ភាគទី០៧:អ្នកសក់សជូនដំណើរអ្នកសក់ខ្មៅ

Ξεκινήστε από την αρχή
                                    

<ប៉ាម៉ាក់ហឺ>គ្រាន់តែឃើញសភាពអ្នកមានគុណភ្លាមបានរំញ័រឲបេះដូងកម្លោះម្នាក់នេះញាប់ញ័រជាខ្លាំង គេចង់ឱបគាត់ចង់ជូតទឹកភ្នែកឲគាត់តែគេមិនអាចព្រោះពេលនេះគេប្រៀបដូចជាផ្សែងគ្មានរូបរាង

<ក្រែងកូនចង់ទៅលេងកំពែងចិនមែនទេប៉ាម៉ាក់រៀបចំអស់ហើយ នេះៗសំបុត្រម៉ាក់បានទិញហើយម៉ាក់ថាទុកជាកាដូឲកូនស្អែកនេះក្រែងស្អែកជាថ្ងៃកំណើតកូនហី ម៉េចក៏កូនគិតខ្លីបែបនេះហឹកហឺ ក្រោកមកណាDajhungហឹកហឺ>លោកស្រីparkទាញកាបូបដកយកសំបុត្រយន្តហោះមកឲកូនមើលទាំងដៃញ័រតតាត់ នេះជាកាដូម៉ាក់ទិញទុកឲកូនហេតុអីក៏កូនមិនចាំយក ហេតុអីគិតខ្លីបែបនេះ ចុះអ្វីៗដែលប៉ាម៉ាក់ខិតខំកន្លងមកតើបានប្រយោជន៍អី បើអ្នកដែលត្រូវទទួលវាមិននៅផង ម៉េចក៏ឲអ្នកសក់សជូនដំណើរអ្នកសក់ខ្មៅ

<លែង លែងពួកលោកចង់យកកូនខ្ញុំទៅណាលែងលែង>ស្រីចំណាស់ដែលមាននាមជាម្ដាយប្រឹងរើបម្រះក្រវាស់ដៃគេគ្រប់គ្នា កាលបើឃើញគេចង់យកសាកសពកូនខ្លួនទៅ

<អ្នកស្រីតាំងស្មារតីយើងត្រូវការយកសាកសពទៅធ្វើកុសលវិច្ច័យ>ឮថាកុសលវិច្ច័យគាត់កាន់តែចង់បានកូនមកឱបជាប់ទ្រូងលើសលើសដើម

កូនគាត់មិនទាន់ស្លាប់ទេ ហេតុអីយកគេទៅកូនគាត់ប្រាកដជាខ្លាចហើយ កូនគាត់ខ្លាចឈឺណាស់ គេខ្លាចកន្លែងងងឹតខ្លាចកន្លែងគ្មានមនុស្ស បើអ្នកយកគេទៅគេនិងយំមិនខាន

<ហឹក.អូន គ្រូពេទ្យជួយប្រពន្ធខ្ញុំផង>លោកParkស្រក់ទឹកភ្នែកអាណិតប្រពន្ធហើយក៏អាណិតស្ដាយកូនដែលពួកគាត់ខំចិញ្ចឹមបីបាច់តាំងពីតូចក្រូចឆ្មារហូតធំកម្លោះបែបនេះ សុខៗបែរជាមកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុបែបនេះ គាត់ខំធ្វើការរាល់ថ្ងៃនេះគឺដើម្បីទុកឲកូនគាត់ពេលគេធំមានគ្រួសារនឹងមិនបាច់លំបាកដូចគាត់ ចុះឥឡូវម៉េចប្រែជាបែបនេះ

<ប៉ាម៉ាក់កូនអកតញ្ញូ កូនធ្វើឲអ្នកទាំងពីរពិបាកចិត្តហឺ.កូនសុំទោសហឺ បើមានជាតិក្រោយកូនសុំកើតជាកូនអ្នកទាំងពីរទៀតកូននឹងមិនធ្វើឲអ្នកទាំងពីរពិបាកចិត្តទៀតទេ>Dajhungឱនសំពះបាតជើងអ្នកមានគុណទាំងទឹកភ្នែកគេស្មានថាគាត់មិនស្រឡាញ់គេទេ តែតាមពិតគាត់ស្រឡាញ់គេណាស់ គេគិតខុសហើយតែក៏មិនអាចត្រឡប់ក្រោយដែរ មានតែសុំសងគុណគាត់នៅជាតិក្រោយ នៅពេលគេផុតកម្មពារពេលនេះគេបានត្រឹមឈរមើលអ្នកមានគុណដើរចេញទាំងភាពឈឺចាប់ព្រោះភាពឆោតល្ងង់របស់ខ្លួន

