05:កុំប៉ះសង្សារយើង

Start from the beginning
                                        

" ចឹងទៅហាង របស់ម្តាយកូនទៅ...អូននឹងបានជួយលក់គាត់ផង..."

"បាយនៅក្នុងសាលាលក៏មាន ចាំបាច់អីទៅរកបាយនៅខាងក្រៅសាលានោះ? ឬមួយក៏ឯងចង់បង្ហាញឲ្យអ្នកគ្រប់គ្នាដឹងថាឯងនឹងបងប្រុសរបស់យើងជាអ្វីនឹងគ្នា គីមថេយ៉ុង?" ភ្លាមនោះ សម្លេងចាបមិនដឹងចេញពីក្រឡាតណានោះទេ បន្លឺឡើង កាត់ការសន្ទនារបស់ពួកគេទាំងពីរហើយចាបនោះក៏គ្មាននរណាឆ្ងាយពីប៊េលឡាប្អូនថ្លៃរបស់រាងតូចរបស់យើងនោះដែរ។

"ប៊េលឡា ? មិចក៏ឯងនិយាយបែបនេះដាក់សង្សាររបស់បង?"

"ខ្ញុំមិនដែលទទួលស្គាល់ វាថាជាសង្សាររបស់បងនោះទេ ហើយអ្វីដែលខ្ញុំនិយាយវាក៏សុទ្ធិតែជាការពិតមិនចឹងឬ? "

"មិនអីនោះទេណាជុង...បើបងមិនចង់ចេញទៅខាងក្រៅក៏បាន...ណាមួយអូនមិនចង់ឲ្យប្អូនថ្លៃគិតមកលើអូនក្នុងផ្លូវមិនល្អបែបនឹងដែរ...ចឹងយើងនៅញាំុនៅទីនេះក៏បានណា..."ថេយ៉ុង ស៊កដៃទៅចាប់អោបកដៃរបស់ជុងហ្គុករួចក៏ពោលឡើងទាំងញញឹមឌឺទៅកាន់ប៊េលឡាហើយក៏មិនភ្លេចចោលប្រយោគថាប្អូនថ្លៃឲ្យនាងចុកឈាមនោះដែរ។

"អា៎...អាក្មេងឆ្កួត ឆាប់លែងដៃរបស់ឯងចេញពីដៃរបស់បងប្រុសយ៉ាងភ្លាមណា..." ប៊េលឡាក៏ដើរទៅប្រលះដៃរបស់ថេយ៉ុងចេញពីដៃរបស់បងរបស់នាង។

.ព្រូស....

"អួយ...."ថេយ៉ុងគេធ្វើជាដួលទៅនឹងការ៉ូក្រោយពេលដែលប៊េលឡានាងរុញគេចេញពីជុងហ្គុក។

"ប៊េលឡា.អូនកំពុងតែធ្វើអ្វីនឹង?..ថេយ៍អូនយ៉ាងមិចហើយ....."ជុងហ្គុកងាកទៅស្តីឲ្យប្អូនស្រីនឹងខឹងសម្បារួចក៏បែបមកជួយលើករាងតូចឲ្យឈរវិញ។ ដោយសកម្មភាពរបស់ពួកគេទាំងបីនាងកំពុងតែស្ថិតនៅក្នុងក្រសែភ្នែកនិស្សិតជាច្រើនដែលសម្លឹងមើលមក។

"អូនមិនបានធ្វើអ្វីវាបន្តិចទេណាបងប្រុស...គឺវាធ្វើជាដួលខ្លួនឯងនោះទេ...បើមិនជឿសួរមិត្តអូនទៅ..."មែនហើយនាងនិយាយជាការពិត នាងមិនបានរុញថេយ៉ុងខ្លាំងនោះទេ តែថេយ៉ុងគេជាអ្នកបន្តោលខ្លួនគេទៅវិញនោះទេព្រោះចង់ឲ្យរាងក្រាស់ស្តីឲ្យប៊េលឡាចំពោះមុខអ្នករាល់គ្នាហើយផលិតក៏បានផលពិតមែន។

មន្តស្នេហ៍កំលោះតូចរ៉ាគីក(ចប់)Where stories live. Discover now