ការប្រជុំបានបញ្ចប់នៅម៉ោង9ព្រឹក នាយសង្ហាជុងហ្គុកដើរចូលofficeវិញជាមួយកាហ្វេក្ដៅមួយកែវ ជះក្លិនឈ្ងុយដល់អ្នកដែលកំពុងអង្គុយគិតបញ្ជីរក្នុងនោះអោយងើបមកភ្លាមៗ (ដោយសារជុងហ្គុកមិនព្រមអោយទៅហាងវិញទើបគេយកបញ្ជីរមកគិតទីនេះ)"ឈ្ងួយដល់ហើយស្អីគេនឹង"
"កាហ្វេ អូនចេះញ៉ាំដែរហេស"
"អត់ទេ តែអូនចង់សាក"
"ស្រួលបួល ប្រយ័ត្នរលាក" ហុចអោយរួចដើរទៅអង្គុយនៅតុការងាររបស់នាយ
"ចុះបងបានអី"
"បងផឹកអស់ច្រើនកែវហើយមិនអីទេ"
"ហឹម..ឆ្ងាញ់ណាស់"ថេហ្យុងផឹកហើយលិតមាត់លិតករ ទំនងដល់ហើយ
"មិនដែលដឹងសោះថាអូនចេះផឹកកាហ្វេ"
"អូនអត់ចេះទេ លើកមុនអូនផឹករួចហើយស្រាប់តែក្អួតចេញមក"
"ហាក ថេយ៍! នេះអូន-"ជុងហ្គុកគ្រាន់តែឮហើយបើកភ្នែកធំៗ ស្ទុះមកចាប់កែវកាហ្វេចេញ ប៉ុន្តែកាហ្វេនោះថេហ្យុងផឹកអស់ហើយ
"ហេតុអីផឹក ហេតុអីអត់ប្រាប់បង"
"គ្រាន់តែកាហ្វេមួយកែវ បងស្រែកដាក់អូនដែរ ជុង.បងហួសហេតុពេកហើយ"
"បងហួសហេតុ? បងកំពុងបារម្ភពីអូន បងខ្លាចអូនឈឺ"
"ចុះពេលនេះអូនមានកើតអីនៅ ជុងបងកុំធ្វើដូចអូនកូនក្មេងទៅមើល អូនធំហើយថែមទាំងអាយុបងបងទៀត"
"អូនអាយុបងបងតែអូនធ្វើខ្លួនដូចក្មេងអាយុ5ឆ្នាំចឹងមានដឹងខ្លួនទេ"
"អូនមិនបានធ្វើ"
"អូនកំពុងតែធ្វើ"ពួកគេសម្លឹងមុខគ្នាទាំងខឹងរាងខ្លួន
ក្រាក.
"Aww? ថេហ្យុង ជុងហ្គុក?កើតហាកូន"លោកចនបើទ្វាចូលមកគិតថានឹងប្រាប់រឿងល្អ មកដល់ឃើញថេហ្យុងឈរពេបមាត់អោនមុខកេះក្រចក ឯជុងហ្គុកអង្គុយមើលឯកសារមុខក្រញ៉ូវ មិនព្រមងើកមុខមើលគាត់ទៀតទោះគាត់បើកទ្វាចូលមកហៅក៏ដោយ
"ខ្ញុំ..."
"ប៉ាមានការអី"ជុងហ្គុកងើបមកសួរ ថេហ្យុងឃើញចឹងក៏អោនមុខចុះវិញពេបមាត់បន្ថែម
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung