ភាគ:42 «ចៅយើង កូនយើង!!»

Start from the beginning
                                    

«យើង-ខិខិ»ទ្រង់តបមិនកើតបានត្រឹមក្អកខិខិដោយសារឈឺ.កខ្លាំងពេក។

ក្រោយសង្ងំអោបគ្នាអស់ចិត្ត ជុងហ្គុកក៏បញ្ជាឲកូនចៅទម្លាក់កាំភ្លើងចុះនិងចេញទៅចាំនាយនៅខាងក្រៅសិន ចំណែកឲព្រះអង្គម្ចាស់ក៏បញ្ជាឲមនុស្សនាំយកសាកសពអេនណាទៅរក្សាទុករងចាំធ្វើពិធីបុណ្យឲនាង។

សម្លាប់មនុស្សធម្មតាគឺមានទោសទៅហើយ ហើយនេះជុងហ្គុកបានសម្លាប់ខ្សែស្រឡាយស្ដេចនៅចំពោះមុខស្ដេចនិងមនុស្សជាច្រើន ប៉ុន្តែបើទោះយ៉ាងណាច្បាប់មិនអាចធ្វើអ្វីនាយបានទេ ម្យ៉ាងព្រះអង្គម្ចាស់ក៏មិនបានប្ដឹងផ្ដល់ដែរ ព្រោះអេនណាក៏មានកំហុសផងដែរបើសិនជាសើរើរឿងក្ដីឡើងមកអេនណាក៏ជៀសមិនផុតពីការជាន់ព័ន្ធធានាគារដែរ ព្រោះទោសកំហុសនាងមិនមែនមានតែរឿងក្ដីជាមួយជុងហ្គុកតែម្យ៉ាងទេ ។ បើទោះបីដឹងថាកូនមានកំហុសច្រើនគ្រួសារអេនណានៅតែមិនសុខចិត្ត តែក៏មិនអាចធ្វើអ្វីបានពួកគេបានត្រឹមខាំមាត់សង្កត់ចិត្តរងចាំថ្ងៃមួយនិងសងសឹកឲអេនណាវិញ។

«យើង-សុំទោស!!»ពាក្យសំុទោសមកព្រមគ្នាដូចជាការណាត់ទុក តែអត់ទេ ពួកគេគ្រាន់តែត្រូវខ្លាទាំងពីគំរាមប៉ុណ្ណោះទើបអាចហើបមាត់សុំទោសគ្នាបាន។

«យើងមិនទទួលទេ!!»សំឡេងអ្នកទាំងពីរបន្លឺឡើងមកព្រមគ្នា ម្នាក់ៗហាក់ខ្លាំងរៀងខ្លួនព្រោះតែខឹង។

«ហឹុម??»

«បាន!យើងព្រមទទួលចុះ»

ដោយសារឮខ្លាក្បែរខ្លួនក្រហឹមអ្នកទាំងពីក៏ព្រមនិយាយទទួលទាំងទើសទាល់ ព្រមនិយាយថាយល់ព្រមតែម្នាក់ៗមិនខ្ចីសម្លឹងមើលមុខគ្នា ឲនាក់នៅអង្គុយក្បែរដៃអង្គុយគ្រវីក្បាលតឹងចិត្តនិងអ្នកទាំងពីនាក់នេះជាខ្លាំង។

«ម្ចាស់ម៉ាក់!ម្ចាស់ប៉ាបុត្រមកវិញហើយ

  សំឡេងតូចឆ្មាលមួយបន្លឺឡើងខ្លាំងៗចេញពីមាត់ទ្វារ ខណៈឯម្ចាស់សំឡេងនៅមិនទាន់បង្ហាញខ្លួននៅឡើយ កាយក្មេងស្រីតូចម្នាក់ចេញមកជាមួយឈុតអៀមពណ៍ផ្កាឈូកជាមួយម៉ូសក់រួញអង្គាញ់ចងទីទុយរត់ត្រឹកៗទាំងញញឹមពព្រាយចូលមកបំណងមករកមាតានិងបិតាខ្លួនតែក៏ត្រូវឈប់បន្ទាប់ពីបានឃើញមនុស្សម្នាក់ដែលដែលនាងធ្លាប់ជួបនិងចង់ចាំកន្លងមក។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now