ភាគ២៨:ជួយកូនរបស់យើងផង

Start from the beginning
                                        

គ្រែ ងាកមុខមកសម្លឹងទឹកសមុទ្រដោយអារម្មណ៍ស្ងប់

ស្មើ មើលទៅទឹកមុខបៀមទុក្ខកង្វល់ជាច្រើន ។

<<បើសិនជាខ្ញុំក្លាយជាទឹកសមុទ្រប្រហែលជាល្អ>>

នាយតូចអង្គុយគយគន់ទឹកសមុទ្របានបន្តិចហើយ

ពេលនេះជុងហ្គុកក៏ចូលមកវិញល្មម នាយកាន់ថាស

មួយដែលមានចានស៊ុបក្នុងនោះផងដែរ យកមកដាក់

ក្បែរថេហ្យុងរួចទើបនិយាយឡើង ៖

<<ញ៉ាំស៊ុបសិនទៅបងបានធ្វើវាដោយផ្ទាល់>> នេះគេ

បានស្ដាប់ច្រលំដែលទេ រាងក្រាស់មកប្រើសព្វនាមថា

បងឡើងផ្អែមបែបហ្នឹង? ខ្មោចក្នុងព្រៃនេះចូលសន្ធិតឬ

ក៏យ៉ាងម៉េចនឹងបានជាកែប្រែចរឹកមួយរំពេចបែបនេះ។

<<អ្នកប្រុសធ្វើវា?>>ថេហ្យុង

<<មែនបងជាអ្នកធ្វើ>>ជុងហ្គុក

<<អូ៎>>

<<នេះឆាប់ញ៉ាំទៅ>>នាយថាហើយក៏ដួសស៊ុបបញ្ចុក

នាយតូច ដំបូងថេហ៍សម្លឹងមុខនាយបន្តិចតែក៏ព្រមញ៉ាំ

ព្រោះថាបើចង់បដិសេធក៏នាយម្នាក់នេះនៅតែបញ្ចុក ។

ក្រោយពីញ៉ាំហើយរួចរាល់រាងក្រាស់ក៏ឲផឹកទឹកដោះគោ

ទៀត ថេហ្យុងចម្លែកចិត្តជាយូរហើយឆ្ងល់ថាហេតុអី

បានជានាយមកធ្វើល្អដាក់ខ្លួនបែបនេះឬមួយក៏ព្រោះតែ

កូនមែនហើយថេហ៍គិតមិនខុសទេជុងហ្គុកយកចិត្តទុក

ដាក់នឹងថេហ្យុងថ្នាក់នេះក៏ព្រោះតែកូនក្នុងផ្ទៃនិងឯង។

<<ស្អែកដល់ថ្ងៃរៀបការរបស់បងហើយ អញ្ចឹងថ្ងៃស្អែក

នេះអូននៅម្នាក់ឯងទៅហើយកុំចង់រត់ទៅណាអីព្រោះ

ថាទីនេះគ្មានផ្លូវឲអូនរត់បានទេ មួយទៀតមិនបាច់ភ័យ

ថាបងមិនមកវិញទេ បងនឹងមកវិញនៅពេលកម្មពិធី

បានបញ្ចប់>>ជុងហ្គុក និយាយប្រាប់មកកាន់ថេហ្យុង

ស្ដាប់តាមសម្លេងទៅនាយពិតជាពិនគិតគូរបានល្អិត

《អ្នកបម្រើសម្អប់》(ចប់)Where stories live. Discover now