២ម៉ោងក្រោយ...
នារីដ៏ស្រស់ស្អាតម្នាក់ គ្រងឈុតកូនក្រមុំ មានបបូរមាត់ពណ៌ក្រហមស្រាល និង កែវភ្នែកស្រទន់ កំពុងតែដើរមកសន្សឹមៗដោយកាន់ដៃលោកពូរបស់នាង ហើយភ្ញៀវដែលមកចូលរួមទាំងអស់នាំគ្នាក្រោកឈរឡើង។
ថេយ៉ុង ឈរសម្លឹងមើលនាងរហូតដល់ភ្លឹក ព្រោះនេះជាលើកទីមួយដែលគេសម្លឹងមើលមនុស្សស្រីចំៗភ្នែកបែបនេះ ប៉ុន្តែនាងប្រៀបដូចជា អេលៀន ខណ:ពេលដែលគេបានចាប់កាន់ដៃរបស់នាង ព្រោះគេមានអារម្មណ៍ថាចម្លែក ដៃរបស់នាងត្រជាក់ដូចទឹកកកអ៊ីចឹង ។
អ្នកទាំងពីរបានធ្វើការគោរពគ្នាទៅវិញទៅមកតាមទំនៀមទម្លាប់ និងបំពាក់ចិញ្ចៀនអោយគ្នាផងដែរ ស្របពេលលោកអាចារ្យប្រាប់អោយកូនកំលោះថើបកូនក្រមុំ តែថេយ៉ុងបែរជានៅឈរស្ងៀម ព្រោះគេមិនដឹងថាត្រូវធ្វើយ៉ាងម៉េច គេមិនធ្លាប់ថើបនារីណាពីមុនមកទេ តើគួរតែថើបយ៉ាងម៉េច ?
គេសម្លឹងមើលស៉យ៉ុន ដែលកំពុងតែឈរក្តាប់ដៃនឹងជាយរ៉ូបរបស់នាងយ៉ាងណែន នាងភ័យខ្លាចជាងគេទៅទៀត គេពិតជាចង់សុំលោកអាចារ្យអោយរំលងមួយផ្នែកនេះចោល ប៉ុន្តែម៉ាក់សម្លឹងមកគេរហូត ។
ថេយ៉ុង បន្តសម្លឹងមើលបបូរមាត់ស្តើងរបស់នាងមុននឹងអោនមុខទៅថើបនាង។
" ជុប!! "
សំឡេងថើបលាន់ឮតិចៗ និងស្រាលបំផុត ព្រោះគេមិនមែនថើបបបូរមាត់នាងទេ គឺថើបត្រង់គែមមាត់ តែយ៉ាងណាពិធីនេះក៏បញ្ចប់ទៅយ៉ាងរលូន ។
ទីក្រុងដេហ្គូ...
ប៉ាម៉ាក់ក្មេកបាននាំកូនប្រសារស្រីដែលទើបតែរៀបការថ្មីថ្មោងមកលេងផ្ទះ ។គេហដ្ឋានមួយនេះពោរពេញដោយកញ្ចក់ វាធំជាងផ្ទះរបស់សូយ៉ុន បីទៅបួនដង ហេតុអីពួកគេរស់នៅក្នុងផ្ទះដ៏ធំមួយនេះសម្រាប់សមាជិកតែបីនាក់ ?
ម៉ាក់ក្មេកបង្ហាញបន្ទប់អោយនាងបានឃើញ ជាបន្ទប់របស់ថេយ៉ុង មានន័យថានាងនឹងត្រូវស្នាក់នៅក្នុងបន្ទប់មួយនេះជាមួយគេ? នាងមានអារម្មណ៍ថាភ័យ ព្រោះយប់នេះជាយប់ដំបូងរវាងនាងនិងគេ តើគេនឹងនិយាយរកនាងឬអត់ ?
ភ្លាមនោះទ្វារបន្ទប់ស្រាប់តែរបើក នាងក៏ងាកទៅប៉ះនឹងភ្នែកដ៏មានមន្តស្នេហ៍របស់ថេយ៉ុង ធ្វើអោយអ្វីៗដែលនៅជុំវិញនាងហាក់ដូចជាគាំងគ្មានចលនា តើគេមានអារម្មណ៍ដូចនាងទេនៅពេលដែលឃើញមនុស្សប្លែកមុខ ? តើនាងគួរតែនិយាយអី?
« តើនាងធ្លាប់ស្គាល់ខ្ញុំពីមុនមកដែរទេ ? »សំឡេងស្រទន់របស់គេធ្វើអោយនាងស្ទើរតែភ្លឹក គេកំពុងតែនិយាយរកនាង ? « គឺ...មិនធ្លាប់ជួបទេ តែធ្លាប់ឃើញរូប »ស្រមៃបានទេថាយប់ផ្សំដំណេករបស់ពួកគេចាប់ផ្តើមដោយការសួរថាធ្លាប់ស្គាល់គ្នាអត់ ? គេគ្រាន់តែងក់ក្បាលតិចៗមុននឹងដើរទៅអង្គុយលើកៅអី ហើយទាញទូរស័ព្ទមកចុចធ្វើព្រងើយ គេអើពើនឹងនាងមែនទេ ? មិនអីទេ ព្រោះនាងសុំាហើយអារឿងអើពើអស់ណឹង ។
ESTÁS LEYENDO
ចំណងអាពាហ៍ពិពាហ៍💜
Romanceគីម ថេយ៉ុង កូនប្រុសអ្នកមានទ្រព្យនៅទីក្រុងដេហ្គូ គេសង្ហា ស្អាត ឆ្លាត និងជាសិស្សពូកែប្រចាំសាកលវិទ្យាល័យ មានស្រីៗជាច្រើនតាមស្រលាញ់ និងចង់បានគេធ្វើជាសង្សារ ប៉ុន្តែថេយ៉ុងជាមនុស្សសោះកក្រោះ ឆ្មើងឆ្មៃ មិនចូលចិត្តរញ៉េរញ៉ៃជាមួយមនុស្សស្រី តែថ្ងៃមួយគេក៏ត្រូវប៉ា...
ភាគ៩+១០ កុំប្រាប់គេថាពួកយើងជាប្តីប្រពន្ធ
Comenzar desde el principio
