ភាគទី45:ការចាកចេញដ៏ឈឺចាប់!

Start from the beginning
                                    

"អ្ហឹកៗ..ថេយ៍!~ ហ្ហឹកៗ..បង-បងស្រឡាញ់អូន..អ្ហឹក~~" ជុងហ្គុកនាយយំបណ្ដើរនិយាយពាក្យថាស្រឡាញ់ទាំងញ័រមាត់ ដកដង្ហើមផឺតផតសឹងមិនដល់គ្នា ចុងក្រោយនាយអាចនិយាយពាក្យថាស្រឡាញ់ទៅកាន់គេដោយគ្មានទាក់ទើរក្នុងស្ងានភាពបែបនេះ ហើយវាក៏ឈឺចាប់បំផុត។

<ជុងហ្គុក!..ហ្ហឹកៗ..បងនៅឯណា ប្រាប់អូនមកអូនទៅរក..អ្ហឹក..បងកើតអី?> ថេយ៍ចាប់ផ្ដើមភ័យស្លរឈាម សម្ដីរបស់នាយនិយាយមកវាមិនធម្មតាពេលស្ដាប់ហើយអាចឲគេសប្បាយចិត្តឡើយ រឹតតែស្ដាប់គឺរឹតតែភ័យ។

"អត់ទេ..អ្ហឹក..អូនមិនចាំបាច់និយាយទេថេយ៍ ចុងក្រោយបងគ្រាន់តែ..ហក៎!..បងគ្រាន់តែចង់និយាយពាក្យក្នុងចិត្តខ្លះប្រាប់អូន..អគុណអូនដែលពីមុនមកស្រឡាញ់បង..អ្ហឹកៗ..អគុណដែលខ្វាយខ្វល់ជាមួយមនុស្សប្រុសចោរផ្សៀតម្នាក់នេះ..ហ្ហឹក..មកទល់ពេលនេះទើបបងដឹងថាបងបានហួសពេលទៅហើយ!.." ដង្ហក់ខ្យល់!

<ហ្ហឹកៗ..ឈប់និយាយទៅ~~ ប្រាប់អូនថាបងនៅឯណា..អ្ហឹកៗ..កុំលេងសើចនឹងអូនបានទេ?> ថេយ៉ុងគេកាន់តែស្ដាប់គឺរឹតតែយំ ដឹងច្បាស់ហើយថានាយកំពុងតែមានគ្រួសថ្នាក់ គេស្រែកគំហកតាមទូរស័ព្ទទៅកាន់នាយយ៉ាងខ្លាំង។

"..ហ្ហឹកៗ..បងស្រឡាញ់អូនថេយ៉ុង បើសិនជាមានជាតិក្រោយមែនពិត បងសូមផ្សងជួបអូនម្ដងទៀត..អ្ហឹកៗ..ព្រោះ-ព្រោះបងនឹងសងអូនវិញទាំងអស់លុបលាងរាល់កំហុសដែលបងបានធ្វើទៅលើអូន!~~"

ប្រេងដែលហូរចេញពីម៉ាសុីនឡានកាន់តែដាបទៅ..ដាបទៅ ភ្លើងក៏ឆាបឆេះមកម្ដងបន្តិចៗដេញជិតដល់ឡានរបស់នាយក្រាស់ ដែលឆេះមកពីឡានដឹកអីវ៉ាន់ បើវាឆេះដល់ច្បាស់ជាផ្ទុះឡានហើយ។ ម្យ៉ាងអីឡូវនេះផ្លូវដឹកទំនិញវាស្ងាត់ណាស់ គ្មានឡានសូម្បីតែមួយបើកកាត់ ពិតជាចង្រៃមែន!

