ភាគ:01 « ពន្លឺស្នេហ៍ក្បែរសាតាន »

Start from the beginning
                                    

/ ឆ្វាច់!!/

« អ្ហា៎!!លោកម្ចាស់ខ្ញុំ-ខ្ញុំសូមអង្វរទុកជីវិតឲខ្ញុំផង~ខ្ញុំធ្វើតាមបញ្ជាគេតែប៉ុណ្ណោះអ្ហឹក! »គេស្រែកម្ដងទៀតបន្ទាប់ពីត្រូវកាំបិតមុតស្រួចចាក់ទម្លុះភ្លៅឲគេស្រែកយំញ័រជើងចំប្រប់។

« ប្រាប់មកអ្នកណាបញ្ជាឯង!! »សម្ដីមាំនៅតែបន្តសួរគេខណះឯចុងកាំបិតប្រលាក់ដោយឈាមកំពុងរូតបង្អូសមករកបំពង.កគេចុះឡើងៗ ស្នាមញញឹមចុងមាត់បីដូចបិសាចបង្ហាញឡើងម្ដងបន្តិចៗនៅពេលឃើញអ្នកម្ខាងទៀតបម្រុងនិងហើបមុខប្រាប់ទៅហើយតែភ្លាមៗក៏ប្រែជាភ្លើងកំហឹងឆេះក្ដៅមួយរំពេចនៅពេល...។

« គឺ-គឺហា..អ្ហក៎!!! » ហើបមាត់និយាយមិនទាន់ចប់ផង គេក៏ត្រូវដាច់ខ្យល់ស្លាប់មួយរំពេចក្រោយត្រូវអ្វីម្យ៉ាងហោះទម្លុះចំកណ្ដាលពីគ្រាប់ផ្ទួនគ្នា ធ្វើឲពាក្យដែលហៀបនិយាយត្រូវបិទទុកវិញ ដោយឲគេស្លាប់អោបអាថ៌កំបាំងទៅមួយ។

« ហា?!ហាស្អី!!ឆាប់និយាយឲអស់ភ្លាមហ្ហា៎!!!!ជ្រិចៗៗ!! »នាយស្រែកទាំងកម្រោលចូល កាន់កាំបិចចាក់ចូលបំពង់.កបុរសម្នាក់នោះជាច្រើនកាំបិតមួយទំហឹងៗ ធ្វើឲឈាមក្រហមឆ្អិនឆ្អៅស្រោចពេញទាំងមុខនិងខ្លួនប្រាណ ឯកូនចៅដែលនៅក្បែរនោះក្រោយឃើញថាមានឆ្មាំនៅទីនេះក៏ប្រញាប់នាំគ្នីគ្នា បំបែកគ្នាតាមរកភ្លាម។

« ពុទ្ធោហ្ហើយ!!!!! »នាយបោកកាំបិតទៅលើសាបមួយទំហឹងមុននិងលើកជើងធ្លាក់រាងកាយដែលអង្គុយទន់.ករងៀកឲដួលទៅមួយទំហឹង កែវភ្នែកពណ៌ក្រហមព្យាយាមបាញ់សម្លឹងរេរកអ្នកបង្ករ មុននេះទើបប្រញាប់ទាញកាំភ្លើងបាញ់តម្រង់ទៅប្រឡោះអគារមួយទៀតដែលនៅឆ្ងាយពីកន្លែងនាយឈសឹងមើលមិនឃើញបីគ្រាប់ផ្ទួនគ្នា ។

/ផាំង ផាំងៗ!!!/

« ទៅអូសក្បាលវាមកដុតជុំគ្នាជាមួយអាឆ្កែវង្វេងម្ចាស់នេះទៅ!! »បញ្ចប់សម្ដីនាយក៏ជំហានមាំលឿនៗសម្ដៅទៅជាន់ខាងក្រោម កុំគិតឲសោះថាកំហឹងនាយនិងរសាយបាត់ឲសោះដរាបណានាយមិនទាន់ស្វែករកមនុស្សដែលលាក់លួនចាំលួចឆ្មក់នាយគ្រប់ពេលនោះឲបានដកដង្ហើមស្រួលឲសោះ ដកដង្ហើមដែលវាដកត្រូវតែជាដកដង្ហើមចង្រិត សភាពរបស់វាមានត្រូវតែវេតនាជាទីបំផុត។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now