« ថ្ងៃនេះចាហ្វាយមានប្រជុំនៅម៉ោង9ព្រឹកជាមួយនិងដៃគូសហកានៅប្រទេសជប៉ុន និងពេលរសៀលមានកាប្រជុំនៅម៉ោង3រសៀលជាមួយលោកជីនហ្គី»ជេកក៏រ៉ាយយរ៉ាប់តាមនិង និងបានដើរទៅជាមួយជេកដល់ឡានល្មម អ្នកបើកឡានក៏បានបើកទ្វាឡានអោយហុីសុឺងចូលអង្គុយនៅរបាំងក្រោយ ឯជេកក៏ចូលទៅអង្គុយខាងមុខជាមួយនិងអ្នកបើកឡាន
« កាងាព្រឹកនេះច្រានចោលទៅ យើងមានការវល់!!» ហុីសុឺងក៏និយាយប្រាប់ទៅជេកនិងកំពុងឆាតលេងជាមួយនរណាមិនដឹង ទេជេកអាចដឹងថាកាងារវល់របស់ហុីសុឺងគឺណាត់ស្រីដើរលេងshopping និងឯង
«ចាហ្វាយតែនេះជាកាងាសំខាន់ មិនអាចខកខានបានទេ!!»ជេក និយាយបែបនេះហុីសុឺងក៏មើលមុខរបស់ជេកហើយទើបនិយាយ
« បើអញ្ចឹងឯងទៅប្រជុំជំនួសយើងទៅ!!» ហុីសុឺងនិយាយទាំងម៉ួម៉ៅគេមិនចូលចិត្តនរណាមកបង្គាំបញ្ជាឡើយ
« ចាហ្វាយតែរឿងនេះ.......»ជេកមិនទាន់និយាយចប់ផង ហុីសុឺងក៏ស្រែកកាត់គេ
« សុីម ជេយ៉ុន!!!» គេស្រែកកាត់បែបនេះព្រោះគេធុញមិនចង់អោយជេយ៉ុននិយាយច្រើន ជេយ៉ុនឃើញបែបនេះក៏ស្ងាត់មាត់ព្រោះគេមិនចង់អោយហុីសុឺងទាស់ចិត្តខ្លាំង
« ខ្ញុំសុំទោសផងចាហ្វាយ!!»ជេកក៏សម្រេចថាសុំទោសចាហ្វាយរបស់នាយ ហើយក៏ងាកមុខចេញទាំងខឹងតែមិនអាចមាត់តបតបានព្រោះគេជាចាហ្វាយ ហើយណាមួយគេបានត្រឹមតែអន់ចិត្តម្នាក់ឯង ជេកក៏ងាកមើលទៅទេសភាពវិញទៅដើម្បីកុំអោយម៉ួម៉ៅ ឯហុីសុឺងទុកទូរស័ព្ទចុះក៏មើលទៅជេកដែរអង្គុយបែមុខចេញ និងក្រវីក្បាលហួសចិត្តតិចៗ មិនដែរឃើញកូនចៅណាដូចជេកទេ តមាត់ក៏តមាត់ ជំទាស់ជាងខ្លួនគេនិងជាកូនរបស់ជេកទៀត សំខាន់ហ៊ានខឹងដាក់អ្នកជាចាហ្វាយទៀត គង់តែកាងាធ្វើបានល្អទេខំអីដេញចេញយូហើយ
« ពូឆយជូនជេកទៅក្រុមហ៊ុនមុនទៅ »ហុីសុឺងក៏អោយជូនជេកទៅមុនព្រោះខ្លាចហួសម៉ោងប្រជុំ មុនថាច្រានចោលតែដឹងច្បាស់ណាស់កូនចៅគេម្នាក់នេះទុកកាងាសំខាន់ខ្លាំងណាស់មិនច្រានចោលដាច់ខាតសុខចិត្តចូលប្រជុំជំនួសហុីសុឺង ចឹងតើបានអ្នកក្នុងក្រុមហ៊ុនគោរពជេកចង់ខ្លាំងជាងម្ចាស់ក្រុមហ៊ុនទៀត
ពេលមកដល់ក្រុមហ៊ុនពូឆយក៏ឈប់ឡាន ហើយជេកកងបើកទ្វាចុះទៅដោយមិននិយាយអីមួយម៉ាត់ សូម្បីតែពាក្យលាចាហ្វាយកគ្មានរឹកម៉ាប៊ែន
« យ៉ា....សុីម ជេយ៉ុនឯងជាអ្នកស្រី លីហេសបានធ្វើចរឹកបែបនេះដាក់យើង?»ហុីសុឺងក្រឹតនិងចរឹកកូនចៅម្នាក់នេះពេកកស្រែកសួបែបនេះម៉ងទៅ តែអ្នកម្ខាងទៀតដើរទៅគ្មានងាកក្រោយទេ គេងរហើយ (អ្នកស្រីលីចង់ថាជាប្រពន្ធរបស់គេនិងហើយ) ពូឆយឃើញបែបនេះក៏សើចតិចៗ ព្រោះថាជេកគឺបែបនេះ ខ្មើតដាក់ចាហ្វាយសម្បើមដែរនិងណា
« ពូសើចអី ឆាប់ចេញឡានទៅ» ហុីសុឺងក៏អោយពូឆយបើកចេញទៅ គេម៉ួមុខជាមួយជេកណាស់
YOU ARE READING
មន្តស្នេហ៍ជំនួយកាប្រុស❤️
Romanceប្រលោមលោកBL:ដែរសាច់រឿងបាននិយាយអំពីក្តីស្រលាញ់របស់ជំនួយកាមុខដែក សុីម ជេយ៉ុនដែរបានលួចស្រលាញ់ចាហ្វាយនាយរបស់ខ្លួន អស់រយះពេល7ឆ្នាំមកហើយ គ្រប់យ៉ាងបានត្រឹមតែលាក់ទុកនៅក្នុងបេះដូងដែរប្រេះស្រាំឈឺចាប់មកអស់ជាច្រើនឆ្នាំដោយសាតែចាហ្វាយនាយរបស់ខ្លួនជាអ្នកមានអំណាចខ្...
កំហុសអ្នកណា?
Start from the beginning
