ក្រោយលោកគ្រូចេញបាត់សិស្សៗក៏នាំគ្នាធ្វើលំហាត់ដែរ Yeri ឡើងកត់។ អ្នកខ្លះសង្ងំធ្វើខ្លួនឯង អ្នកខ្លះទៀតសួរមិត្តភក្តិ ហើយអ្នកខ្លះទៀតចម្លងគ្នា និយាយទៅគ្រប់សព្វ។

«Taehyun ឯងចេះទេ? សុំមើលផង»Beomgyu និយាយទៅកាន់រាងក្រាស់ទាំងធ្វើមុខ cute² ។ គេមិនសូវជាចង់និយាយជាមួយប្រុសមុខងាប់នេះប៉ុន្មានទេតែមិត្តៗគេសុទ្ធតែអត់បានការ គ្មានជម្រើសព្រោះគេក៏មិនចេះដែរ តែចង់បានពិន្ទុ។

Taehyun មិនតបគេគ្រាន់តែហុចសៀវភៅឲ្យ Beomgyu

«aww គួរអោយស្រលាញ់ណាស់»Beomgyu យកដៃច្បិចថ្ពាល់គេបន្ទិចទាំងមិនខ្វល់ថាអ្នកខាងនោះគាំងនឹងទង្វើនេះប៉ុណ្ណាទេ។

កន្លះនាទីកន្លងផុតទៅ(😑)

«រួចរាល់ហើយ»Yeonjun និយាយ។

«ពួកយើងទៅផ្ទះហើយ ឯងទៅជាមួយគ្នាទេ Beomgyu?»Soobin សួរ។

«អត់ទេពួកបងទៅមុនទៅ»

«អត់រហូតឯងនេះ!មិនអីទេពួកយើងទៅហើយ»Yeonjun

«លាហើយ»Soobin

រួចពួកគេក៏ដើរចាកចេញទៅ។

កន្លងផុតមួយសន្ទុះ Taehyun ក៏ក្រោកឡើងស្ពាយកាតាបបំប្រុងចេញទៅ។

«ឯងទៅហើយហ៎?»Beomgyu ងើយសួរគេ។

«អឹម»គេបំប្រុងដើរចេញទៅតែរាងតូចចាប់ដៃ។

«យើងទៅជាមួយឯងដែរ»គេនិយាយហើយរៀបសៀវភៅដាក់កាតាប។

«រួចហើយ!តោះទៅ»Taehyun មិនតប ក៏ដើរចេញទៅជាមួយ Beomgyu។

ពួកគេដើរទៅចំណតឡានក្រុង ទាំងស្ងៀមស្ងាត់មិនមានអ្នកណានិយាយអ្វីនោះទេ រហូតដល់ឡានក្រុងមកដល់។

4:35 pm

Beomgyu បានដើរកាត់កន្លែងដដែល ដែលគេបានឃើញកូនឆ្កែរបស់ Taehyun។ គេដើរលេងធម្មតាទេតែចៃដន្យគេក៏ឃើញកូនឆ្កែនោះម្ដងទៀត។ រាងតូចញញឹមសប្បាយចិត្តហើយរត់ទៅកន្លែងវារួចក៏ចាប់លើកវាឡើង។

«ជួបឯងទៀតហើយ»គេញញឹមអោបកូនឆ្កែនៅនឹងដៃហើយងាកឆ្វេងស្ដាំ។

«ម៉េចក៏ Taehyun ទុកកូនឆ្កែចោលអញ្ចឹង?បើបាត់គិតយ៉ាងម៉េច»រាងតូចរអ៊ូរងូវៗដៃលេងកូនឆ្កែ។

«វាមិនបាត់ងាយៗអញ្ជឹងទេ»សម្លេង Taehyun មកពីក្រោយទើប beomgyu រហ័សងាកទៅមើល។

«ឯងទើបមកពីណា?ម៉េចក៏ចេះតែទុកវាចោលអញ្ចឹង»

«យើងគ្រាន់តែចូលហាងក្បែរនេះក៏ទុកវាអោយដើរលេងមួយភ្លេត ជាធម្មតាយើងក៏ធ្វើតែបែបនេះ»

«អ៎...! Taehyun ឯងកុំទាន់ត្រឡប់ទៅវិញបានទេ?»

«??»

«យើងចង់នៅលេងកូនឆ្កែនេះអោយបានយូរ»

beomgyu និយាយទាំងធ្វើទឹកមុខកម្សត់ taehyun គេចាញ់ទឹកមុខនេះហើយទើបយល់ព្រម។ ពួកគេបណ្ដើរគ្នាទៅសួនក្បែរនេះហើយក៏អង្គុយចុះលើស្មៅ។

Taehyun ដាក់កាតាបចុះដកសៀវភៅចេញមកអានដោយទុកអោយរាងតូចលេងជាមួយកូនឆ្កែរបស់គេ។ Beomgyu មានអារម្មណ៍ថាថ្ងៃនេះជាថ្ងៃដែរគេសប្បាយបំផុតហើយ គេយកទូរស័ព្ទមកថតរូបជាមួយកូនឆ្កែ មិនដឹងប៉ុន្មានរូបនោះទេ។
_______________
.
.
.
.
.

🌚🌚🌚🌚

 ࣪ស្នេហ៍ឥតព្រាងទុក ֶָ֢  | TaegyuWhere stories live. Discover now