Part4: ប្រហែលមិនរស់ទេជាតិនេះ...

Start from the beginning
                                        

"ហឹស~អ្នកដែលត្រូវសុំទោសមិនមែនខ្ញុំទេ តែម្នាក់នេះទេដែលត្រូវលោកសុំទោស"រាងក្រាសនិយាយថែមទាំងចង្អុលទៅកាន់sunoហើយរាងក្រាសក៏និយាយបន្ត

"តែត្រូវឲ្យកូនរបស់លោកជាអ្នកសុំទោស"

" ទេ~ខ្ញុំមិនសុំទោសវាទេ"Harryប្រកែកមិនព្រមសុំទោសហេតុអ្វីនាងត្រូវសុំទោសអាក្មេងម្នាក់នេះ

"ហឹស~នាងជ្រើសសុំទោសឬក៏ចង់ឲ្យគ្រួសារនាងគ្មានជើងឈរ"jungwonដោយឃើញនាងរឹងទទឹងពេកក៏វាចាឡើង

(ប្រាប់ហើយថាកុំប៉ះសំណព្វចិត្តគេ)

"Harryឆាប់សុំទោសភ្លាមទៅឬក៏ឯងចង់ឲ្យគ្រួសារវិនាសដោយសារឯង"លោកNanដោយដឹងចរឹករាងក្រាសស្រាប់ហើយថាហ៊ាននិយាយហ៊ានធ្វើទើបគាត់បង្ខំឲ្យកូនស្រីសុំទោសបើមិនដូច្នោះទេគ្រួសារគាត់ច្បាស់ជារលាយមិនខានទេ

"តែ~~ប៉ា"

"ឆាប់សុំទោសភ្លាម"

"យើងសុំទោស"

"ខ្ញុំមិនប្រកាន់មនុស្សដូចជានាងទេ"sunoo

" ឯង~~" Harry យកដៃចង្អុលទៅកាន់sunooតែត្រូវរាងក្រាសនិយាយកាត់

"ហើយនាងកុំឲ្យយើងដឹងថារករឿងsunooទៀតឲ្យសោះបើមានលើកក្រោយទៀតត្រៀមមឈូសឲ្យហើយទៅ ចំណែកលោកវិញជាគ្រូបង្រៀងតែស៊ីសំណូកធ្វើបាបសិស្សទន់ខ្សោយត្រៀមខ្លួនរើររបស់របរចេញឲ្យហើយទៅ"jungwonនិយាយរួចក៏ទាញដៃsunooចេញមកក្រៅមិនខ្វល់ដែលនៅក្នុងនេះកំពុងតែក្ដៅក្រហាយឡើយ

"នែ៎លោកចង់នាំខ្ញុំទៅណា" មកដល់ខាងក្រៅភ្លាមsunooប្រឹងរើឲ្យរាងក្រាសប្រលែងដៃគេតែគ្មានបានផលទេមានតែច្របាច់ថែម

"កុំនិយាយច្រើនដើរតាមយើងមក"jungwonដោយមិនចង់និយាយច្រើនក៏អូសដៃsunooដើរទៅមុខទៀតទោះគេខំរើយ៉ាងណាក៏ដោយ

"តែដល់ម៉ោងខ្ញុំចូលរៀនហើយ"suno

"ថ្ងៃនេះមិនបាច់រៀនទេ នេះឯងចង់ចូលរៀនទាំងសភាពមើលមិនយល់បែបនេះហែស៎"jungwonស្ដីទៅកាន់sunoផាំងៗ ចំណែកsunoលឺគេនិយាយបែបនេះក៏អើតមើលខ្លួនឯងក៏ឃើញសភាពខ្លួនដូចដែលគេនិយាយមែនសក់ក្បាលនិងកាទ្រើងចំណែកខ្លួនវិញសុទ្ធតែដីតែនៅតែសង្ហា

រឿងម៉ាហ្វៀផ្ដាច់ការប៉ះក្មេងកំពូលឌឺWhere stories live. Discover now