«យើងខំជួយហើយនៅស្ដីអោយយើងទៀត?»Taehyun ច្រត់ចង្កេះសួរទាំងមុខងាប់

«ជួយស្អី យើងឈរចាំឡានក្រុងធម្មតាសោះ»Beomgyu សម្លក់

«ហឺយ~យើងឃើញមនុស្សមួយក្រុមតាមឯង»Taehyun ប្រាប់

«ថាម៉េច??មិនអាចទេដឹង យើងគ្មានសត្រូវឯណាទេ»

«មិនជឿក៏ហីទៅ មិនមែនរឿងយើងទេ»និយាយហើយគេក៏ដើរចេញ

«អេ ឯងទៅណា?យើងទៅដែល»Beomgyu ក៏រត់ទៅតាម Taehyun ទោះមិនសូវជឿតែចុះបើ Taehyun និយាយការពិតគេមិនចប់ហើយទេ ខ្លួនមួយទៅតទល់គេមួយក្រុមកើត?

«អាម្នាក់នោះជាអ្នកណាទើបវាហ៊ានរារាំងផែនការយើងបែបនេះ?»

«ជាមនុស្សដែរអ្នកនាងAhyoungស្រឡាញ់បាទ»

«យើងមិនអោយប្អូនរបស់យើងស្រឡាញ់អាម្នាក់នឹងដាច់ខាត»

«តែបើចៅហ្វាយរារាំងអ្នកនាងប្រាកដជាមិនព្រមទេ»

«បើយើងមិនរារាំងAhyoungប្រាកដជាឈឺចាប់ព្រោះអាម្នាក់នឹងមិនខានទេ!»

(បងផុសល្អㅠㅠ)

__________

-ថ្ងៃថ្មី

Taehyun's house

Taehyun ក្នុងឈុតសិស្សសាលា ចុះមកបម្រុងចេញទៅសាលា តែក៏ជួបម៉ាក់របស់ខ្លួនជាមុន

«Tae~មិនទៅសាលាមួយព្រឹកបានទេ?»Mrs.Kang និយាយ

«ហេតុអីទៅម៉ាក់?»Taehyun

«ជួនម៉ាក់ទៅប្រលានបន្ទិច ប្អូនជីដូនមួយកូនមកហើយ»

«ម៉ាក់មិនអោយអ្នកផ្សេងជួនទៅ?ខ្ញុំត្រូវទៅរៀនណាម៉ាក់»

«យីកូននេះ ឈប់មួយព្រឹកមិនបានទេហេ៎?ម៉ាក់ទៅទទួលប្អូនតែឯងវាមិនសម ប្រយ័ត្នប្អូនអន់ចិត្តណា៎»Mrs.kang និយាយ Taehyun ខ្ជិលប្រកែកច្រើនក៏សុំម៉ាក់គេទៅប្ដូរខោអាវរួចក៏បើកឡានជួនគាត់ទៅប្រលាយន្តហោះ។

នៅប្រលានយន្តហោះ

កម្លោះតូចរត់មករកអ្នកស្រី kang ហើយអោបយ៉ាងណែនក្រោយពីបែកប៉ុន្មានឆ្នាំគេនឹកអ៊ុំគេខ្លាំងមែនទែន។

«Jake នឹកអ៊ុំស្រីណាស់»

«ហឹម~អ៊ុំក៏នឹក Jakie របស់អ៊ុំដែរ មើលចុះកម្លោះស្ដូកតែម្ដង»គាត់ទាញ Jake ចេញពីការអោបហើយបង្វិលគេមើល

«ឃើញទេ Taehyun ប្អូនកូនសង្ហារជាងកូនទៀត»

«គ្មានសង្ហារស្អីទេស»Taehyun បង្វិលភ្នែកមួយជុំ

«ន៎ែ!! មិនបាច់និយាយស្អីទេឯងនឹងបិតមាត់ទៅ»Jake សម្លក់បងរបស់ខ្លួន

«បានហើយៗ នេះបែកគ្នាយូរហើយនៅតែឈ្លោះគ្នាដូចដើម»Mrs.Kang និយាយ ពួកគេជួបគ្នាពេលណាមិនចេះត្រូវគ្នាម៉េចទេ។

In school

Lunch time

«gyu ឯងដឹង Taehyun វាទៅណាទេ?ម៉េចមិនឃើញមករៀនអញ្ជឹង»Yeonjun ងាកមកសួរ beomgyu

«ខ្ញុំអត់ដឹងទេ hyung ខ្ញុំមិនមែនមិត្តគេទេស»Beomgyu តបទាំងមិនខ្វល់

«អ៊ោវ ក្រែងពួកឯងតែងតែទៅមកជាមួយគ្នាហេ៎ស?»Yeonjun សួរទៀត

«បើ hyung ចង់ដឹងទៅសួរ huening ទៅ»

«អេ? តែ...»

«ថ្លង់ណាស់ សុីបាយទៅ»Soobin និយាយ ហើយក៏ចាប់សាច់ពីចានខ្លួនដាក់ចាន Yeonjun

«អេ?? ចង់បានដែរ អោយខ្ញុំផង»Beomgyu ឃើញចឹងមិនសុខចិត្តក៏ទារដែរ

«ដៃឯងបាក់ហើយ ទៅយកខ្លួនឯងទៅ»Soobin

«ហាក ចុះ yeonjun hyung មានដៃដែរតើ?ហើយម៉េច hyung មិនអោយគាត់ទៅយកខ្លួនឯងដែរ?»Beomgyu និយាយតែ Soobin មិនខ្វល់

«តាប៉ែណាស់»Yeonjun ក៏ចាប់សាច់ដាក់ក្នុងចាន Beomgyu ដើម្បីអោយគេអស់ចិត្តនិងបិតមាត់ឈប់និយាយ

"គួរអោយសង្ស័យណាស់ពីរនាក់នេះ"Beomgyu ជ្រឹមភ្នែកមើល Yeonbin ទៅមក។

[....]

Beomgyu នៅក្នុងថ្នាក់គិតតែអង្គុយសម្លឹងមើលតុរបស់ Taehyun...

"តើគេទៅណាទៅន៎?"

To be continued...

មិនដឹងពីណាបានផុសទៀតទេ hikhikㅜㅜ(-,-)

ចាំដល់ងៃ birthday ញុមផុសមួយភាគទៀតអោយច្រើននននន! Okay heh?!😭

 ࣪ស្នេហ៍ឥតព្រាងទុក ֶָ֢  | TaegyuWhere stories live. Discover now