ភាគ:20"ឯងជាអ្នកណា!? "

Start from the beginning
                                    

ជាន់ខាងក្រោម
ទីងៗ
«មករកអ្នកណាដែរអាល្អិត» ទ្វារបើកភ្លាមបុរសមាឌធំៗប៉ុន្មាននាក់ក៏ចេញមកមើល ឃើញថានោះជាក្មេងប្រុសសក់ពណ៍ទង់ដែងតូចល្អិតម្នាក់ សភាពស្គមស្គាំងមិនសូវជាមានសាច់ឈាមឲពួកគេឃើញហើយមានអារម្មណ៍ថាអាណិតភ្លែត។
«សួស្ដីបងប្រុស គឺតើនៅទីនេះមានត្រូវការអ្នកបម្រើដែរទេ»
«យើងមិនដឹងទេ ចូលមកខាងក្នុងសិនមកចាំយើងឲគេទៅសួរអ្នកចាត់ការនៅទីនេះអោយ»ពួកនាយសម្លឹងមុខគ្នាបន្តិចសឹមបើកផ្លូវឲអាល្អិតនេះចូលទៅ ជាធម្មតាពួកគេកម្រនិងឲអ្នកក្រៅចូលណាស់តែដោយសារសភាពរបស់អាល្អិតនេះ មិនអាចមើលហើយមិនជួយទេ។
«បាទ អរគុណណាស់បងប្រុស»ឮហើយគេញញឹមភ្លាមដោយសារតាំងពីមកដល់សេអ៊ូលមកគេនៅរកការងារមិនបាននៅឡើយទេ បើសិនទីនេះព្រមទទួលឲគេធ្វើការគឺល្អណាស់។
«មិនអីទេ ហើយឯងមានឈ្មោះអីដែរ» មកដល់កន្លែងមួយនាយក៏ឲគេអង្គុយរងចាំសិន ដោយមាននាយនៅអង្គុយជាមួយដែរ។
«បាទគឺឈ្មោះផាក ជីមីន!»ជីមីន ញញឹមតបតិចៗ សឹមរេភ្នែកសម្លឹងមើលភាពស្រស់ស្អាតនៅក្នុងភូមិគ្រឹះមួយនេះ និងលួចសរសើរពីវាមិនដាច់ពីមាត់អ្នកដែលបានរស់នៅទីនេះច្បាស់ជាសំណាងណាស់ហើយ ប៉ុន្តែគេមិនបានដឹងថាអ្វីដែលគេគិតគឺខុសទាំងស្រុងនោះទេ។
«ជីមីនពិរោះណាស់ យើងឈ្មោះឆាងយ៉ូ ហៅយើងថាបងឆាងក៏បានណា»ឆាងយ៉ូ
«អរ បាទ»
«មែនហើយឯងមកពីណាដែរ មិចក៏សភាពឯងស្លេងស្លាំងម្ល៉េះ?»
«ខ្ញុំជាក្មេងកំព្រារស់នៅក្នុងមណ្ឌលឡើងពីខេត្តមកបំណងថានិងរកការងារធ្វើតែដោយសារចំណេះដឹងខ្ញុំខ្សោយពេកទើបគ្មានកន្លែងណាព្រមទទួលឲខ្ញុំធ្វើការ ម្យ៉ាងទៀតពេលដែលមកដល់សេអ៊ូលដំបូងកាបូបលុយរបស់ខ្ញុំត្រូវចោរលួចទើបខ្ញុំអត់មានលុយទិញអីហូបសូម្បីតែកន្លែងគេងក៏អត់មានដែរ» ជីមីនរៀបរាប់ចប់ សំឡេងមនុស្សស្រីវ័យចំណាស់ម្នាក់ស្រាប់តែបន្លឺឡើងឲពួកគេបែរទៅរកប្រភពសំឡេងភ្លាម។
«ឯងអាចចូលមកធ្វើការនៅទីនេះបាន ចាំយើងឲកាជីនាំឯងទៅមើលបន្ទប់ដេក និងមើលពីការងារដែលឯងត្រូវធ្វើចុះ»មេដោះឆាអ៊ុន និយាយដោយទឹកមុខម៉ឺងម៉ាត់ ដែលខុសពីមនុស្សប៉ុន្មាននាក់ទៀតដោយគ្រាន់តែឮហើយក៏នាំគ្នាអរកញ្ជ្រោលជំនួសសមីខ្លួនតែម្ដង។
«ខ្ញុំ ខ្ញុំអរគុណខ្លាំងណាស់អ៊ុំស្រីហ្ហឹកៗ~»ជីមីន ងើបអោនគោរពគាត់ជាច្រើនដងទាំងទឹកភ្នែករលីងរលោងហូរដាបថ្ពាល់ ដែលមេដោះមិនបាននិយាយអ្វីបន្តដោយគ្រាន់តែងាកោ្ដល់សញ្ញាឲកាជីបន្តិចមុននិងដើរចេញទៅ ដោយមានស្នាមញញឹមបន្តិចផងដែរ។
«កុំយំអីអាល្អិត មោះខ្ញុំនាំឯងទៅមើលបន្ទប់ណា»កាជី
«បាទ អញ្ចឹងខ្ញុំសុំទៅសិនហើយបងឆាងយ៉ូ»ជីមីន

