ផ្តើមរឿង

Comenzar desde el principio
                                        

"អ្នកទាំងអស់គ្នាស្ងប់អារម្មណ៍ហើយស្តាប់ខ្ញុំសិនខ្ញុំមិនទាន់និយាយចប់ទេ!"លោកឈិនប្រញាប់លើកដៃហាមនិងសុំចិត្តគ្រប់គ្នាឱ្យស្ងាត់រួចទើបនិយាយបន្ត។

"ខ្ញុំបាននិយាយថាខ្ញុំលាលែងពីតំណែងពិតមែនប៉ុន្តែមិនមែនពេលនេះទេហើយម្យ៉ាងទៀត! ក្រុមហ៊ុនមួយនេះខ្ញុំបង្កើតឡើងដោយដៃខ្ញុំផ្ទាល់រឿងអីខ្ញុំមិនរវីរវល់ទទួលខុសត្រូវលើរឿងធំបែបនេះនោះ? ច្បាស់ណាស់មុននិងខ្ញុំសម្រេចចិត្តលាលែងនោះខ្ញុំរកបានមនុស្សម្នាក់ដែលសាកសមឱ្យមកជំនួសតំណែងខ្ញុំរួចទៅហើយ! ហើយខ្ញុំក៏ប្រាកដណាស់ថាគេមានសមត្ថភាពគ្រប់គ្រាន់ដូចគ្នាហើយគេនោះគឺ..."ស្របនិងសម្តីរបស់លោកឈិនសម្លេងបើកទ្វារក៏បន្លឺឡើង!

ក្រាក!!!!
"សួរស្តី!"សម្លេងធ្ងន់ៗបន្លឺឡើងចេញពីបបូរមាត់ក្រាស់ស្អាតរាងខ្ពស់ស្រឡះរូបសម្បតិល្អឯកទើបឈរបង្អួតរាងយ៉ាងសង្ហារក្នុងឈុតខ្វាហ្សេពពេញដោយភាពជឿជាក់និងទំនុកចិត្តហើយគេនោះគឺ...

"អ៊ីបូ ដេវេម៉េន ខាស៍'វីន កូនប្រុសបង្កើតរបស់ខ្ញុំ!"លោកឈិននិយាយបន្តបន្ទាប់ពីវត្តមានកូនប្រុសបានបង្ហាញឡើងក្នុងបន្ទប់ប្រជុំបន្ទាប់ពីនោះទើបងាកមកឱ្យសញ្ញាគេឪ្យឡើងមកណែនាំខ្លួន។

"ខ្ញុំ អ៊ីបូ ដេវេម៉េន ខាស៍'វីន ធ្លាប់បញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក! ទាក់ទងនិងការស្រាវជ្រាវត្បូងគ្រីសស្តាល់ខ្ញុំធ្លាប់បានសិក្សាយ៉ាងស៊ីជម្រៅព្រមទាំងបានហ្វឹកហាត់ការងាររយះពេល5ឆ្នាំផងដែរ! នៅក្នុងក្រុមហ៊ុន ដេវេម៉េន ខាស៍វីន ខ្ញុំស្វែងយល់រួចរាល់ហើយគ្រប់ផ្នែកទីផ្សារប្រពន្ធ័គ្រប់គ្រងភាគរយចំណេញចំណាយនិងចំណូលខ្ញុំក៏បានដឹងលម្អិតមកហើយដូច្នេះសូមគ្រប់គ្នាផ្តល់ឱកាស៎ឱ្យខ្ញុំបានដកពិសោធន៍និងបង្ហាញសមត្ថភាពផងចុះ!"ចប់ការណែនាំខ្លួនគ្រប់គ្នាក្នុងបន្ទប់ទើបងាកមកសួរនាំគ្នាមុននិងនិយាយ!

"មិនមែនថាពួកយើងមិនទុកចិត្តលោកទេ! ប៉ុន្តែលោកទើបតែបង្ហាញមុខក្នុងថ្ងៃនេះដូច្នេះសមត្តភាពលោកយ៉ាងណាពួកយើងមិនទាន់បានដឹងនៅឡើយទេដូច្នេះ..."

"ទុកចិត្តចុះ! មុននិងប្រគល់តំណែងធំទៅឱ្យគេខ្ញុំនិងឱ្យគេសាកល្បងសមត្ថភាពការងាររយ:ពេល5ខែរងចាំមើលពីភាពរីកចម្រើនឬខ្វះខាតរបស់គេដោយផ្ទាល់ចុះចាំដល់ពេលនោះបើកអង្គប្រជុំសារជាថ្មីធ្វើការបោះឆ្នោតលទ្ធផលបែបណាស្រេចលើអ្នករាល់គ្នាហើយ!"ចប់សម្តីលោកឈិនគ្រប់គ្នាក៏ងក់ក្បាលយល់ស្រប!

"ល្អបើលោកឈិនអះអាងបែបនេះទៅហើយពួកយើងគឺមានតែស្របតាមប៉ុណ្ណោះ!"
"មែនហើយ៎!"

"បានបើអញ្ចឹងសម្រេចទៅតាមនេះចុះ!"លោកឈិនញញឹមព្រមទាំងដើរមកទះស្មាកូនប្រុសតិចៗស្របគ្នាអ៊ីបូក៏ពោលពាក្យអរគុណទៅកាន់គ្រប់គ្នា។

"អរគុណ!"អ៊ីបូតបទទួលត្រឹមតែប៉ុណ្ណេះរួចទើបអង្គប្រជុំត្រូវបានបញ្ចប់ទៅដោយបានប្រកាសបើកបង្ហាញអំពីមុខមាត់ឋាន:និងតួនាទីរបស់អនាគតប្រធានក្រុមហ៊ុនថ្មីនោះគឺ អ៊ីបូ ដេវេម៉េនខាស៍វីន កំលោះសង្ហារត្រូវជាកូនប្រុសអគ្គនាយកឈិននោះឯង។

ប្រវត្តិរូបសង្ខេប÷
ឈ្មោះ អ៊ីបូ ដេវេម៉េន ខាស៍'វីន
អាយុ 26ឆ្នាំ ភេទ ប្រុស កម្ពស់ 1.85cm
បញ្ចប់ការសិក្សាមកពីសហរដ្ធអាមេរិកផ្នែកគ្រប់គ្រង សិក្សានិងស្រាវជ្រាវទាក់ទងនឹងត្បូងគ្រីស្តាល់ ធ្លាប់ហ្វឹកហាត់ការងាររយះពេល5ឆ្នាំ មានបទពិសោធន៍និងជំនាញច្បាស់លាស់
បច្ចុប្បន្ន:នៅលីវ (តែកំពុងចាប់អារម្មណ៍នឹងមនុស្សម្នាក់)
ស្ថានភាព:ជាកូនប្រុសពៅនៃត្រកូលសេដ្ឋីលំដាប់ទី២ កាន់កាប់ក្រុមហ៊ុនធំជាងគេបង្អស់ជាជំនួញឈរជើងក្នុងគ្រួសារ។
អត្តចរិត:ម៉ឺងម៉ាត់រឿងការងារឆ្លាតវៃនិងពូកែ! ស្លូតកាចប្រែប្រួលតាមកាលៈទេសៈ និងជាមនុស្សដែលមានមហិច្ឆតាខ្ពស់បើប្រាថ្នាចង់បានអ្វីហើយត្រូវយកឱ្យបានទោះត្រូវប្រើវិធីអ្វីក៏ដោយ។

រងចាំភាគមួយ...😚

រឿង កម្មសិទ្ធិ♠️Donde viven las historias. Descúbrelo ahora