ផងជំទាលបាត់ទៅហើយ
<<អុនប៊ីកើតអី?>> Jungkook ភ្លាមនេះរាងក្រាស់ក៏
មកដល់ នាយមកជួយលើកកាយអ្នកជាសង្សាឲងើបពី
ដីហើយក៏បន្លឺសួរឡើងទាំងការបារម្ភ នេះមកពីនាងបាន
ឃើញថាជុងហ្គុកដើរមកនិងឯងបានជាធ្វើប្រកាច់ប្រកិន
តែឯងនៅលើដីបែបនេះ
<<ហ្ហឹកៗហ៊ឺ បងជុងអ្នកបម្រើបងធ្វើបាបអូនហ្ហឹក ថេយ៍
គេបបួលមិត្តភក្តិឲមកធ្វើបាបអូនហ្ហឹក>> Eunbii យំ
សស្រាក់ទាំងគ្មានទឹកភ្នែកមួយតំណក់ រីឯរាងក្រាស់វិញ
គ្រាន់តែបានឮសម្ដីអ្នកជាសង្សាហើយ នាយក៏សម្លក់
សម្លឹងរាងតូចសឹងតែជ្រុះគ្រាប់ភ្នែកចេញមកខាងក្រៅ
ហើយ
<<ឯងឥឡូវខ្លាំងដៃណាស់!!!>> Jungkook សម្លុតឲ
រាងតូចទាំងសង្គ្រឺតជើងធ្មេញនាយគិតថាពាក្យសម្ដីអុន
ប៊ីគឺនិយាយមកជាការពិតព្រោះតែឃើញបំពង់ទឹកក្ដៅ
នៅជាប់និងដៃជីមីន
<<លោកឆ្កួតស្អីទៀតហើយ នេះជឿទាំងដែលមិនទាន់
បានឃើញចឹងហ្ហេ៎ស?>> Jimin សម្លុតឲជុងហ្គុកវិញ
ចំណែកឯថេយ៉ុងបានត្រឹមតែអោនមុខចុះលាក់លៀមពី
ទឹកសន្សឹមថ្លាៗដែលកំពុងតែចង់ស្រក់នោះ ហេតុអីក៏
ស្ដាប់តែម្ខាង ហេតុអីមិនសួរគេផងដែរទៅ ហេតុអីមិន
ក្រឡេកមើលពីសភាពរបស់គេពេលនេះដែរផង ។
<<មកនេស៎>> Jungkookមិនខ្វល់ពីសម្ដីរបស់ជីមីន
នាយក៏មកចាប់ទាញកញ្ឆក់ដៃរាងតូចមកមួយទំហឹងតែ
ម្ដង ទើបងាកមកនិយាយជាមួយនិងអុនប៊ីវិញ
<<ចាំបងដាក់ទោសវាឲ អូនចាំប្រាប់លោកគ្រូផងថាបង
ត្រូវទៅវិញហើយ>> Jungkookប្រាប់នាងក្រមុំហើយ
នាយក៏ចាប់អូសដៃរាងតូចដើរចេញទៅយ៉ាងខ្លាំងតែម្ដង
ESTÁS LEYENDO
《អ្នកបម្រើសម្អប់》(ចប់)
Fanfictionjeon jungkook/taehyung (top) (btt) {ភាគខ្លីៗ} >taehyung >jungkook ________ 28,08,22
ភាគ១៣ :ខ្ញុំស្អប់អ្នកប្រុស
Comenzar desde el principio
