ភាគទី41:អនាគតប្អូនថ្លៃ

Mulai dari awal
                                        

<កុំមកបោក ថេយ៍គ្មានប្ដីទេ!> គិតស្មានថាគេជឿមែនទេអត់សោះឡើយ រាងតូចក្នេងខ្ចីស្រស់ស្អាតយ៉ាងនេះម្ដេចនឹងទាន់មានទៅ បើមានក៏ជាគេដែរ សូមប្រាប់!

<ហុឹស! អត់ៗទៅ យើងអង្វរឯងឲជឿសម្បើមណាស់ ចុះឯងជាស្អីទើបប្រពន្ធអ្នកដទៃយ៉ាងនេះ> រាងក្រាស់កាន់ដៃថេយ៍ជាប់ញញឹមចំអកទៅកាន់ហ្យុនយូ។

<គេជាសង្សារថេយ៍!~> តើជាសម្ដីអ្នកណាទៅ? ស្រួយៗបែបនេះច្បាស់ណាស់គឺនាយតូចជីមីនមុខប៉ោងៗនឹងឯង។

<ជីមីន!~~> ថេយ៉ុងសម្លក់មុខអ្នកជាមិត្តហៅបង្អូសសម្លេង សង្សារស្អី? ស្របពេលដែលស្ដាប់លឺទាំងអស់គ្នាអ្នកប្រតិកម្មជាងគេគឺជុងហ្គុកនេះហើយ លោកអើយ! ក្ដៅចិត្តស្លាប់អីឡូវហើយ។

<អូនមានរឿងជាមួយបងមិនខាន!> រាងក្រាស់ងាកមកសម្លក់ថេយ៉ុងឲក្ដីគ្រឺតខ្នាញ់ មិនចាំយូរអូសដៃចេញក្រៅយ៉ាងលឿន ទៅភូមិគ្រឹះវិញជាការប្រញ៉ាប់។

<បាយៗមិត្តភក្តិ!~~> រាងតូចមីននី លើកដៃឡើងបាយៗអ្នកជាមិត្តតិចៗញញឹមមិនសមចេញមក គេជួយតើ! ទើបបញ្ជួសឲជុងហ្គុកនាហប្រចណ្ឌថែមនឹងឯង គ្មានបំណងអ្វីទេ។

<មកនេះ..> ទន្ទឹមនឹងគ្នានោះយ៉ុនហ្គីមិនដឹងជាមកដល់ពីអង្អាល ទាញដៃរាងតូចឲចេញទៅតាមនាយ។

<អេ៎..យកមិត្តខ្ញុំទៅណា៎/ ហេ៎..លោក!> មិត្តភក្តិរបស់ជីមីនម្នាក់ៗនាំគ្នាស្រែកសួរ តែអត់ហ៊ានចូលព្រោះអង្គរក្សគេមាឌប៉ុនធុងសាំងលោកអើយ! បើនិយាយពីហ្យុនយូវិញ គាំងអស់ហើយ។

<ឆ្កួតទេហី?..លែង..លែងខ្ញុំ!> ជីមីនប្រឹងរើបម្រាស់រមួលខ្លួនប្រកាច់តែឯងគេឡើងអូសដៃដើរសម្ដៅទៅបន្ទប់ទឹកធម្មតានេះ!
ក្រឹកៗ!!..សម្លេងចាក់គន្លឹះសោរ!
ផឹប!!
<ចារ៉ុកគេស្អីខ្លះមិញ!> នាយក្រាស់ចាប់គេទៅផ្អឹបជញ្ជាំងបង្ខាំងដៃទាំងពីរឡើងឲគេនៅកណ្ដាលដាក់មុខស្ទើរតែដល់ទៅហើយ។

<អាបែក!~~> ជេរជាលើកទី2!

<សួរ! មិនមែនឲអូនជេរបងទេ!> ជេរសិនចុះ មនុស្សស្អាតៗជេរបែបនេះក៏មិនថ្វីដែរ ចាប់ចិត្តលើទៅហើយ មុននឹងក្រោយគង់តែក្លាយទៅជាអនាគតប្រពន្ធបង><

<អាឆ្កួត! អាឡែឡប់នេះ! មកអូនបងស្អី?> មិនដែលស្គាល់គ្នាផងវឹបឡើងសុតតែអូនបង! បើមិនឲគេជេរថាឆ្កួតទើបចម្លែក។

<តែហ៊ានជេរមួយម៉ាត់ទៀតចាប់បឺតមាត់តតែស្លេកសូមប្រាប់!> យកអណ្តាតទល់ថ្ពាល់!

<អាឆ្កួតសតិន*..អឹម!> មួយសូន្យ! មីន យ៉ុនហ្គី បុរសកំពូលសង្ហារតែហារហើយមិនដែលលេបសម្ដីឡើយ ។ រាងតូចច្រលឹងជីមីនបើកភ្នែកធំៗប៉ុនពងមាន់ស្ងោរ គាំងអស់ពាក្យវាចា!

<ជេរទៀតទៅ!> ថើបអស់ចិត្តក៏ដកមាត់មកសួរឌឺនឹងឯង។

<ហុឹក..អា!..អាឡប់ឡ*..អឹម!> ពីរសូន្យ!

<មាត់អូនផ្អែមណាស់!>

<ហា៎!!..អាបែក..នេះនែក!!> នេះជាស្នាមថើបដំបូងរបស់គេហើយ មកពីណាមិនដឹងមិនដែលស្គាល់គ្នាផងធ្វើចរឹកបែបនឹងដាក់ ផ្ដើមស្រែកចាច ចង្អុលមុខឡើងញ័រដៃអត់ទ្រាំមិនបានក៏..

<អូយ៎យ!..ឈឺ!!~> មួយជង្គង់ត្រូវកូនប្រុសរបស់នាយថយចេញពីរាងតូចអួលយកតែម្ដង។

<អាឆ្កួតជ្រូក..អា..អារោគគំនិត..កុំឲយើងជួបទៀតឲសោះ!> ជេរដល់ថ្នាក់ជេរខុស ចង្អុលយកៗរត់ចេញពីបន្ទប់ទឹកបាត់ ទុកឲនាយសង្ហារឈរមិនត្រង់ខ្លួនអួលតែឯង។

<សឺត!..បែកហើយទេដឹងនេះ!> ប្រហែលដែរ-,-

To be continued
By: ជូ ជីននី

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Tempat cerita menjadi hidup. Temukan sekarang