<ពេលនេះលោកឃើញហើយថាគាត់ស្រឡាញ់លោកបុ៉ណ្ណា>គ្រាន់តែឃើញឪពុកម្ដាយអ្នកកម្លោះចេញផុតរាងតូចក៏សួរបញ្ជាក់ធ្វើឲអ្នកស្ដាប់ឈឺចិត្តលើសដើម

<តែលោកបែរជាមកសម្លាប់ខ្លួនវិញ មិនតែប៉ុណ្ណោះនៅមកទាញខ្ញុំឲស្លាប់ជាមួយលោកវិញ>នឹកឡើងក៏ក្ដៅចិត្តរូបរាងស្អាតប៉ុនគេដែរបែរជាស្លាប់ទាំងវ័យក្មេងទៅវិញ

<អា៎ បើស្លាប់ហើយតើឲខ្ញុំធ្វើយ៉ាងម៉េចបើហួសហើយ>មនុស្សស្លាប់ហើយឲធ្វើបែបណាប្រឹងស្ដាយស្រណោះក៏មិនបានអ្វីដែរ

<បើចឹងមិចមុនពេលលោតលោកឯងអត់មើលក្រោមថាមានមនុស្សអត់សិនទេហី បានលោតមកសង្កត់ខ្ញុំឲងាប់ជាមួយលោកដែរនឹង>ឃើញគេបែបនេះក៏គួរឲអាណិតដែរ តែម៉េចបានទាញគេឲមកស្លាប់ជាមួយដែរចឹង

<ភ្លេចមើល ចាំលើកក្រោយមុនលោតខ្ញុំមើលសិន លើកនេះឃើញយប់ហើយគិតថាគ្មានមនុស្សបានលោតអត់មើល>និយាយមកដូចមានប្រសាសន៍បែបនេះគួរតែប្រដៅឲរាងចាលម្ដង

<យីអញ!ទ្រាំលែងបានឥឡូវហើយអញនៅមានលើកក្រោយទៀត>Taehyungខឹងពេលនេះចង់តែច្របាច់ក.បុរសចំពោះមុខឲស្លាប់តើ

<ហាសហា ងាប់គឺងាប់ហើយ ឯងឈឺចិត្តស្អិតទ្រូងធ្វើអី មុនក្រោយងាប់អាដែលសោះ>គេសើចយ៉ាងណាក៏មុនពេលគេសងកម្មពារអាចមានមនុស្សម្នាក់និយាយជាមួយគេដោយគ្មានការមើលងាយចំពោះគេដែរ

<លោកមិនឲខ្ញុំស្អិតទ្រូងម៉េចនឹងបាន ខ្ញុំដើរអានសៀវភៅសុខៗលោកបែរជាលោតមកសង្កត់ខ្ញុំឲងាប់ជាមួយលោកទៅវិញ លោកដឹងទេទម្រាំខ្ញុំអានដល់ភាគខ្ញុំឈឺចិត្តបុ៉ណ្ណា អស់ក្រដាសប៉ុន្មានដុំ ទឹកប៉ុន្មានដបដោយសារខះកតែលោក លោកបែរជាធ្វើឲភាគដែលខ្ញុំខំចាំបែរជាមិនបានអានវិញ ហឹកហឺនៅមានទៀតប្រាក់ខែខ្ញុំក៏មិនទាន់បានបើកដែរហឹកហឺ ខ្ញុំនឹងច្របាច់ក.លោកឲស្លាប់ហា៎...>រាងតូចស្រែកយំមុននឹងចូលទៅច្របាច់ក.បុរសនោះ មកពីគេបានខ្លួនមិនបានអានភាគដែលតួប្រុសតាមអង្វរមកពីគេបានខ្លួនស្លាប់ទាំងក្មេងអនាគតគេនៅវែងឆ្ងាយណាស់

<អា អា!បានហើយឈប់ច្របាច់ទៅក្រែងខ្ញុំស្លាប់ហើយតើហី>គេស្លាប់ហើយនៅមកច្របាច់អីទៀត យ៉ាប់មែន ថាហើយក៏ព្យាយាមទាញដៃតូចៗនោះចេញ តែកុំសង្ឃឹមថារាងតូចព្រមលែង ដេកដាំចេកទៅ តុកកែជាគ្នា😾

<មិនបាច់ដោះសារទេថ្ងៃនេះខ្ញុំនឹងច្របាច់ក.លោកឲស្លាប់ម្ដងទៀត>ស្លាប់ម្ដងមិនគ្រាន់ទេប្រុសម្នាក់នេះគួរតែស្លាប់ក្រោមដៃគេម្ដងទៀត ឲសមចិត្តពេលចាប់ជាតិម្ដងទៀតកុំឲមានគំនិតសម្លាប់ខ្លួនរត់គេចពីបញ្ហា












អភូតហេតុស្នេហ៍(ចប់)Όπου ζουν οι ιστορίες. Ανακάλυψε τώρα