Ep8:ទីនេះមិនស្វាគមន៍លោកទេ

Start from the beginning
                                    

<ទៅវិញទៅ> ភីតក៏មានអារម្មណ៍ថាខុសដែរ
ប៉ុន្តែធ្វើម៉េចបើហួសពេលហើយនឹង គេមិនអាចសុំទោសបានទេ យ៉ាងណាគេចង់ឈ្នះ

<យើងយល់ហើយ ចឹងផ្ដាំប្រាប់លោកពូអ្នក
មីងផងថាខ្ញុំមិនបានចូលរួមទេ>និយាយចប់
នាយក៏ឈានជើងចេញទាំងទឹកមុខស្មើខ្លាំង
បំផុត

<លោកvegasទៅណានឹង នេះមិននៅញាាំុ
បាយជូគ្នាទេឬ??> ពេលនោះដែម្ដាយភីតក៏ចេញមកល្មម គាត់បម្រុងចេញមកតាមភីតនឹង
vegasចូលទៅក្នុងព្រោះតែគេក៏និយាយគ្នាយូ
ហើយដែរ

<គឺខ្ញុំលាសិនហើយអ្នកមីង ព្រោះខ្ញុំយល់ថាអ្នកនៅទីនេះមិនស្វាគមន៍ខ្ញុំទេ ជម្រាបលា>
នាយលើកដៃសំពះលាទៅកាន់មនុស្សចាស់
ហើយក៏បន្តរដំណើទៅមុខ

<ឈប់!!>ពេលនោះភីតក៏និយាយឃាត់ដំណើរ
របស់vegasទើបធ្វើឲនាយនោះលួចញញឹម
ចុងមាត់បន្តិចមុននឹងងាកមករកភីតធ្វើមុខស្មើ
ធម្មតាវិញ

<មានអ្វីការឬ??> នាយនិយាយទងធ្វើមុខស្មើ
ដូចគ្មានអារម្មណ៍ខឹងស្អីបន្តិចទេ

<ចេញទៅហើយលើកក្រោយមិនបាច់មកទៀតទេ >ស្មានតែគេហៅឃាត់ឲនភតែពេល
ឮសម្ដីនេះហើយធ្វើឲនាយដាច់ផ្ងាផឹងតែម្ដង
នេះវាខុសពីការំពឹងទុកទាំងស្រុងតែម្ដង

<ផាច់..ភីតម៉េចនិយាយបែបនឹងដាក់បងចឹង
កូន??> ម្ដាយភីតលើកដៃវៃដើមដៃកូនបន្តិចមុននឹងស្ដីបន្ទោសឲគេផងដែរ ពីដំបូងគាត់គិត
ថាvegasនឹងចង់ទៅខ្លួនឯង តែពេលឮកូនគាត់និយាយបែបនឹងគឺដឹងតែម្ដងថាកូនគាត់ជា
អ្នកដេញនាយនោះ

<អួយយម៉ាក់!ម៉េចបានមកវៃកូន??>ភីតក្ដាប់
សាច់មាត់ពេបរកយំធ្វើភ្នែកុំម៉កៗទៅកាន់ម៉ាក់
របស់គេ

<ន៎ែមិនបាច់មកធ្វើមុខគួឲអាណិតទេ ម៉ាក់វ៉ៃ
កូនព្រោះកយំកូខ្វះសុជីវធម៌ដាក់មនុស្សចាស់
ហើយថែមទាំងជាអ្នកធ្លាប់បានជួយឯងថែម
ទៀត>

<ជួយ?! ម៉ាក់និយាយពីអីកូនមិនយល់ទេ?>
ភីតលើកជាសំណួសួត្បកទៅកាន់ម្ដាយវិញភ្លាមៗ គ្រាន់តែឮថាជាអ្នកជួយខ្លួន

<ត្រូវហើយ គេជាអ្នកនាំឯងទៅពេទ្យ ព្រឹកមិញ
នេះ ហើយក៏បានផ្ដល់លុយឲលោកប៉ាកូនចឹង
ហើយម៉ាក់ក៏បានអញ្ជើញគាត់មកញាំុបាយពេលល្ងាចនេះជាការសងគុណ តែកូនបែជាដេញគេទៅវិញ កូនយល់ថាធ្វើបែបនេះសមដែទេ??> ម្ដាយភីតក៏និយាយពន្យល់គេមួយខ្សែរវែងតែម្ដង ភីតស្ដាប់ឮហើយក៏មានអារម្មណ៍ថា
ខុសបន្តិចដែរ ដែលខ្លួនធ្វើខ្លួនមិនសមរម្យដល់
អ្នកដែលបានជួយដល់គេនឹងគ្រួសាគេបែបនេះ

ល្បួងស្នេហ៍Omegaឆ្នាស់🍑Where stories live. Discover now