Part1 : Senior

313 26 3
                                    

"ហ្វីលីក!!យើងនៅខាងនេះ!!" សំឡេងស្រទន់ដូចមនុស្សស្រីបានបន្លឺឡើងចេញពីមាត់ក្មេងប្រុសម្នាក់កំពុងតែស្រែកហៅមិត្តភក្ដិរបស់ខ្លួននៅក្នុងហ្វូងមនុស្សជាច្រើនកុះករដើម្បីបញ្ជាក់ពីទីតាំងរបស់ខ្លួន។ចំណែកឯអ្នកម្ខាងទៀតវិញកាលបើបានឮសំឡេងរបស់មិត្តខ្លួនស្រែកហៅហើយក៏ព្យាយាមងាកស្វែងរមកមើលម្ចាស់សំឡេងរហូតដល់ឃើញនិងកំណត់ទីតាំងបាន ហើយក៏ព្យាយាមជ្រៀតចូលទៅក្នុងហ្វូងមនុស្សជាច្រើននោះដើម្បីទៅរកមិត្តរបស់ខ្លួន។

"ជុងវ៉ុន ឯងមកតាំងពីម៉ោងប៉ុន្មាន??"

"6 : 50 នាទីអីនឹង-"

"6 : 50 នាទី?? ឯងឈ្នះឈរចាំយើងដែរហេស៎??"កម្លោះតូចក្រលែកភ្នែកទៅមើលនាឡិកាដែលនៅនឹងដៃខ្លួនហើយក៏បកមកស្រែកដាក់មិត្តខ្លួនទាំងភ្ញាក់ផ្អើលមកចាំតាំងពីម៉ោង6ជាង??អីលូវនេះម៉ោងប៉ុន្មានហើយ?? 8:40??

"ប្រាកដណាស់!!គ្រាន់តែឈរមើលគេមើលឯងលេងៗទៅកំដរអប្សុកក្រែងល៎បាន crush ម្នាក់ទៀតដាក់ក្នុងបេះដូងអីចឹងហ៎ា"

"កុំមកកុហក!!ថ្ងៃក្រោយយើងហាមមិនឱ្យឯងមកលឿនបែបនេះទេ!!"

"Aww ហេតុអីទៅ??"

"យើងក្រែងថា ពួកអាចង្រៃនោះវាមករកឯងទៀត!!"

"ហូយ៎ឯង!!!!ដឹងទេថានៅផ្ទះនោះវាស្មុកស្មាញខ្លាំងប៉ុណ្នា!!ណាមួយយើងក៏ទម្លាប់មកសាលាលឿនៗ មិនទម្លាប់!!"

"បើមកលឿនយ៉ាងនេះទៅហើយហេតុអីឯងមិនព្រមទៅផ្ទះរបស់យើង?"

"ក៏យើងគ្រាន់តែខ្លាចឯងថាឱ្យយើង ទៅយកឯងលឿនៗពេកគេងមិនឆ្អែត នោះអី"

"លើកក្រោយមិនចាំបាច់ខ្លាច!!យើងបើកសិទ្ធឱ្យឯងពេញទំហឹង!!"

"ឯងប្រកដហើយ?"

"Hmm"

"បើចឹងសម្រេចថាថ្ងៃស្អែកយើងនឹងអនុវត្តហើយណ៎ា Okay?"

"ក៏ត្រូវហើយ!!"

"បើចឹងក៏ឆាប់ទៅញុាំអីទៅ យើងឃ្លានមែនទែនហើយ"

"មិនទាន់ញ៉ាំអីទេហេស៎??"

"ក៏ញុាំមករួចពីរដងហើយប៉ុន្តែមិនទាន់ឆ្អែត" ហ្វីលីកនិយាយទាំងអន់ចង់ព្រោះដឹងថាខ្លួនឯងញុាំតិចពេក

If I Love You Was A Promising.Where stories live. Discover now