"ថេយ៍.."ជុងហ្គុកពេលនេះកំពុងអង្គុយក្នុងកៅអីក្បែរគ្រែរបស់ថេហ្យុង ស្លៀកសំលៀកបំពាក់ការពារមេរោគ ដៃម្ខាងកាន់ក្ដាប់ម្រាមដៃ ម្ខាងទៀតកាន់ករដៃ ភ្នែកចេះតែសម្លឹងទៅផ្ទៃមុនមានស្នាមរបួសថេហ្យុងរហូត យូរៗម្ដងនាយឈោងយកដៃទៅអង្អែលក្បាលគេ ឬងើបខ្លួនទៅខ្សិបក្បែរត្រចៀករបស់គេប្រៀបដូចជាការដាស់អោយភ្ញាក់ពីដំណេក
"ឆាប់ដឹងខ្លួនឡើងណា ខ្ញុំមិនទាន់ប្រាប់បងថាខ្ញុំស្រលាញ់បងនៅឡើយទេ បងត្រូវឆាប់ក្រោកមកស្ដាប់ខ្ញុំនិយាយ ខ្ញុំមានរឿងច្រើនណាស់ចង់ប្រាប់បង បងត្រូវក្រោកមកស្ដាប់វា" និយាយរួចទើបដកខ្លួនមកអង្គុយវិញ
"បងឈឺខ្លាំងទេ ជើងរបស់បងពេទ្យថាដើរមិនបានមួយរយ: ប៉ុន្តែបងកុំភ័យអី ចាំខ្ញុំធ្វើជាជើងរបស់អោយបង បងចង់បានអីបងប្រើខ្ញុំមកចុះ "
ក្រាក.
"លោក អស់ម៉ោងសួរសុខទុក្ខហើយ"
"បាទ" ជុងហ្គុកងាកទៅឆ្លើយជាមួយអ្នកគ្រូពេទ្យរួចទើបបែរមកនិយាយជាមួយថេហ្យុង
"ល្ងាចខ្ញុំមកលេងបងម្ដងទៀត ពេលនោះបងត្រូវក្រោកមកញញឹមដាក់ខ្ញុំណា" ជុងហ្គុកនិយាយហើយលើកដៃថេហ្យុងមកថើបទើបដើរចេញ ប៉ុន្តែលែងវិញមិនចេញ មិនដឹងជាប់អី ជុងហ្គុកក៏បែរមកនិយាយដាក់គេវិញថា...
"ខ្ញុំទៅចាំបងខាងក្រៅទេ កុំភ័យអីខ្ញុំមិនអោយបងនៅម្នាក់ឯងទេ" និយាយហើយដាក់ដៃថេហ្យុងចុះវិញ ហើយឱនថើបថ្ងាស់គេមួយខ្សឺតទើប បើកទ្វាចេញទៅក្រៅ
ចេញមកដល់ក្រៅក៏ឃើញអ្នកស្រីគីមមកដល់ជាមួយណាមជូន ជុងហ្គុកគ្រាន់តែឃើញគាត់ភ្លាមនាយឱនគោរពគាត់ពីចម្ងាយ
"សុំទោសអ្នកម៉ាក់"
ផាច់!
"អ្នកមីង!"ហ៊ូសុកភ្ញាក់ផ្អើលរត់មកចាប់គាត់ចេញពីជុងហ្គុក
"ហេតុអីវៃគេ ជុងហ្គុកមិនខុសអីទេ"
"គេសន្យាជាមីងរួចហើយថានឹងមើលថែថេហ្យុងអោយល្អ ប៉ុន្តែពេលថេហ្យុងកំពុងមានគ្រោះថ្នាក់គេនៅឯណា គេបណ្ដោយអោយថេហ្យុងត្រូវឡានបុក បើមីងមិនវៃគេ អោយមីងវៃឯងហេស"
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung
💗អ្នកមកក្រោយ💗ភាគទី18
Start from the beginning
