# អតីតកាល
ព្រឹកថ្ងៃថ្មីមនុស្សម្នារក្នុងវាំងញាប់ដៃញាប់ជើងរៀបចំកន្លែងអភិសេកព្រោះពិធីនឹងចាប់ផ្ដើមក្នងពេលឆាប់ៗនេះ រីឯមន្រ្តី សេណាតូចធំក៏ចូលមកអង្គុយតាមកន្លែងរៀងៗខ្លួនរងចាំព្រះអង្គ ម្ចាស់ក្សត្រី មហាក្សត្រតាយានី ព្រះឧភយោរាជ ព្រមទាំងបិតាមាតាក្មេកព្រះអង្គយាងមកតែប៉ុណ្ណោះពេលនេះ។
" ព្រះអង្គ មហាក្សត្រតាយានី ព្រះឧភយោរាជ ព្រមទាំងបិតាមាតាក្មេកព្រះអង្គយាងមកដល់! "លោកអាម៉ាត់វ៉ាងស្រែកឡើងនាំឲ្យពួកមន្រ្តីសេណាភិលាងក្រោកឈរអោនគំនាបគោរពស្ដេចផែនដីមហាក្សត្រតាយានី នឹងព្រះឧភយោរាជ ព្រមទាំងរាជវង្សដទៃទៀត
" សូមក្រាបថ្វាយបង្គំព្រះអង្គ សូមឲ្យព្រះអង្គមានព្រជន្មមុឺនៗឆ្នាំ "
" អស់លោករកកន្លែងគួរសមចុះណា "
" អរព្រះគុណព្រះអង្គ "ពួកគេអង្គុយចុះបន្ទាប់ពីព្រះអង្គអនុញ្ញាតដោយម្នាក់មានទឹកមុខរីករាយចង់ឃើញពីសម្រស់ម្ចាស់ក្សត្រីរបស់ព្រះអង្គដែលមានសំណាងជាងគេបានព្រះអង្គសព្វព្រះរាជហឫទ័យតើមានសម្រស់បែបណាទៅណ៎
ព្រះអង្គគង់នៅព្រះពន្លាជ័យខ្ពស់ជាគេ រីឯមាតាបិតា និងលោកផាក អ្នកស្រីគឹមជាបិតាមាតាក្មេករបស់ទ្រង់គង់នៅអមសងខាងព្រះអង្គ ទ្រង់ក្រោកយាងចុះមកឈរនៅលើឆាក(កន្លែងនឹងដឹងដាក់ឆាកចឹងត្រូវអត់ទេadminអត់ដឹងដែលបើគ្នាយើងធ្លាប់មើលរឿងកូរ៉េបុរាណដឹងហើយ😀)ដែលត្រូវប្រារព្ធពីធីសែនព្រេនដូនតាសងខាង
" ព្រះមហេសីយាងមកដល់ "ពួកមន្រ្តីក្រោកឈរជាថ្មីដោយរាងតូចរបស់យើងគ្រងឈុតអភិសេកមានភិលាងអមដំណើរមករកព្រះអង្គ
" ព្រះមហេសីថ្វាយបង្គំព្រះអង្គព្រះម៉ែរ "
" ហឹម "ដុងអា នឹង វ៉ុនស៊ូគ្រាដៃនាងតូចជួយទប់លំនឹងក្នុងការក្រោកចុះឡើងដោយសារឈុតវាធ្ងន់ខ្លាំងពេកពិបាកដល់រាងតូចជីមីនក៏ងកក្បាលគោរពព្រះអង្គយ៉ុងហ្គីបីដងធ្វើឲ្យទ្រង់ញញឹមស្ទើរស្ងួតជើងធ្មេងលង់នឹងសម្រស់មហេសី ពួកមន្រ្តីវិញនាំគ្នាភ្លឹកសម្លឹងមើលម្ចាស់ក្សត្រីមិនដាក់ភ្នែក
" ទទួលទៀនស្រាមង្គលក្រាបទូល "ដុងអា នឹងវ៉ុនស៊ូចាក់ស្រាថ្វាយព្រះអង្គនឹងជីមីនទើបទ្រង់ទាំងពីរលោកវាមកសោយដើម្បីបញ្ចាប់កិច្ចចុងក្រោយមុននឹងយាងឡើងមកគង់នៅពន្លាជ័យ
" សូមឲ្យព្រះអង្គនឹងម្ចាស់ក្សត្រីមានព្រះជន្មមុឺនៗឆ្នាំ"បន្ទាប់មកពីធីជប់លៀងផឹកសុីរាំរ៉ែកក៏ចាប់ប្រគុំឡើងកម្ដល់បរិយាកាសឲ្យកាន់តែសប្បាយរីករាយក្នុងពេលរាត្រីនេះ
YOU ARE READING
រឿង អ្នកម្នាងឆ្លងភពកំពូលឆ្នាស់របស់បង
Romanceផ្ដើមរឿង មីន យ៉ុងគី 💜 ផាក ជីមីន ផាក ជីមីនជាក្មេងស្រីម្នាក់ នាងមានសម្រស់ស្រស់ស្អាត កាចឆ្នាស់ដាច់គេទូរទាំងសាលាអ្នកណាៗក៏ដឹង នាងចូលចិត្តអានរឿងប្រលោមលោករឿងស្នេហាមែនទែន ហើយនាងក៏តែមានបំណងប្រាថ្នាមួយក្នុងជីវិតគឺចង់បានព្រះអង្គម្ចាស់សង្ហាជាគូរគ្រងដូចជាត...
រឿង អ្នកម្នាងឆ្លងភពកំពូលឆ្នាស់របស់បង (រាត្រីផ្សំដំណេក )
Start from the beginning
