"ភ្ញាក់ផ្អើលធ្វើអី បងជាកូនប្រសារគាត់ គាត់ចង់ចូលកម្មវិធីជាមួយបងជារឿងធម្មតាតើ"
"អត់បានភ្ញាក់ផ្អើលផង"ថេហ្យុងនិយាយហីៗហើយដើរចេញ តែជុងហ្គុកអូសមកវិញ (ស្អីចេះ?🤔)
"បងទៅណា?"
"ក្រែងថាទៅទិញរបស់ហេស"
"អត់ទេ មកតាមខ្ញុំសិន"
"ទៅណា?"
"ទៅដល់ដឹងហើយ"ជុងហ្គុកនិយាយថេហ្យុងក៏ស្ងាត់ដើរទៅតាមនាយ មកកន្លែងក៏គាំងស្ញេច នេះជុងហ្គុកនាំគេមកទីនេះធ្វើអី
"សួស្តី!ចាស៎ មានអ្វីអោយខ្ញុំបម្រើ?"
"នៅទីនេះមានសេវាកម្មបំប៉នស្បែកទេ ខ្ញុំត្រូវការអោយគូរដណ្ដឹងខ្ញុំស្អាត់ជាងគេក្នុងកម្មវិធីយប់នេះ"
"ជុងហ្គុក!"ថេហ្យុងទាញមមកវិញហេតុអីសុខៗនាំគេមកទីនេះ គេមិនស្អាត់សាកសមនឹងនាយទេមែនទេ?
"ជឿខ្ញុំ អ្វីគ្រាប់យ៉ាងដែលខ្ញុំធ្វើសុទ្ធតែមានហេតុផល ហើយហេតុផលរបស់ខ្ញុំមានតែមួយទេគឺខ្ញុំស្រលាញ់បង ចង់អោយបងល្អជាងគេប៉ុណ្ណោះ"
"អញ្ជើញខាងនេះចា៎"នាងជាបុគ្គិលហៅថេហ្យុងទៅ
"គ្រាន់តែធ្វើអោយស្បែកសរភ្លឺថ្លាបានហើយ កុំកែកុនអ្វីអោយសោះ" ជុងហ្គុកនិយាយប្រាប់ថេហ្យុងក៏ដើរទៅ
"ចាស៎" ពួកគេចូលទៅក្នុងជុងហ្គុកក៏ដើរចេញមកក្រៅគិតថាចង់ទិញឥវ៉ាន់អោយហើយពេលថេហ្យុងចេញមកវិញនិងបានទៅផ្ទះតែម្ដង
@2ម៉ោងក្រោយមក
ជុងហ្គុកត្រឡប់មកវិញឃើញថេហ្យុងកំពុងឈរមើលផលិតផលថែសម្រស់ខ្លះៗដែលបុគ្គិលកំពុងណែនាំ
"ថេយ៍-"ហៅតែមួយមាត់បាត់សូន្យ ព្រោះពេលថេហ្យុងងាកមកនាយស្រាប់តែគាំង គាំងដោយសារមិននឹកស្មានថាលទ្ធផលចេញមកល្អយ៉ាងហ្នឹង។ ថេហ្យុងគេជាមនុស្សមានទម្រង់មុខVស្រាប់ ច្រមុះគេក៏បាន ភ្នែកក៏ធំល្មម បបូរមាត់រាងបេះដូង ថ្ពាល់ប៉ោងតិចៗ និយាយរួមគេស្អាតតាំងពីដើម ដល់មកថែអោយរលោងភ្លឺថ្លាបែបនេះទៀត តារាសុំខ្មាស់តែម្ដង ធ្វើអោយជុងហ្គុកឈរមើលភ្លឹកឡើងជ្រុះរបស់ពីដៃឯណោះ
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung
💗អ្នកមកក្រោយ💗ភាគទី24
Start from the beginning
