ភាគ២៥:នាយអាចជួបកូនដែលទេ?

Start from the beginning
                                    

"បងចង់ទៅណាទៀតហើយ ជុងហ្គុក អូនតាមបងជាតិនេះអូនស្ទើឆ្គួតហើយ អូនល្ងង់ណាស់ឬដែលស្រលាញ់បង? " រាងតូចនិយាយទាំងស្រក់ទឹកភ្នែកកាន់ខ្សែរកមួយខ្សែរដែលមានឈ្មោះ រាងក្រាស់ នឹង ខ្លួន វាពិតជាឈឺចាប់ណាស់ដែលនាយចាកចេញបន្សល់ទុកតែសំបុត្រមួយនេះតើខ្លួនអាចទៅរកនាយនៅទីណា?

+មន្ទីពេទ្យ (

"អូយ.ឈឺ " រាងក្រាស់ដឹងខ្លួនឡើងនាយប្រឹងបើកភ្នែកតែបើកមិនកើតដល់លើកដៃរស្ទាប់ទើបដឹងថាគេរុំជិតឆឹងនេះនាយមកវះកាត់ឬ?

" ជុងហ្គុក ក្មួយដឹងខ្លួនហើយ " លោកដេយ៉ុងនៅចាំមើលរាងក្រាស់មិនចេញទៅណាព្រោះតែបារម្ភពីនាយ

"លោកអ៊ុំ ហេតុអីជើងខ្ញុំ? "

" មិនអីទេជុងហ្គុក មិនយូទេវានឹងដូចដើមហើយ "

"អត់ទេលោកអ៊ុំសម្លាប់ខ្ញុំទៅខ្ញុំមិនអាចរស់បែបនេះទេ ភ្នែកក៏មើលមិនឃើញជើងក៏ពិការខ្ញុំមិនចង់នៅបែបនេះទេ "

"ជុងហ្គុក ស្តាប់អ៊ុំសិនអ៊ុំគ្មានអ្នកណាទេមានតែឯងបើឯងស្លាប់តើអ៊ុំរស់ដើម្បីអ្វី? "លោកសាន់និយាយទាំងទឹកភ្នែករលីងរលោងអួលដើមករអាណិតក្មួយពេលឃើញសភាពគេបែបនេះ

"អ៊ុំ ខ្ញុំមិចនឹងអាច.."

"ជុងហ្គុក ក្មួយត្រូវតែតស៊ូមិនថាមានរឿងអ្វីទេត្រូវតែទទួលយកវា  "

" តែខ្ញុំទទួលយកមិនបានទេ ខ្ញុំចង់ស្លាប់ឲខ្ញុំស្លាប់ទៅ" រាងក្រាស់ប្រឹងរើបម្រាស់ទាំងនិយាយអួលៗណែនពេញទ្រូងនាយនឹកដល់មុខកូនរបស់នាយបើកើតមកនាយឃើញកូនទេ? នាយអាចជួបកូនដែរទេ?

"ជុងហ្គុក ដេកសិនទៅមិនអីទេ ចាំអ៊ុំខលប្រាប់ប៉ារបស់ឯង "

"កុំអីលោកអ៊ុំ ខ្ញុំនៅជាមួយអ៊ុំបើអ៊ុំប្រាប់ប៉ាខ្ញុំនឹងខាំអណ្តាតឲស្លាប់ " ជុងហ្គុកនិយាយម៉ឺម៉ាត់សម្តីនាយម៉ាត់ណាម៉ាត់នឹង តាំងពីពេលនោះមករាងក្រាស់ក៏បាននៅជាមួយអ៊ុំប្រុសនាយជាអ្នកមើលថែ

+3ថ្ងៃកន្លងផុតទៅ

ភូមិគ្រឹះលីវឹកវ៉តាមរករាងក្រាស់តែររកយ៉ាងណាក៏រកមិនឃើញលោកចនក៏បានមករកកូនប្រុសខ្លួនដូចគ្នាតែពួកគាត់នៅតែមិនអាចរកឃើញ ឯរាងតូចវិញថ្ងៃការកាន់តែចូលមកជិតគេកាន់តែពិបាកចិត្តដេកយំរាល់យប់កាន់តែខ្សែរកនាយក្រាស់បន្សល់ទុកឲ

"បងs.coups បងដឹងមែនទេ? ថាខ្ញុំហៅបងមកធ្វើអ្វី? "

"...." នាយមិននិយាយតែងក់ក្បាលនិយាយមិនចេញ

" ខ្ញុំសុំទោស ខ្ញុំមិនអាចរៀបការជាមួយបងទេ ខ្ញុំដឹងថាខ្ញុំអាត្មានិយមយកបងលេងសើចតែខ្ញុំបានស្រលាញ់ជុងហ្គុកទៅហើយ បងនឹងជួបនារីដែលល្អជាងខ្ញុំ " រាងតូចនិយាយទាំងអួលដើមករដោះចិញ្ជៀនឲនាយ គេក៏ដើរចេញទុកឲប្រុសម្នាក់ដែលខំស្រលាញ់ខ្លួនដោយចិត្តស្មោះឈរសម្រក់ទឹកភ្នែកលើស្ពានតែឯងមើលទៅទន្លេ

"បងនឹងចាំអូននៅថ្ងៃរៀបការ "S.coupsនៅតែមិនរំសាយថ្ងៃពិធីមង្គលរបស់នាយនោះទេទោះដឹងថារាងតូចមិនមកនាយក៏ព្រមឲពិធីនេះកើតឡើង

To be Continued....

💔កូនប្រពន្ធចុង💔Where stories live. Discover now