27:កូនរបស់ថេយ៍ក៏ដូចជាកូនរបស់បងដូចគ្នា!?

Start from the beginning
                                    

" Cute cute has....!" ថេយ៉ុងកំពុងតែគិតលក់ ស្រាប់តែកម្លោះតូចងាកទៅឃើញអាប៉ោងដែលគេកំពុងតែអូសរទះលក់ដោយវាមានគ្រប់ទម្រង់ ។ដោយមិនចាំយូរជុងវ៉ាន់ក៏រត់ទៅតាមរទះនោះ។

" ប៉ោងៗ....អូនចង់បានប៉ោងៗ....."ជុងវ៉ាន់ក៏ចេះតែរត់ទៅតាមអ្នកលក់ប៉ោងៗនោះ។

"នេះលុយអាប់ អ្នកប្រុស....!"

"បាទអរគុណ...ជុងវ៉ាន់កូន...??ជុងវ៉ាន់??!" ថេយ៉ុងទទួលយកលុយអាប់ពីអ្នកលក់រួចក៏ងាកមករកមើលកូនប្រុសរបស់ខ្លួនក៏ស្រាប់តែមិនឃើញ?? តើគេទៅណា??ក្រែងមិននេះឈរនៅទីនេះជាមួយគេទេតើ?? ចប់ហើយថ្ងៃនេះថេយ៉ុងក៏មិមបានឲ្យអង្គរក្សរបស់ខ្លួនតាមមកសូម្បីតែម្នាក់នោះឡើយ។

" ហឹ្ហកៗ...ជុងវ៉ាន់...មែនហើយ សិស្សច្បង..!!" ពេលនេះគេមិនដឹងថាត្រូវទៅពឹងពាក់អ្នកណានោះឡើយ អ្វីដែលគេនឹកឃើញមុនគេគឺនាយកំលោះអ៊ុនវ៉ូតែម្នាក់គត់។ បើនិយាយពីជេមីនគេមិនបានចាំលេខរបស់គេឡើយ មានតែអ៊ុនវ៉ូតែប៉ុណ្ណោះដែលពួកគេទើបតែទាក់ទងគ្នានោះ។

"ថេយ៍...យ៉ាងមិចហើយរកជុងវ៉ាន់ ឃើញទេ??"គ្រាន់តែថេយ៉ុងខលប្រាប់ភ្លាមនាយក៏កំលោះក៏ប្រញាប់ប្រញាល់មកតែម្តង។

" អត់នោះទេសិស្សច្បង ខ្ញុំមិនដឹងថាគេទៅណានោះទេ ខ្ញុំដើររកជុំវិញទីនេះអស់ទៅហើយតែនៅតែរកមិនឃើញ ហ្ហឹកៗ"

"កុំយំអីណា..ចាំបងជួយរក...កូនរបស់ថេយ៍ក៏ដូចជាកូនរបស់បងដូចគ្នា..."នាយកំលោះទាញថេយ៉ុងមកអោបព្រមទាំងនិយាយលួងលោមគេ។

.យើងងាកមកមើលជុងវ៉ាន់ឯណេះវិញ គេរត់មកតាមអ្នកលក់អាប៉ោងរហូតដល់គេឈប់នៅកន្លែងលក់តែម្តង។

" អេក្មេងតូចឯង ចង់ទិញប៉ោងៗរបស់បងតើមែនទេ??"នារីម្នាក់នោះក៏បន្ទន់ជង្គង់សួរទៅកាន់ជុងវ៉ាន់។ដោយនាងឃើញថាក្មេងម្នាក់នេះរត់មកតាមនាងរហូតទើបនាងសម្រេចចិត្តថាឈប់រទះនាងសួរតែម្តង។

"អូនចង់បានប៉ោងៗ...."

"ចឹងតើឯងមានលុយប៉ុន្មានដែរ..ហឹម??"

" លុយ..??លុយជាអ្វីទៅ..អូនអត់ស្គាល់ទេអូនស្គាល់តែ Mommy.... mommy ??"

"Mommy ?? ចោះឯណា mommy របស់ឯងនោះ??"

មន្តស្នេហ៍កំលោះតូចរ៉ាគីកWhere stories live. Discover now