ភាគ៥៥+៥៦

Bắt đầu từ đầu
                                    

១ម៉ោងក្រោយមក

មិនដឹងគួរនិយាយថាម៉េចឲ្យសមនឹងពូក្មួយពីរនាក់នេះទេ ត្រូវថេយ៉ុងបញ្ជាឲ្យអង្គុយមួយកន្លែងមិនឲ្យទៅណា គេក៏ធ្វើតាម ហើយក៏មិនទៅណាដែរ អស់ពេល១ម៉ោងហើយ ទោះត្រូវទៅបន្ទប់ទឹក ក៏ត្រូវត្រឡប់មកអង្គុយកន្លែងដើមវិញដែរ។
«លោកពូ គិតយ៉ាងម៉េច?»
«មានគិតយ៉ាងម៉េច គាស់ទ្វារចូលទៅ»យ៉ុនហ្គី តបទាំងគំហកកំហុល មុខខ្មូរៗ មួម៉ៅក្តៅក្រហាយនឹងថេយ៉ុងមិនតិចអី ដែលខឹង ជុងហ្គុក មិនគ្រប់ ថែមអូស ជីមីនទៅជាមួយ បើកុំតែជីមីនទៅនៅក្នុងបន្ទប់នោះ ម្ល៉េះគេទៅសោយសុខនៅផ្ទះយ៉ាងស្រួល ក៏មិនចាំបាច់មកអង្គុយសំកុកចាំឲ្យក្មេងឆ្នាស់នោះបើកទ្វារឲ្យដែរ។
«គាស់ៗ មើលតែទ្វារស្តើងដូចកេសប៊ីយែ»ជុងហ្គុក លែងទ្រាំនៅតទៅទៀត ក៏ក្រោកពេញកំពស់ ដើរឡើងទៅបន្ទប់ដែលថេយ៉ុងបានចាក់សោរនោះ ទៅដល់ភ្លាមគេក៏លើកដៃគោះទ្វារ
តុក! តុក! តុក!
«ថេ...បើកទ្វារឲ្យបង»
សំឡេកស្រែកហៅពីខាងក្រៅ ឮល្វើយៗចូលទៅដល់អ្នកក្នុងបន្ទប់ ដែលកំពុងតែងូតទឹកអាង វាយពពុះសាប៊ូលេងយ៉ាងរីករាយ ថេយ៉ុង មិនបានចាប់អារម្មណ៍ទេ តែជីមីនជាអ្នកស្តាប់ឮ ទើបប្រាប់៖
«ជុងហ្គុកកំពុងតែគោះទ្វារ...មានឮទេ?»
«បងប្រុស ចាំខ្ញុំខាត់ខ្នងឲ្យបង»នាយតូច ធ្វើមិនខ្វល់ មិនដឹងមិនឮ ហើយបន្លប់ដោយការបបួលខត់ខ្នងឲ្យ ជីមីន ក៏មិនខ្វល់ដូចគ្នា ថែមទាំងអង្គុយបែរខ្នងឲ្យប្អូនយកពពុះសាប៊ូលាបលេងពេញខ្នងយ៉ាងសប្បាយចិត្ត តែភ្លាមនោះ ទូរស័ព្ទដែលទុកនៅលើធ្នើកញ្ចក់ក្បែរនោះ ស្រាប់តែរោទ៍ឡើង ជីមីន ក៏ដាស់តឿន៖
«អ្នកណាតេរមក ឆាប់ទៅទទួលទៅ»
«មិនបាច់ទេ» ថេយ៉ុង ដឹងថាអ្នកតេរមកជាជុងហ្គុក ទើបមិនចង់ទទួល តែជីមីនដៃរហ័ស ឆ្លៀតឈោងទៅចុចទទួលទាល់តែបាន ថែមទាំងបើកសំឡេងឮៗ ខ្ទ័របន្ទប់ទឹក ធ្វើឲ្យនាយតូចក្តាប់មាត់សម្លក់។
(អូនធ្វើអី? មិនឮបងគោះទ្វារទេ?)
«កំពុងងូតទឹក យ៉ាងម៉េច?» ថេយ៉ុង ស្រែកតបទាំងសំឡេងកញ្ឆក់ៗ ព្រោះនៅខឹងងរង៉ក់មិនទាន់បាត់
(ងូតទឹកឲ្យត្រជាក់ចិត្តចុះ កុំភ្លេចបើកទ្វារផង)
«អត់ចង់»
(អត់ក៏អត់ ចឹងយប់នេះបងចេញក្រៅហើយ)
ថាម៉េច? ចេញក្រៅ? ស្លាប់ហើយៗ បែកទ្រូងមិនខានទេ តិចគេទៅរកស្រីក្រៅទៅ? គ្រាន់តែឮគេថាចេញក្រៅ ថេយ៉ុង ស្ទុះក្រោកចេញពីអាង ទាញកន្សែងពោះគោមករុំទាំងខ្លួនសុទ្ធតែពពុះសាប៊ូសក្បុស ដើរខ្មឺតៗទៅបើកទ្វារភ្លាមៗ ហើយជុងហ្គុក ក៏នៅឈរចាំត្រង់នោះមិនទាន់ចេញទៅណា។
«បើកទ្វារធ្វើអី?ក្រែងថាអត់ចង់?»
«ចង់ឌឺអូនហ្អែស៎?»មកដល់ភ្លាម ពើងទ្រូងធ្វើឫកអឿភ្លែត ឲ្យគេខាំបបូរមាត់ក្នាញ់ ហើយក៏ចាប់បីក្មេងកំហូចឡើងភ្លាម មិនឲ្យប្រកែកទាន់ តែទោះខំប្រកែកក៏មិនបានការ ព្រោះដើរចូលអន្ទាក់គេហើយ ចង់រត់ក៏រត់មិនរួចដែរ។
«នែ៎...ដាក់អូនចុះ...ជុងហ្គុក» ថេយ៉ុង ស្រែកននៀលក្នុងរង្វង់ដៃមាំ ស្របពេលរាងក្រាស់រហ័សនាំកាយតូចចូលក្នុងបន្ទប់មួយទៀត ឯយ៉ុនហ្គីដែលរងចាំឱកាសនេះមកជាយូរ ក៏ឆ្លៀតចូលទៅរកជីមីនភ្លាមៗ។

...
ជុងហ្គុក បីមាឌល្អិតទៅដាក់ក្នុងអាងទឹកក្នុងបន្ទប់មួយទៀត ស្របពេលដែលម្ចាស់រាងកាយ អង្គុយធ្វើមុខក្រម៉ក់ក្រម៉ូវ ងរង៉ក់មិនបាត់ ឃើញបែបនេះ ជុងហ្គុក ក៏ស្រដីឡើង៖
«កុំអាងបងតាមលួង ខំប្រឹងងរថែម ប្រយ័ត្នរំពាត់ ស្គាល់រំពាត់ទេ?»
«អាងអីអាងរំពាត់មួយហ្នឹង ខ្ពើមខ្លាច...អ៊ុប!!!»

ម្ចាស់ជីវិតNơi câu chuyện tồn tại. Hãy khám phá bây giờ