ភាគទី42: ប្រងើយ!

Start from the beginning
                                    

<..កុំមកចេះ!> ថេយ៍ស្ងាត់មាត់បន្តិចសឹមសម្លក់មុខនាយមុននិយាយបែបដាច់ក្បាលដាច់កន្ទុយ ធ្វើចរឹកបែបនេះរឹតតែធ្វើឲនាយគិតខុសទៅទៀត។

<កុំចេះចឹងរឺ?..បងជាប្ដីអូនតើចេះបានទេ? វានោះជាស្អីទើបមានសិទ្ធទាក់ទងអូន?>

<ប្ដីប្រពន្ធស្អី? ពួកយើងរៀបការតាំងពីឆ្នាំណា៎ទើបនិយាយបែបនេះ? សិទ្ធិអូន ចិត្តអូន ចង់អូនទាក់ទងអ្នកណាក៏ជារឿងរបស់អូន!> ថេយ៉ុងក្រោកឈរឡើងអស់ជំហរ ស្រដីពីមុខនាហក្ដែងៗហាក់ដូចមិនពេញចិត្តជាមួយភាសាប្ដីប្រពន្ធ! ទាំងដែលក្នុងចិត្តកំពុងនឹកអស់សំណើចទៅវិញទេ។

<ចាំបាច់រៀបការទេ? អូនធ្វើវាជាមួយបងប៉ុន្មានដងហើយ? ហេតុអីបងគ្មានសិទ្ធលើអូន!>

<មិនចាំបាច់រំលឹកទៀតទេ..ព្រោះវាហួសហើយ អីឡូវចាប់ផ្តើមជាថ្មី អូនត្រឹមជាប្អូនបងប៉ុណ្ណោះ!> និយាយដល់ចុងប្រយោគម្នាក់ៗស្កៀបទ្រូងរាងខ្លួន អ្នកនិយាយនេះក៏មិនពេញចិត្តដែរតែគេត្រូវតែនិយាយលាក់អារម្មណ៍ទុកសិន បង្ហាញមកក្រៅថាចង់បានបែបនឹង។ ជុងហ្គុកនាយមិនត្រឹមតែស្កៀបទ្រូងថែមទាំងអួលដើម.កមកទៀតផង បងប្រុស? ប្អូនប្រុសចឹងរឺ? វាយតតែស្លាប់ទៀតក៏នាយមិនគិតបែបនឹងដែរ!

<..បើយល់ស្របហើយ អូនក៏គ្មានអីនិយាយទៀតដែរ!> ថេយ៍សម្លឹងទៅកាន់នាយឃើញថាស្ងាត់លែងមាត់ក៏សន្មត់តែឯង ងាកខ្នងបំណងដើរចេញពីបន្ទប់គេវិញ។

<អូនលែងស្រឡាញ់បងហើយមែនទេ?> មិនទាន់ឲថេយ៍ដើរចេញទាន់ នាយសួរដោយទឹកមុខក្រៀមក្រំ មានអារម្មណ៍ថាពេលនេះដូចកំពុងបាត់បង់គេហើយ មិនស្រែកមិនគំហកអ្វីទាំងអស់! សំណួរមួយនេះគឺស្អកៗមិនសឹងទាំងលឺ! ភ្នែកទាំងគូផ្ដើមផ្សារស្រាប់តែដក់ទឹកសន្សើមថ្លាៗឡើងមក ចាប់ស្រវាំងតែមិនស្រក់ចុះឡើយ អួលពេញដើម.កតែម្ដង! តើនាយយំមែនទេ?

<ត្រ..ត្រូវហើយ!~~> ថេយ៍បោះចម្លើយមកឲនាយទាំងមិនបែរខ្នង មិនមែនគេឈប់តែគេកំពុងកាត់ចិត្ត ផ្ដល់ចម្លើយមួយនេះគេក៏ឈឺមិនស្ទើរដែរ រាល់ដងគេខំណាស់! ខំឲនាយបានឃើញពីតម្លៃនៃក្ដីស្រឡាញ់របស់គេ! តែនាយខ្លួនឯងជាអ្នកដែលបំផ្លាញវាឲខ្ទេចខ្ទី! ដើរដល់ផ្លូវមួយដែលហួសពេលទើបនឹកចង់បកក្រោយ មិនអាចឡើយព្រោះផ្លូវដែលចង់ទៅវិញវាបាត់អស់ទៅហើយ! ឆ្លើយតបរួចក៏បោះជំហានបន្ត!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now