មិត្តរួមដំណេក ‹ part 1 ›

10.2K 183 7
                                    

សម្លេងចម្រៀងពិរោះរណ្ដំអមដោយភ្លើងពណ៏សម្លេងហ៊ូកញ្ជៀវការរាំវេកធ្វើឲ្យក្នុងក្លឹបកាន់តែអស្ចារ្យ មកមើលគូរស្នេហ៍មួយគូរនេះវិញអង្គុយកៀកកើយគ្នាយ៉ាងស្អិតរមួត

« អឺម~~ » ស្រីស្រស់ថេយ៉ុងលើកអកស្រាអស់ពីរកែវ

« រសជាតិយ៉ាងម៉េចដែរអូនសម្លាញ់ ? » អ្នកជាសង្សារម៉ាវីនសួរមិត្តស្រីខ្លួន

« ឆ្ងាញ់ណាស់អូនមិនដែលញាំុស្រាណាឆ្ងាញ់ដូចស្រានេះទេ » ថេយ៉ុងយកដបស្រាចាក់ចូលក្នុងកែវខ្លួននឹងកែវរបស់ម៉ាវីន

« អូនចូលចិត្តហ្ហ៎៎ » ម៉ាវីនសួរឡើងពេលឃើញនាងលើកអកកែវស្រាម្ដងទៀត

« ចូលចិត្ត ចូលចិត្តណាស់ »

« បង ! យកស្រាមក2ដបទៀតមក » ម៉ាវីនលើកដៃបញ្ជាអ្នករត់តុដើរកាត់ទីនោះឱ្យយកស្រាមកបន្ថែម

ថេយ៉ុងងើយមុខទៅថើបសង្សារខ្លួនញញឹមខ្ជិបដាក់គេ

« អរគុណណាស់បងសម្លាញ់ »

« ប្ដូរពីរអរគុណមកនេះ...បានទេ » ម៉ាវីនដាក់ម្រាមដៃពីរវាឡើងលើដៃថេយ៉ុង

ថេយ៉ុងស្រាប់តែប្ដូរទឹកមុខភ្លាមៗស្របពេលនោះសម្លេងទូរស័ព្ទនាងក៏បានបន្លឺឡើង

« អូនសំុទៅនោះបន្តិច » ថាហើយថេយ៉ុងយកកាបូបចេញទៅក្រៅយ៉ាងលឿន

« ហើុយ~ ជុងគុកឯងបានជួយជីវិតយើងហើយ » ថេយ៉ុងមកដល់មុខក្លឹបដើរទៅរកកន្លែងស្ងាត់រួចចុចទទួលលេខជុងគុក

« ហឹុិកៗ ថេយ៉ុង~~~ ជួយយើងផង » សម្លេងខ្សាវៗចេញពីរក្នុងទូរស័ព្ទ

« ឯងកើតស្អីនឹង ឯងកើតអី ? » ថេយ៉ុងស្លន់ស្លោនាងកំពុងតែភ័យខ្លាចស្រាប់តែលឺមិត្តរបស់ខ្លួនបែបនេះទៀត

« នេះឯងយំមែនទេ ? »

« ម៉េចក្រលើកម្លេះ ដឹងទេយើងឯកការខ្លាំងណាស់ ថេយ៉ុង~~ មកជួបយើងបន្តិចមកយើងត្រូវការនាង »

« អឺៗ យើងនឹងទៅរកឯង ឥឡូវនឹងឯងនៅឯណា ? »

« នៅអូតែលរបស់យើង »

« ok ចាំយើងបន្តិចណា » ថេយ៉ុងដាក់ទូរស័ព្ទចុះប្រញាប់ដើរទៅរកឡានបើកចេញយ៉ាងលឿនដោយមិនប្រាប់ម៉ាវីនឱ្យដឹងឡើយ

| 🔞 Short novel 🔞 | ចប់Where stories live. Discover now