part1(joen wonwoo...)

Start from the beginning
                                    

"ហឹមម?" Joen Seungcheolញញឹមនឹងនិយាយក្រហឹមនៅដើមកររបស់គាត់ មើលមកប្អូនប្រុសតែម្នាក់គាត់របស់គាត់។

"អូនមានដំណឹងល្អមកប្រាប់បង!" Wonwooនិយាយទាំងសប្បាយចិត្តមើលទៅកាន់បងប្រុសដែរមានអាយុខុសពីគាត់រហូតទៅ12ឆ្នាំ!

Joen Seungcheolគឺជាបងប្រុសបង្កើតរបស់ wonwooពេលនេះគាត់មិនបាននៅប្រទេសកូរ៉េជាមួយwonwooនឹងគ្រួសារនោះទេ គាត់បានរៀបការនឹងបង្កើតគ្រួសារតូចមួយនៅប្រទេសអាល្លឺម៉ង ដោយគាត់បានធ្វើជំនួញបន្តពីគ្រួសារនឹងបានមកនៅអីនេះ។

"Joen wonwooអូនមិនដែរមានដំណឹងអាក្រក់ទេ" Seungcheolញញឹមមើលទៅប្អូនគាត់ គាត់បានដឹងរួចមកហើយថាwonwooចង់ប្រាប់នៅរឿងអ្វី។

Wonwooលែងម្រាមដៃរបស់គាត់តិចៗ ព្រោះអៀនយ៉ាងខ្លាំងពេលបងប្រុសបានដឹងថាគាត់ចង់និយាយពីអ្វី។

"គឺ-គឺបងតាមទាន់រហូត!" Wonwooនិយាយព្រមទាំងមុខគាត់ឡើងក្រហមនេះគឺជាទំលាប់របស់គាត់មួយទៀត។

Wonwooពិតជាមានសំណាងណាស់គាត់បានកើតមកក្នុងគ្រួសារមួយដែរស្រឡាញ់ថ្នាក់ថ្នមគាត់បានយ៉ាងល្អ។

ភ្នែកបុរសអាយុ30ឆ្នាំមើលទៅប្អូនប្រុសគាត់យ៉ាងផ្អែម គាត់សើចតិចៗលិចនៅថ្ពាលខួចតិចរបស់គាត់។ គាត់បានទាញដៃមនុស្សស្រីម្នាក់ចូលក្នុងកាំមេរ៉ាអោយwonwooបានឃើញ។

"ហា!?" Wonwooបានសម្លឹងមើលមុខបងថ្លៃស្រីរបស់គាត់តិច គាត់បានដឹងយ៉ាងច្បាស់ថាបងប្រុសគាត់គីស្រឡាញ់ប្រពន្ធគាត់ណាស់។

Wonwooមើលទៅកាត់ស្រ្ដីមានអាយុម្ពៃក្រាស សម្បុរសរតាមជនជាតិលោកខាងលិច នាងបានយកដៃប៉ះពោះរបស់នាងថ្នមៗ

"Wonu-ដឹងទេ អូនជិតមានក្មួយហើយ!" Seungcheolនិយាយដោយសប្បាយចិត្តនឹងយកដៃរបស់គាត់ប៉ះនឹងដៃប្រពន្ធរបស់គាត់ស្របគ្នា។

"ពិតមែនទេបងដេនស៊ី?" Wonwooបើកភ្នែកគាត់ធំ និយាយដោយភាពភ្ញាក់ផ្អើរយ៉ាងខ្លាំងនេះគាត់កំពុងតែក្លាយជាពូគេមែនទេ?

"ហឹមម" នាងងួកក្បាលតិចនឹងញញឹមមើលទៅwonwooគាត់កំពុងតែលូតជុំវិញបន្ទប់របស់គាត់ដោយក្ដីរីករាយ។

ម៉ាហ្វីយ៉ា (ឈប់សរសេរ!)Where stories live. Discover now