ភាគទី49: Mommy អូនចង់ជួប Daddy

Start from the beginning
                                    

. House Taehyung

.ចំណាយពេលមិនបានដល់មួយម៉ោងផងពួកគេទាំងបីក៏បានមកដល់ផ្ទះដោយដូប៉ាវជាអ្នកបើកឡានដោយផ្ទាល់ហើយជុងហាអង្គុយខាងមុខថេយ៍អុីនាងអង្គុយនៅកៅអីខាងក្រោយដូចជាព្រះនាងតូចយ៉ាងចឹង។

"ដល់ហើយចុះមក ក្មេងៗ..."

"ណ្ហើយ!នាងល្អិតនេះ គ្រាន់តែប៉ិននឹងសោះក៏គេងលក់ទៅកើតដែរ...."ជុងហាអើតកងាកទៅរកនាងតូចថេយ៍អុីខាងក្រោយក៏ឃើញថានាងគេងលក់យ៉ាងស្រួលកំលោះតូចដង្ហើមធំរួចនឹងឡើងទាំងគ្រវីក្បាល។

"អូនចុះមកជុងហា ចំណែកថេយ៍អុីទុកឲ្យបងបីនាងទៅ"

"បាទ!!" ជុងហាក៏ចុះហើយក៏ដើរចូលក្នុងផ្ទះដោយមានដូប៉ាវបីថេយ៍អុីទៅតាមពីក្រោយ។

"ជុងហា!! មកដល់ហើយមែនទេ ចោះឯណាប្អូនកូននោះ??"អ្នកម្តាយវ័យក្មេងដែលកំពុងតែអង្គុយលែងនៅលើសាឡុងឃើញកូនប្រុសច្បងរបស់ខ្លួមដើរស្ពាយកាតាបមកចូលមកតែម្នាក់ឯងនាងចម្លែកចិត្តក៏សួរឡើង។

"កូនស្រី Mom គេងលក់នៅលើឡានបងប្រុសដូប៉ាវបីមកហើយ!" និយាយឡើងគេក៏រៀបនឹងឃើញទៅផ្លាស់សម្លៀកបំពាក់នៅខាងលើតែក៏ត្រូវអាក់ដំណើរនៅឮម្តាយរបស់គេបន្ត÷

"អ្នកគ្រូនៅសាលាបានខល មកប្រាប់ម៉ាក់ថាកូនវៃមិត្តរួមថ្នាក់តើមែនទេ?"មុននេះនាងទើបនឹងបញ្ចប់ការសន្ទនាជាមួយនាយកសាលា ហើយជូនជាពេលជុងហាដើរចូលមកល្មមតែនាងបានបិតទូរស័ព្ទបាត់ហើយ។

"ក្មេងតែឈ្លើយគេហៅវៃ !!"ក្មេងតូចនិយាយធ្វើដូចធម្មតាតែសម្រាប់អ្នកដែលនៅទីនោះស្រាប់គេនិយាយពិតជាហួសចិត្តគ្រប់គេ។

"ចឹងតើម៉ាក់គួរវៃកូនដែលទេ ដែលនិយាយដាក់ម៉ាក់បែបនេះនោះ??"ខ្នាញ់អើយសែនខ្នាញ់អាយុទើបតែ6ឆ្នាំសោះតែសម្តីចាក់ទឹកមិនលេចតែម្តង។

"បើMom គិតថាខ្ញុំគ្រាន់តែកាពារប្អូនខុស ក៏Mommyវៃខ្ញុំមកចោះ!! "អ្នកកំលោះដាក់កាបូបនោះរួចក៏លាតដៃរបស់ទាំងពីររង់ចាំការដាក់ទោសពីម្តាយរបស់ខ្លួន។

"ហ្អឹកៗ....អូនឃ្លានណាស់..."ភ្លាមនោះសម្លេងនាងតូចថេយ៍អុីដែលកំពុងតែគេងនៅលើសាឡុងដែលដូប៉ាវបានដាក់ឲ្យគេគេងនោះស្រាប់តែស្រែកយំឡើងទាំងយកដៃស្ទាបពេះកំពុងឃ្លានរបស់គេ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now