Part 02

1 1 0
                                    

ជនហ្គុកដើរទៅបង្រៀនដូចសព្វមួយដង ថេយ៍យ៉ុងក៏នៅតែបន្តធ្វើអាហារឲ្យ ជនហ្គុក ដោយមិនមានការត្អូយត្អែសូម្បីតែមួយពាក្យអាចថាលើកនេះជាលើកចុងក្រោយដែលធ្វើសម្រាប់ ជនហ្គុកហើយ។
«មុខបងស្លត់ដល់ហើយ មើលភ្នែកបងចុះ» ជនហ្គុក
«មកពីឯងនឹងនាំបងនិយាយដល់យប់ជ្រៅ ទើបមុខបងប្រែជាបែបនេះ»ថេយ៍យ៉ិង
«ហាហា!ថ្ងៃនេះបងគេងឲ្យពេលភ្នែកវិញទៅខ្ញុំពេលល្ងាចមិនបានមកផ្ទះទេ» ជនហ្គុក
«ហេតុអីបានប្តូកន្លែងរស់នៅចឹង តើផ្ទះនោះមានបញ្ហាឬ»
«ខ្ញុំប្តូរទៅស្នាក់នៅសាលាហើយ តែបងកុំបារម្ភអី ទីនោះមានបន្ទប់ស្នាក់នៅសម្រាប់គ្រូដែរ ផ្ទះមិនមានបញ្ហាទេប៉ុន្តែខ្ញុំមិនចង់ដើរទៅមកទេវាចំណាយពេលយូរខ្លាំងណាស់» ជនហ្គុក
ថេយ៍យ៉ុងហាក់ដូចជាមិនសប្បាយចិត្ត ប៉ុន្តែគេយល់ផ្ទះនៅឆ្ងាយពីសាលាផ្លូវពិបាកធ្វើដំណើរទៀត ណាមួយគេក៏លែងបាននៅក្បែជនហ្គុកទៀតដែរ។
«មើលថែខ្លួនឯងផងណា ជនហ្គុក ពេលទំនេរបងនិងទៅលេងឯង» ថេយ៍យ៉ុង
«បាទ!ខ្ញុំដឹងហើយបងថេយ៍ ក៏ដូចគ្នា» ជន ហ្គុក ដោយមិនដឹងថា ថេយ៍យ៉ុងចាកចេញ ក៏ឆ្លើយបែបធម្មតាដូចរាល់ដង់
«ឯងគិតច្បាស់ហើយដែលស្នាក់នៅក្នុង សាលា ចុះថេយ៍យ៉ុងនោះ ឯងប្រុងទុកទេចោលឲ្យនៅម្នាក់ឯងឬ!» ហូសុក
« បងថេយ៍នៅជាមួយប៉ាម៉ាក់គាត់ហើយ មិនបាននៅម្នាក់ឯងដូចបងថាឯណា» ជនហ្គុក
«បងឮមកថា អ៊ុំ របស់ ថេយ៍ ដូចជាឲ្យកូនប្រុសគេមកទទួល ថេយ៍ ទៅរស់នៅទីក្រុង ថាមិនត្រូវ ថេយ៍អាចចេញទៅថ្ងៃនេះផងក៏មិនដឹង» ហូសុក
«បងលលេងអីជាមួយខ្ញុំហ្នឹង ព្រឹកមិញនេះបងថេយ៍នៅនិយាយជាមួយខ្ញុំនៅឡើយ គាត់មិនអាចទុកខ្ញុំចោលនៅទីនេះទេ» ជនហ្គុក
«សុំទោស ជនហ្គុក ដែលបងមិនបាននិយាយពាក្យលារដោយផ្ទាល់មាត់របស់បង ប៉ុន្តែសង្ឃឹមថាសំបុត្រមួយច្បាប់នេះនិងធ្វើឲ្យឯងមិនខឹងមិនស្អប់បងដែលទុកឯងចោលឲ្យនៅម្នាក់ឯង» ថេយ៍យ៉ុង
«ថេយ៍ ប្រញាប់បន្តិចទៅថ្ងៃរៀងជ្រេហើយ ទម្រាំដល់ទីក្រុង អាចនិងយប់បាន» យ៉ុងហ្គី ហ្វុងអេលឡាហ្រ្វង់ ជាម្ចាស់ ក្រុមហ៊ុនខ្ពង់ខ្ពស់លុយចាយមិនខ្វះ ចិញ្ចឹម ថេយ៍យ៉ុង 10នាក់ទៀតក៏មិនក្រដែរ។  ក្រោយ យ៉ុងហ្គី និងថេយ៍យ៉ុងបាន ចាកចេញផុតបន្តិច ជនហ្គុកក៏មកដល់ ប៉ុន្តែអ្វីៗ ហួសពេលបាតទៅហើយពួកគេបានចាកចេញទៅបាត់ហើយ។