<ហ្ហឹកហុឺៗ!~~ ហេតុអ្វីនិយាយបែបនេះ?..មិចក៏និយាយសម្ដីបែបនេះជុងហ្គុក?..ជាតិក្រោយជាតិមុខស្អី?..អ្ហឹកៗ..អូនមិនឲបងទៅណាទាំងអស់!..ហុឺៗ..ប្រុសចង្រៃឆាប់ប្រាប់អូនមកថាបងនៅឯណា?..សូមអង្វរប្រាប់អូនមកជុងហ្គុក!~~..ប្រាប់អូនមក!> ថេយ៍ខ្ទប់មាត់យំរឹតតែខ្លាំងជាងមុនដប់ម្ភៃដង គេសឹងតែហោះទៅរកនាយឲលឿនៗទេបើដឹងថានាយនៅឯណា! ដឹងទេសម្ដីរបស់នាយបែបនេះគេស្ដាប់ហើយស្ទើរតែគាំងបេះដូង! មនុស្សគេស្រឡាញ់តើនឹងត្រូវចាកចេញពីគេហើយរឺទាំងដែលមិនទាន់មានអនុស្សាវរីយ៍ល្អៗនឹងគ្នាមួយផង?

"ហក៎!..បង..បងពិបាកទ្រាំណាស់ថេយ៍!..អត់ពីបងសូមអូនចេះមើលថែរខ្លួន រកបុរសម្នាក់ដែលគេស្រឡាញ់អូនពិតប្រាកដ..ហ្ហឹកៗ..លាហើយមនុស្សជាទីស្រឡា*.."

<អត់ទេ! អូននៅតែស្រឡា*..ផូង!!~~..ជុងហ្គុក!!~~~> ថេយ៉ុងនិយាយមិទាន់អស់ពាក្យស្រាប់តែដាច់សម្ដីរបស់នាយគេលឺសម្លេងចេញពីក្នុងទូរស័ព្ទដូចជាមានរបស់ផ្ទុះមួយលឺសូរមួយទំហឹង! រួចហើយក៏ដាច់ការហៅចូលបាត់ទៅ។

ស្រឹប!~~
<ជុ..ជុងហ្គុក!~~..ហ្ហឹកៗៗ!..អត់ទេ..អត់ទេមិនពិតទេ..ហុឺៗ..ជុងហ្គុក!> រាងកាយតូចច្រលឹងត្រូវអង្គុយចុះដួលព្រូសនៅលើឥត អស់ដៃអស់ជើងទន់មួយរាងកាយ កែវភ្នែកទាំងគូរទទេរស្អាត ចិត្តគំនិតអារម្មណ៍របស់គេហេងហាងប្រៀបបានទូកដាច់ខ្សែរនៅកណ្ដាលទន្លេរ អង្គុយចុះភ្លាមស្រែកយំខ្លាំងៗ
របស់រាងក្រាស់ជាប់មាត់ ដៃខ្ទប់ត្រចៀកទាំងសងខាងក្រវីក្បាលប្រៀបដូចមនុស្សបាត់សតិ។ អ្នកណាក៏បានដែរសូមប្រាប់គេមួយម៉ាត់ថាអ្វីដែលគេគិតវាមិនមែនជារឿងពិត? បើវាពិតនោះយកកាំបិតមកចាក់សម្លាប់គេទាំងរស់តែម្ដងទៅល្អជាង។

<អាយ៎យ!..ហេតុអ្វីលែងសើចនឹងជីវិតខ្ញុំម្លេះ!?..ជុងហ្គុក!~..អ្ហឹកៗ..តើពេលនេះគាត់នៅឯណាទៅ!?..ហ្ហឹកៗ..អ្នកណាក៏បានដែរជួយជូនខ្ញុំទៅជួបគាត់បន្តិចតើបានទេ?> រាងតូចនិយាយស្ដីលែងដឹងខ្លួន គ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងលែងបានតទៅទៀត។ ចិត្តមួយគេចង់ស្រែកសួរទៅព្រហ្មលិខិតថាហេតុអ្វីចិត្តខ្មៅដាច់ធម្មមេត្តាម្លេះ តតែម្ខាងចង់ទៅរកនាយចង់ទៅជួបគេតែគេមិនដឹងសោះថានាយនៅឯណាពេលនេះកើតរឿងអ្វីហើយក៏មិនដឹងដែរ។

TO BE CONTINUED♡
BY: ជូ ជីននី

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now