💗អ្នកមកក្រោយ💗ភាគទី13

Zacznij od początku
                                        

"បាទ"

"លោកយាយ លោកតាសុខសប្បាយទេ" ថេហ្យុងនិយាយសួរនាំ នេះស្គាល់គ្នាទើបតែ3ថ្ងៃទេតែមើលទៅដូចស្និតគ្នាណាស់

"សុខហើយសប្បាយទៀតផង" គាត់និយាយហើយសើចថេហ្យុងក៏សើចតាម

"អូហូ..បានចៅថេយ៍មកភ្លេចចៅជុងហើយហ៎លោកយាយ" ជុងហ្គុកដាក់ទឹកលើតុរួចងាកមកនិយាយលេង

"ថូវហី"

"លោកតាមើលលោកយាយហ៎ ឈប់ស្រលាញ់ចៅហើយ"ជុងហ្គុកពេបមាត់រត់ទៅអោបតារបស់គេ

"យាយចនហា.នេះនរណាមកអោបខ្ញុំនិង" លោកតាចូលដៃបង្អាប់ដែរ

"លោកតា.."ជុងហ្គុកពេបមាត់រកយំ

"ហៃយ៉ា..តាចនឯងយាយចឹងអាពៅខ្ញុំយំរត់ទៅផ្ទះវិញឡូវហើយ" លោកយាយនិយាយហើយក៏សើច ចំណែកគ្រប់គ្នាក្នុងផ្ទះនេះក៏សើចឡើងដែរ ថេហ្យុងវិញសើចឡើងចង់គាំងទៅហើយ មានអារម្មណ៍ថាឆាប់ចុះសម្រុងជាមួយគ្រួសារជុងហ្គុកណាស់

នៅនិយាយគ្នាលេង អូ!មិនមែន នៅបង្អាប់ជុងហ្គុករួចលោកយាយក៏ដេញអោយនាយនាំថេហ្យុងទៅសម្រាក់ ។ផ្ទះគាត់ក៏ធំដែរ មានបន្ទប់ដល់ទៅបួនឯណោះ ជុងហ្គុកក៏អោយបន្ទប់របស់នាយទៅថេហ្យុង ឯនាយខ្លួនឯងក៏ទៅគេងបន្ទប់របស់លោកចន ។ បន្ទាប់ពីងូតទឹក រៀបចំឥវ៉ាន់ ផ្លាស់ប្តូរសម្លៀកបំពាក់រួច ពួកគេក៏ចុះមកក្រោមញ៉ាំបាយវិញ ញ៉ាំបាយហើយ ក៏ជុំគ្នានិយាយលេងបានបន្តិចទើបទៅបន្ទប់រៀងខ្លួន ឯជុងហ្គ្កក៏ទៅសួរនាំថេហ្យុងខ្លះដែរក្នុងនាមជាម្ចាស់ផ្ទះ

"បន្ទាប់នេះរាង តូចបន្តិច បងនៅបានឬអត់"

"អត់អីទេ វាធំហើយប៉ុណ្ណឹងនោះ"

"ចុះខ្នើយបងគេបានឬអត់ បើថាមិនស្រួលទេប្រាប់ខ្ញុំ ខ្ញុំយកទៅប្ដូរអោយ"

"អឺ...ខ្ញុំចូលចិត្តគេងខ្នើយពីរ ប៉ុន្តែមិនអីទេ គេងប៉ុណ្ណឹងក៏បានដែរ"

"មកនៅទីនេះបងធ្វើខ្លួនធម្មតាទៅ លោកយាយលោកតាខ្ញុំចិត្តល្អទេ "ជុងហ្គុកនិយាយពេលចូលទៅយកខ្នើយមួយទៀតអោយថេហ្យុង

"អរគុណលោកហើយ"ថេហ្យុងញញឹមអរគុណនាយពេលយកខ្នើយមកអោយ

"មានត្រូវការអីបន្ថែមទៀតអត់"

💗អ្នកមកក្រោយ💗 season 1(ចប់) Opowieści tętniące życiem. Odkryj je teraz