បងសូមទោស🌀💔

Start from the beginning
                                    

"(បើមានជាតិក្រោយអូន សុំឲ្យខ្លួនឯងជាមនុស្សធម្មតាមិនមែនសត្រូវបងទេ អូនចង់ធ្វើជាស្រីម្នាក់ដែលអាចរៀបការនឹងបងបាន អូនចង់ឲ្យបងស្រឡាញ់អូន ដូច អូនស្រឡាញ់បង អុីបូលាហើយ )"

"ស៊ាវចាន់ "អុីបូស្រែកមួយវឹសរួចក៏ហក់ទៅតាមនាយតូចអុីបូព្យាយាមច្រមូចរកមើលនៅបាតទន្លេរក៏ឃើញស៊ាវចាន់កំពុងតែឈ្លក់ទឹកនាយក៏ស្ទុះវឹងចូលទៅ ជិតស៊ាវចាន់រើផងច្រានផងរហូតដល់ដង្ហើមចង្រឹត។

"បងមិនឲ្យអូន កើតអីទេ អ៊ុប"អុីបូបានស្រវាថើបបបូរមាត់ស៊ាវចាន់ដើម្បីបញ្ជូលខ្យល់នាយដៃទាំងសងខាងចាប់ក្រសោបកាយតូចឡើងគោក។

"ស៊ាវចាន់អូនកុំ កើតអីណា៎ បងនឹងមិនឲ្យអូនកើតអីទេ "អុីបូបានបីនាយតូចមកលើគោករួចក៏ធ្វើចលនាបេះដូងមាត់ចេះតែដង្ហោយហៅកម្ល៉ោះតូចជាប់ឲ្យគេដឹងខ្លួនរាងកាយដែលសន្លបើស្ដូរគ្មានសម្លេងធ្វើឲ្យអុីបូស្ទើផុតដង្ហើមភ្លាមៗ។

"ខិខិ ហិក "ស៊ាវចាន់បានខ្ចាក់ទឹកក្រៅរួចក៏សម្លឹងមើលអុីបូទាំងការខកចិត្តនឹងស្អប់ខ្ពើម។

"អូន..អូនលែងអីហើយ ហិក ល្អណាស់ហិក "អុីបូបានចូលមកឱបស៊ាវចាន់ទាំងក្ដីរំភើបនាយរំភើបរហូតហូទឹកភ្នែកនាយរំភើបទីបំផុតគេមិនអីទេគេអស់អីហើយ។

"លែងទៅ "ស៊ាវចាន់មិនមាត់នាយបានដេញអុីបូឲ្យចេញនាយមិនចង់ឃើញគេទៀតទេហេតុអីគេមិនឲ្យនាយស្លាប់ហេតុអីក៏គេជួយនាយម្ដងហើយម្ដងទៀត។

"ហិក សូមទោស បងសូមទោស ហិក "អុីបូក្ដាប់ដៃស៊ាវចាន់នាយមិនភ្លេចពូលពាក្យសូមទោសនោះទេ នាយបារម្ភនាយខ្លាច ខ្លាចគេទៅចោលនាយពិតមែន។

"មិនចាំបាច់ "ស៊ាវចាន់ងាក់មុខចេញនាយរហ័សងើប អុីបូគាំងធ្មឹងពេលឃើញគេម្ដងចរិកបែបនេះគេខឹងនឹងនាយមែនទែនហើយហេ៎នាយពិតជាសូមទោសពិតមែន។

"ទៅភូមិគ្រឹះ ខ្យល់ត្រជាក់ណាស់វាអាចធ្វើឲ្យអូនឈឺណា៎"អុីបូបានដោះអាវក្រៅមកពាក់ឲ្យស៊ាវចាន់រួចក៏ក្រសោបស្មាជាប់នាយតូចលើកដៃជូតទឹកភ្នែកចេញប្រឹងធ្វើធម្មតា។

"ខ្ញុំស្លាប់ ឬអត់លោកកុំចេះក្រែងចង់ឲ្យស្លាប់មិនចឹង មកយំធ្វើស្អី ក្រែងស្អប់ខ្ញុំណាស់ហេ៎ជួយធ្វើអី លោកដឹងទេទង្វើរមួយនេះធ្វើឲ្យខ្ញុំគិតថាលោកស្រឡាញ់ខ្ញុំ "ស៊ាវចាន់នៅតែមិនអស់ចិត្តគេមកប្រើល្បិចស្អីទៀតហើយគេចង់ឲ្យនាយស្លាប់ណាស់ មិនចឹង។

🍂🔞បំណុលស្នេហ៍ ឋាននរកលើដី🔞🍂Where stories live. Discover now