EP02[ ក្មេងសម្រាម ]

93 11 0
                                    


បន្ទាប់ពីរត់កេចពីម្ចាស់ចម្ការផ្លែប៉ោមអស់រយះពេលជាយូមកក្មេងៗទាំង3ក៏បានមកដល់ផ្ទះវិញយ៉ាងមានសុវត្ថិភាព តែទម្រាំមកដល់មេឃក៏ងងឹតបាត់ទៅហើយ។

Namjoonដែលរត់លឿនជាងគេក៏មកដល់មុខផ្ទះមុន គេអង្គុយសម្រួលដង្ហើមឡើងបាត់ហត់ហើយទើបឃើញJungkookពរhobiមកដល់តាមក្រោយ។

« អ្ហឺយ...ហត់ចង់ធ្លាក់អណ្ដាតហើយ » Jungkookដាក់ហូប៊ីចុះហើយដើរទៅអង្គុយមុខទ្វាផ្ទះដើម្បីសម្រួលខ្យលដង្ហើមឲ្យបានបាត់ហត់មិញនេះរត់ផងពរហូប៊ីផងទម្រាំមកដល់ផ្ទះហត់ចង់ធ្លាក់សួត។

ប៉ុន្តែងាកមកមើលអាល្អិតហូប៊ីឯនេះវិញគ្មានហត់អ្វីបន្ដិចសោះឈរញាំុផ្លែប៉ោមដែលខំកាន់មកយ៉ាងឆ្ងាញ់ខុសឆ្ងាយពីបងៗរបស់គេដែលហត់សឹងស្លាប់។

ក្រាក~~ » ភ្លាមៗស្រាប់តែមានបុរស់វ័យចំណាស់ម្នាក់បើកទ្វាចេញមកទាំងសភាពស្រវឹងខួបហើយបុរស់វ័យចំណាស់ម្នាក់នោះគ្មានអ្នកណាក្រៅពីប៉ារបស់ហូប៊ីនោះទេ។ហើយគាត់មានឈ្មោះថាLim hoo jung .

« ប៉ា!.. » ហូប៊ីចាប់ផ្ដើមភ័យភ្លាមដោយគ្រាន់តែឃើញប៉ារបស់គេបើកទ្វាចេញមក។មិនចាំយូក្មេងតូចក៏ស្ទុះរត់រុយមកឈរក្រោយខ្នងរបស់Namjoonទាំងខ្លួនញីញ័រដូចឆ្មាធ្លាក់ទឹក។

« អាប៊ី!..អាកូនចង្រៃឯងទើបមកពីណាហាស៎ យប់ស្មើនេះហើយទើបចូលផ្ទះ!.. » លោកJungស្រែកជេក្មេងតូចពីចម្ងាយនិងស្ទុះរកចូលមកវាយHobiហើយតែក៏ត្រូវJungkookដែលនៅមុខនោះរុញគាត់ទៅក្រោយវិញ។

« ហឹ..ហឹ បងប្រុស ប៊ីខ្លាច » ហូប៊ីទាញអាវNamjoonមកខ្ញាំយ៉ាងណែនលួចយំខ្សឹបខ្សួលព្រោះខ្លាចនៅសម្រែកនឹងទឹកមុខដ៏កំណាចរបស់ប៉ាគេ។

« អាក្មេងគ្មានម៉ែគ្មានឪ ជៀសចេញ!..យើងប្រដៅកូនយើងឯងកុំមកចេះ » លោកJungងើបឈរទាំងមិនត្រង់ខ្លួនលើកដៃចង្អុលដេញJungkookនិងNamjoonឲ្យចេញថែមទាំងដៀលពួកគេថាជាក្មេងគ្មានម៉ែឪទៀតផង។

Jungkookឮបែបនេះគេខឹងខ្លាំងណាស់ហើយគេសែនស្អប់ខ្លាំងបំផុតអ្នកណាដែលមកហៅគេបែបនេះ។ ជុងហ្គុកក្ដាប់ដៃយ៉ាងណែនសម្លឹងមុខលោកJungដោយកែវភ្នែកំណាចដូចជាខ្លា។

BECAUSE OF LOVEWhere stories live. Discover now