   ជាដំបូងកាជីបាននាំជីមីនឲដើរមើលជុំវិញភូមិគ្រឹះនិងប្រាប់ពីការងារអ្វីខ្លះដែលគេត្រូវធ្វើ បន្ទាប់មកគឺណែនាំឲគេស្គាល់ពីអ្នកដែលមានអំណាចធំជាងគេនិងអ្នកផ្សេងៗទៀត បញ្ចប់ពីនោះគឺកន្លែងសម្រាកដោយកាជីបាននាំជីមីនមកឆ្ងាយពីផ្ទះអ្នកបម្រើនិងផ្ទះទារក ដោយមកដល់ផ្ទះមួយដោយវាមានស្រះទឹកធំមួយនៅមុខផ្ទះតែម្ដង ដើរបណ្ដើរនិយាយគ្នាបណ្ដើរធ្វើឲពួកគេរៀងស្គាល់ពីគ្នាបន្តិចដែរ។

ចូលមកដល់ខាងក្នុង ធ្វើឲជីមីនបើកភ្នែកធំបន្តិចដោយសារការរៀបចំផ្ទះមួយនេះក៏មិនចាញ់គ្នាពីផ្ទះធំប៉ុន្មានដែរ តែថាផ្ទះធំដែរមិនមែនឲគេមកនៅតែឯងទេដឹង?។
 
«អឺ~បងស្រីផ្ទះនេះ~»
«ផ្ទះមួយនេះជារបស់អ្នកប្រុសយ៉ុនហ្គី គាត់មិនសូវមកនៅនោះទេយូរៗទើបមកម្ដងអីប៉ុណ្ណោះទើបលោកម្ចាស់បញ្ជាឲយើងនាំឯងឲមកនៅទីនេះ ម្យ៉ាងវាក៏ងាយស្រួលឲឯងជួយមើលថែរផ្ទះមួយផងឲគាត់ផង»កាជី
«ប៉ុន្តែចុះបើសុខៗគាត់ស្រាប់តែមកហើយឃើញខ្ញុំនៅទីនេះនោះតើគាត់អាចនិងសម្លាប់ខ្ញុំទេ»ជីមីន ចាប់ដៃនាងសួរទាំងទឹកមុខភ័យៗដោយសារមុននេះគេក៏បានដឹងពីចរិកមនុស្សនៅទីនេះខ្លះៗដែរ។
«យើងថាគាត់ប្រហែលជាមិនសម្លាប់ឯងទេ តែសីុឯងច្រើនជាង»ចុងប្រយោគនាងនិយាយខ្សិបតិចៗកុំឲអ្នកម្ខាងទៀតឮ ខណៈឯជីមីនបានត្រឹមធ្វើមុខភ័យៗ ប៉ុណ្ណោះ។

យប់បន្តិចក្រោយរៀបចំរបស់របររួចរាល់សព្វគ្រប់ហើយ បានបន្តិចក៏មានអ្នកគោះទ្វាយកបាយម្ហូបឲគេញាុំ គេឆ្ងល់បន្តិចដែរ ថាគេក៏ជាអ្នកបម្រើដូចគ្នាដែរតែហេតុអីក៏ត្រូវមានអ្នកលើករបស់ញាុំឲ តែការឆ្ងល់មិនបានយូរទេដោយសារពោះគេចាប់ផ្ដើមយំហើយទើបប្រញាប់យកមករៀបចំញាុំ មួយសន្ទុះទើបគេរៀបចំទៅម៉ុជទឹកដោយចេញមកវិញជាមួយកន្សែងចងពុងត្រឹមភ្លៅបង្ហាញសាច់សខ្ចីដូចបណ្ដូលចេកឲអ្នកដែលទើបនិងបើកទ្វាចូលមកភ្លឹកមួយរំពេច។
«ឯងជាអ្នកណា!?»
«អួយ៎!លោកអ្ហាយ៎!!!!»

To be continue...⭐☘️ មាណភាគហ្នឹងតួរងសីុដាច់😊

សូរីម្យិលមិញខ្មីមសាវឹងស្រា😶

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now