part 1. ជួបគ្នាដំបូង

Start from the beginning
                                    

"ខិ..ខិ" គាត់ក្អកបន្តិចហើយក៏ព្យាយាមសម្លឹងមកខ្ញុំ ខ្ញុំមិនខ្វល់ទេក៏ចាប់ផ្ដើមយកក្រដាសមកជូតឈាម នៅលើក្បាលនិងដៃជើងរបស់គាត់ បន្ទាប់មកក៏យកថ្នាំមកលាបពីលើស្នាមកាំបិត និងជាំផ្សេងៗ

" មើលអី!! ចាក់ខ្វាក់ភ្នែកឥឡូវហ្នឹង" ខ្ញុំក៏ថាឲ្យគាត់ ព្រោះគាត់សម្លឹងបែបនេះធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលយ៉ាងម៉េចទេ។

" ឯងមិនខ្លាចយើងទេ?" ខ្ញុំក៏ឈប់សកម្មភាពបន្តិច ហើយក៏សម្លឹងមើលគាត់មួយសន្ទុះ...

"😐😐... បងឯងខ្មោច?!!" ខ្ញុំក៏ស្រែកសួរគាត់ តែ ខ្មោចណាសង្ហាអញ្ចឹង លេងសើចណាស់យប់នេះគេងម្នាក់ឯងផង

" 😑😑😑 vegas theerapanyakul ស្គាល់ទេ?" គាត់ព្យាយាមនិយាយជាមួយខ្ញុំ ដោយសំឡេងខ្សោយៗ... ហើយសុខៗមកសួរថាស្គាល់ឬអត់ ខ្ញុំធ្វើម៉េចស្គាល់គាត់ទៅគ្មានជាប់សាច់ឈាមគ្នាពីអង្កាល់ផង អញ្ចឹងហើយខ្ញុំក៏គ្រវីក្បាលតិចៗ

Author pov ~

Vegas : ចុះម៉េចបានឯងនៅទីនេះ ទីនេះជាកន្លែងមិនល្អទេ ជួញដូរគ្រឿងញៀនច្រើន ហើយមានពួកបងធំបងតូចទៀត

Pete : ហើយម៉េចបងឯងនៅហ្នឹង? មកទិញថ្នាំញៀន ហើយអត់ឱ្យលុយគេមែនបានគេវ៉ៃដល់ថ្នាក់ហ្នឹង

Pete និយាយបែបនេះធ្វើឲ្យ Vegas ចាប់ផ្ដើមក្តៅស្លឹកត្រចៀកហើយ តាំងពីដើមមកអ្នកណាក៏ខ្លាចគេដែរ មិនដែលមានអ្នកណានិយាយបែបនេះដាក់ខ្លួនទេ តាមពិតគេរបួសធ្ងន់នេះដោយសារសត្រូវលួចវាយប្រហារ

Vegas : មិនមែនមកទិញ!!

Pete : អញ្ចឹងមកលក់មែន?

Vegas : 😑😑.. មានកាំបិតទេ?

Pete : រកកាំបិតធ្វើអី?

Vegas : យើងចង់សម្លាប់ឯង 🙂

Pete : មានចិត្តដែរទេនៀក!!!! ខ្ញុំខំមកជួយមិនអរគុណខ្ញុំមួយម៉ាត់ហើយចង់សម្លាប់ទៀត រមិលគុណពិតមែន

Vegas : មិនបានឲ្យជួយទេ

Pete ក៏សម្លក់ ហើយបន្តរុំរបួសរហូតរួចរាល់

Pete : រួចរាល់ហើយ..

Vegas : ល្អ !! ចង់ទៅណាក៏ទៅៗ

Pete : ហ៊ើយ...និយាយឲ្យស្រួលបួលជាមួយអ្នកមានគុណបន្តិចទៅ ខ្ញុំនៅទីនេះជាមួយបង ចាំពេលមានអ្នកមកយកបង ចាំខ្ញុំទៅផ្ទះ

~ My Mafia boyfriend~Where stories live. Discover now