Episode. 01 ថ្ងៃធ្វើការដំបូង

Start from the beginning
                                    

* មីលីដា គឺជាលេខាប្រចាំខ្លួនរបស់លោកប្រធានក្រុមហ៊ុន នេះផ្ទាល់ ។

" តុកៗ...." សម្លេងគោះទ្វាបន្ទប់ធ្វើការរបស់លោកប្រធានក្រុមហ៊ុនបានបន្លឺឡើង បៀវ រៀបនឹងលើកដៃគោះទ្វាម្តងទៀតដោយមានការរង់ចាំយូសមល្មមតែទ្វាមិនទាន់របើកឡើយ ទើបខ្លួនបំរុងនឹងគោះមកទៀត តែទ្វាក៏របើកឡើងដោយមិនមានអ្នកណាបើកអោយ ។

" ផាំង ទៅងាប់ទៅ ..." សម្លេងរាជសីបានបន្លឺឡើងបន្ទាប់ពី បៀវ បានចូលមកដល់ក្នុងបន្ទប់ធ្វើការនាយ ក្មេងថ្មីមិនទាន់ទាំងបាននិយាយអ្វីផង ក៏ភ្ញាក់ក្រាញដោយមានរបស់អ្វីម្យ៉ាងហោះមកកាត់មុខរបស់គេធ្វើឲ បៀវ គេចស្ទើរមិនទាន់ជាមួយនឹងប្រអប់នោះដែលហោះមកបុកនឹងជញ្ជាំង ។

" ហឺមមៗៗ👿👿 ចេញទៅ ចេញអោយអស់ទៅ ចង្រៃយ " សម្លេងរបស់លោកប្រធានក្រុមហ៊ុនដែលពោពេញទៅដោយកំហឹងដង្ហើមហត់ៗជាខ្លាំង មិនដឹងថាតើគេមានរឿងអ្វី របស់របបដែលនៅលើតុធ្វើការរបស់នាយក៏ត្រូវបានវាស់រាយប៉ាយពាសពេញផ្ទៃបន្ទប់ធ្វើការទាំងមូល ។ បៀវ ដោយឃើញនាយដេញខ្លួនចេញបែបនេះហើយ ខ្លួនក៏ប្រញាប់ប្រមូលឯកសារដែលជ្រុះ
មុននេះឲមានរៀបតែគេក៏ប្រទះឃើញប្រអប់ពណ៌ក្រហម៤ជ្រុងមួយដែលដឹងច្បាស់ណាស់ថានេះគឺរបស់ដែលខ្លួនគេចស្ទើរតែដាច់ផ្ញារ
មុននេះឯង។

" បាទ នេះគឺឯកសារ បងមីលីដា លោកប្រធាន " បៀវ យកឯកសារមកដាក់លើតុរបស់លោកប្រធានហើយក៏អោនគោរព ទើបបើកទ្វាដើរចេញមកវិញទាំងទឹកមុខស្លេកស្លាំង ។

" ព្រលឹងបួនដបចូលខ្លួនវិញមក ភាំង ថ្ងៃដំបូងផង ស៊ូៗណា បៀវ " បៀវ ក៏ដាស់តឿនស្មារតីរបស់ខ្លួនអោយរឹងមាំជាងនេះបន្តិច គេឆ្លងកាត់រឿង
អាក្រក់ៗជាច្រើនហើយ ត្រឹមតែប៉ុន
នេះមិនអាចធ្វើអោយចិត្តគេចង់
បញ្ឈប់ចង់ឈប់ធ្វើការបាននោះទេ តែថា សម្លេងនាយមុននេះគឺ បៀវ
ស្ទើរគាំងបេះដូងទៅហើយ ។

" បង មីលីដា ហេតុអ្វី ប្រើក្មេងថ្មីនេះទៅបន្ទប់លោកប្រធានបែបនេះ បងក៏ដឹងថាលោកប្រធានកំពុងតែអារម្មណ៍មិនល្អដែលណា " មេ ក៏សួរទៅ មីលីដា ដែលជាលេខារបស់លោកប្រធាននោះ ។

                 💍Ring💍Where stories live. Discover now