Episode 02 លេខាផ្ទាល់ខ្លួន

Start from the beginning
                                    

" ងាប់មិនខាន ទេយើង " មីលីដា និយាយទាំងទឹកមុខស្លេកស្លាំង ហើយក៏ដើរតាមក្រោយ បៀវ សំដៅទៅបន្ទប់លោកប្រធាន ។

" តុកៗ...ក្រាក..."

" លោកប្រធាន បាទ " Build រាងតូចក៏បានដើរចូលមកលំអោនខ្លួនខាងមុខរបស់លោកប្រធាន ទាំងដែលមុននេះកំពុងតែភ្លឹកមើលទេសភាពខាងក្រៅកញ្ចក់ឯនោះ ។

" អ្នកណាបង្រៀនអោយឲធ្វើឯកសារនេះ " Bible នាយក្រាសបង្វែរកៅអីងាកមកមើលអ្នកទាំង2ដែលកំពុងតែឈរអោនមុខដាក់នាយ ។

" គឺ...អើ...គឺ " មីលីដា

" គឺជាខ្ញុំ ខ្ញុំខ្លួនឯងជាអ្នកធ្វើវា រឿងនេះមិនពាក់ព័ន្ធនឹងអ្នកនាង មីលីដាទេ បើលោកប្រធានចង់បញ្ឈប់ការងារក៏សុំត្រឹមតែខ្ញុំម្នាក់បានហើយ " Build និយាយតបទៅនាយទាំងមិនខ្លាចរអា ក៏ព្រោះតែថាវាជាកំហុសរបស់គេពិតមែន មិនមែនជាមីលីដាទេ តែរឿងអស់នេះគឺមីលីដាជាអ្នកអោយ បៀវ ធ្វើហើយក៏ទុកចោលមិនបានផ្ទៀងផ្ទាត់មើលបន្ថែមទៀត ទើបធ្វើឲឯកសារនេះចេញមកខុសទាំងស្រុង ។

" នាងជាលេខាផ្ទាល់របស់ខ្លួនខ្ញុំ តើនេះជាការងារដែលនាងត្រូវបង្រៀនអ្នកធ្វើការងារថ្មីមែនទេ ទាំងនាងក៏ដឹងថាខ្ញុំជាមនុស្សបែបម៉េច ផាំង..." Bible នាយក៏ដំឡើងសម្លេងខ្លាំងៗ មកកាន់អ្នកទាំង2ស្ទើរតែលួសព្រលឹងទៅហើយ ថែមទាំងទះតុយ៉ាងខ្លាំងុំ។

" ខ្ញុំៗសុំទោស លោកប្រធាន ខ្ញុំៗនឹងមិនប្រហេសទៀតទេ " មីលីដា នាងក៏តបនឹងលោកប្រធានទាំងញ័របបូរមាត់ ។

" វាជាកំហុសរបស់ខ្ញុំទេ លោកប្រធាន ខ្ញុំ..." Build ក៏នៅតែប្រកែកយកខ្លួនជាអ្នកខុសជំនួសមីលីដា ។

" បាន ជាកំហុសឯង ហ៎ នាង ចេញទៅក្រៅ " Bible នាយក៏បន្លឺសម្លេងដេញ មីលីដា អោយចេញពីបន្ទប់របស់នាយយ៉ាងលឿន ដោយទុកអោយតែលោកប្រធាននឹងរាងតូចនៅតែ2នាក់ក្នុងបន្ទប់ធ្វើកា ។ មីលីដា លឺបែបនេះហើយក៏ញ័រជើងប្រញាប់ដើរចេញទៅយ៉ាងលឿន ទាំងក្នុងចិត្តក៏លួចអាណិត បៀវ ដែរ ។

                 💍Ring💍Where stories live. Discover now