«បងថេយ៍ បងពិតជាទៅមែនហេស៎ បងអាក្រក់ណាស់» ជន ហ្គុកគេបើកទ្វាផ្ទះមកឃើញតែភាពទទេរស្អាត តែក៏ក្រលេសភ្នែកឃើញក្រដាសមួយសន្លឹកនៅលើតុ គេក៏យកមកកាន់អាន
«ជនហ្គុក ហា៎បងដឹងថាឯងប្រាកដជាខឹងបងដែលបានទៅចោលឯង ប៉ុន្តែបងពិតជាមិនអាចប្រកែកសម្តីរបស់ប៉ាម៉ាក់ទេ កន្លងមកបងតែងតែគិតថាបើថ្ងៃណាមួយឯងនិងស្រឡាញ់បងនោះប្រាដកជាល្អ តែរឿងនេះបងបានត្រឹមតែគិតម្នាក់ឯងជាការស្រមើលស្រម៉ៃខ្លួនឯងប៉ុណ្ណោះគ្រប់យ៉ាងមិនអាចកើតឡើងដូចបងគិតទេ ជនហគុកបងស្រឡាញ់មិនមែនទុកជាប្អូនតែក្នុងនៃស្នេហា តែបងគ្មានភាក្លាហានដើម្បីប្រាប់ឯងទេ ដូច្នេះហើយមានតែរំសាយគំនិតទាំងនេះតាមពេលវេលាទៅចុះ បងដឹងហើយថាឯងទុកបងត្រឹមជាបងប្រុសដែលចិញ្ចឹមឯងមកប៉ុណ្ណោះ ដូច្នេះបងសង្ឃឹមថាឯងរកបានមនុស្សដែលចេះមើលថែឯងឲ្យល្អ វាជាក្តីសុខសម្រាប់បងហើយ» ថេយ៍យ៉ុង
«រឿងស្អីនេះ! ឆ្កួតមែនហើយពិតជាឆ្កួតខ្លាំងណាស់ ហេតុអីបងគិតតែឯង ហេតុអីបងមិនសួរខ្ញុំមួយម៉ាត់ ថេយ៍ បងដូចសម្លាប់ទាំងរស់ចឹង ខ្ញុំស្រឡាញ់បងណាស់ ហេតុអីក៏បែបនេះ» ជនហ្គុក អ្វីដែលគេខ្លាចនិងស្អប់បំផុតនោះគឺការបាត់បង់និងកាបោះបងចោលគេឲ្យនៅម្នាក់ឯង កាលពីតូចប៉ាម៉ាក់បោះបង់ចោល ឥឡូវមកដល់មនុស្សដែលគេស្រឡាញ់ក៏ទៅចោលគេទៀត បើទៅតាមក៏គេមិនអាចដែល គេមិនធ្លាប់ទៅទីក្រុងសូម្បីម្តង វាអយុត្តិធម៌សម្រាប់គេពេកហើយ។
«ចង់យំយូរទៀតទេ ហើយអាទឹកភ្នែកដែលស្រក់មកហ្នឹងជួយអ្វីឯងបាន ចង់ទៅរក ថេយ៍ងាយស្រួលទេ តែពេលនេះឯងមានស្អីខ្លះក្នុងខ្លួន ធ្វើជាគ្រូប្រាក់ខែតិចតួច ឯងស្មានតែយ៉ុងហ្គីឲ្យប្អូនគេមកពិបាកជាមួយឯងហេស៎» ហូសុក
«តែខ្ញុំមិនស្គាលអ្នកណាក្រៅពីបងទេ» ជន ហ្គុក
«ចាំយើងជួយឯង ឲ្យទៅរកថេយ៍យ៉ុងបានផលយ៉ាងណាវាស្ថិតលើវាសនារបស់ឯង» ហូសុក គេនិយាយចប់ក៏ដើរទៅជួប ណាមជូន ព្រោះគេបានគិតហើយមានតែណាមជូនទេ ដែលជួយគេបាន ជាធម្មតា ហូសុក មិនដែលគិតចង់ជួបណាមជូនម្តងណាឡើយ តែគេក៏មិនចង់ឃើញ ថេយ៍យ៉ុងនិងជនហ្គុកដើរតាមកន្លងស្នេហ៍ចាស់របស់ខ្លួនដែរ។

My heart is for you only Where stories live. Discover now