទៀតតើមែនទេ?? ហឹសៗ ឯងពិតជាមនុស្សល្ងង់ខ្លាំងណាស់ ចន ជុងហ្គុក តាមពិតគេរត់គេចពីឯងដើម្បីទៅរស់នៅជាមួយ សិស្សច្បងដ៏ល្អរបស់គេសោះ..." បន្ទាប់ពីអង្គុយសើចចំអកដល់ខ្លួនឯងអស់ចិត្តហើយជុងហ្គុកនាយក៏ ដើរត្រឡប់ទៅរកម៉ូតូរបស់ខ្លួនវិញ ហើយនាយក៏មិនបានត្រឡប់ទៅផ្ទះរបស់នាយនោះដែរ គឺនាយទៅក្លឹបមួយកន្លែងដែលនៅក្បែរនោះ។
.អ៊ុនវ៉ូបានជូនថេយ៉ុងនឹងកូនប្រុសរបស់រាងតូចត្រឡបើមកផ្ទះរបស់រាងតូចវិញ។ ដោយផ្ទះនេះគឺជាផ្ទះដែលលោកគីមគាត់បានទិញនឹងរៀបចំទុកយ៉ាងស្រស់ស្អាតហើយក៏មានអ្នកបម្រើនឹងអ្នកសម្អាតជាប្រចាំដូចគ្នា។
"អរគុណ ដល់សិស្សច្បងច្រើនហើយណាស់ សម្រាប់ថ្ងៃនេះ បើមិនមានសិស្សច្បងទេពេលនេះខ្ញុំមិនដឹងថាទៅជាយ៉ាងណាហើយនោះទេ" មកដល់ផ្ទះថេយ៉ុងក៏បានបីជុងវ៉ាន់ឡើងទៅគេងនៅខាងឡើងព្រោះតែជិះឡានមកគេគេងលក់តាមផ្លូវបាត់ទៅហើយ។
YOU ARE READING
មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)
Adventure"ឈ្មោះរ៉ាគីកគឺជាឈ្មោះដែលឪពុករបស់ខ្ញុំបានបន្សល់ទុកឲ្យ ក្រោយពេលគាត់បានចាក់ចេញទៅ" __________ Tae:បងគិតខុសហើយជុងហ្គុក..ស្នេហាវាមិនមែនជាការមានសិ*នោះទេ...💔 ___________ Jk:យើងបែកគ្នាទៅ បងត្រូវគ្នាជាមួយនឹងសង្សារចាស់របស់បងវិញហើយ Tae:បងគ្រាន់តែយកខ្ញុំជាតួរជំ...
28:ហេតុអ្វីក៏មិនអាចបំភ្លេច??
Start from the beginning
